ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារកូនពីវីរុសថ្មីមិនឲ្យឆ្លងបាន។ តើមានអ្វីខ្លះទៅ?
១-អ្នកម្តាយគួរតែកុំនាំកូនទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ដូចជា ផ្សារឬផ្សារទំនើប កន្លែងក្មេងលេង ព្រមទាំងកន្លែងជាច្រើនទៀតដែលមានមនុស្សចេញចូលច្រើន។ ជាពិសេស ប្រសិនជាចាំបាច់ត្រូវនាំកូនចេញក្រៅ អ្នកម្តាយគួរតែពាក់ម៉ាសឲ្យកូន ហើយលាងដៃឲ្យកូនឲ្យបានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយត្រូវតែហាមកុំឲ្យកូនលូកដៃចូលច្រមុះ ហើយមិនត្រូវយកដៃញីភ្នែក ព្រោះមេរោគនេះអាចឆ្លងចូលតាមភ្នែកទៅរាងកាយបាន។
២-ប្រសិនជាកូនកើតមានអាការៈក្តៅខ្លួន ឬក្អក អ្នកម្តាយគួរតែនាំកូនទៅមន្ទីរពេទ្យភ្លាម ព្រោះបើមិនប្រយ័ត្ន កូននឹងអាចឆ្លងមេរោគនេះដោយមិនដឹងខ្លួន ហើយពិបាកក្នុងការព្យាបាលណាស់។
៣- អ្នកម្តាយគួរតែឲ្យកូនសម្រាកឲ្យបានច្រើន ហើយញ៉ាំអាហារដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ ទើបអាចប្រឆាំងមិនឲ្យមេរោគនេះចូលទៅក្នុងរាងកាយកូនអ្នកបានយ៉ាងងាយ។
ដូចនេះ អ្នកម្តាយគួរតែធ្វើតាមចំណុចទាំងនេះ ទើបអាចការពារកូនអ្នកឲ្យចៀសពីវីរុសថ្មីនេះបានយ៉ាងងាយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ