អាហារទាំង​៦ ​ដែល​ល្អ​សម្រាប់​សុខ​ភាព​​សួត


ការ​ដកដង្ហើម គឺ​ចាំបាច់​ណាស់​ដើម្បី​យើង​អាច​រស់នៅ​បាន​តាម​រយៈ​ការ​ស្រូប​យក​អុក​ស៊ី​សែន​គ្រប់គ្រាន់​ចូល​ក្នុង​រាង​កាយ​ដើម្បី​ដំណើរការ​មុខងារ​ប្រក្រតី​នៃ​សរីរាង្គ​ផ្សេង​ៗ​។​ហើយ​ពិត​ណាស់​នេះ​ជា​ហេតុផល​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​គួរ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​អោយ​បាន​នូវ​មុខ ងារ​សួត​ត្រឹមត្រូវ​ល្អ​ប្រសើរ​។

វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​មួយ​ដើម្បី​រក្សា​សុខភាព​សួត​ល្អ​ប្រសើរ គឺ​ការ​ជ្រើស រើស​របប​អាហារ​បាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ជា​ប្រចាំ​។ ថា​តើ​អាហារ​បែប​ណា​ទៅ​ដែល​ល្អ​សម្រាប់​សុខភាព​សួត? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​រក្សា​សុខភាព​សួត ៖

១. រមៀត ៖ នោះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​សារធាតុ curcumin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បង្កើន​សមត្ថភាព​មុខងារ​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ ការ​ទទួលទាន​រមៀត​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​ផង​ដែរ​។

២. សណ្ដែក ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​សួត​មិន​ឱ្យ​ទទួល​រង​ឥទ្ធិពល​ពី​សំណាក់​រ៉ា​ឌី​កាល់​សេរី​។

៣. គ្រាប់​ធញ្ញជាតិ ៖ មាន​ផ្ទុក​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ប្រសើរ​សម្រាប់​សុខភាព​សួត​។ ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺហឺត ព្រមទាំង​បញ្ហា​ផ្លូវដង្ហើម​ជា​ច្រើន​ផ្សេង​ទៀត​។

៤. សាច់​មាន់ ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ជួយ​ពង្រឹង​សុខភាព​សួត​។ ម្យ៉ាង​វិញទៀត​រាង​កាយ​ងាយ​នឹង​ស្រូប​យក​នូវ​វីតាមីន A ដែល​មាន​ប្រភព​ចេញពី​សត្វ​។

៥. ផ្កា​ខាត់ណា​ខៀវ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង​សារធាតុ​ក្លរ៉ូភីល​ដែល​ជួយ​បន្សាប​ជាតិពុល និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​គួរ​ឱ្យ​កត់សម្គាល់​។

៦. ផ្លែ​ប៉ោម ៖ ផ្លែ​ឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត phenolic និង​សារធាតុ flavonoids ដែល​ជួយ​អោយ​សួត​មាន​សុខភាព​ល្អ ហើយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​ផ្សេង​ៗ​។

៧. ត្រី​សម្បូរ​ខ្លាញ់ ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​ពង្រឹង​សុខភាព​សួត​ផង​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ