ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ស្មាន​មិន​ដល់​ចូល​ឆ្នាំ​ចិន​-​វៀតណាម​៣​ថ្ងៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សម្រុក​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤-២៦ ខែមករា​នេះ មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា​នេះ…

មណ្ឌលគិរី ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤-២៦ ខែមករា​នេះ មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា​នេះ ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ខេត្តមណ្ឌលគិរី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ឆ្នាំ​២០២០ សរុប​ប្រមាណ​ចំនួន​២១.៦២៥​នាក់ ក្នុង​នោះ​ទេសចរណ៍​ជាតិប្រមាណ​២១.៣៣៨​នាក់ ទេសចរណ៍​អន្តរជាតិ​ប្រមាណ ២៨៧​នាក់ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ សរុប​ប្រមាណ​ចំនួន​១៩.៥២៨​នាក់ ក្នុង​នោះ​ទេសចរណ៍​ជាតិប្រមាណ​១៩.២១៦​នាក់ ទេសចរណ៍​អន្តរជាតិ​ប្រមាណ ៣១២​នាក់ កើន​១០,៧៣% ទេសចរណ៍​ជាតិ​កើន​១១,០៤% ទេសចរណ៍​អន្តរជាតិ​ថយ​ចុះ ៨,០១% ហើយ​ចំពោះ​ស្ថានភាព​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ​ប្រសើរ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យ​ដឹង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ខេត្ត​មួយ​នេះ មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ គឺ​ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​ស្ថាប័ន​នានា​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​ខេត្តមណ្ឌលគិរី មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​ខេត្តមណ្ឌលគិរី មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ល្អ​ប្រសើរ និង​សម្បូរ​ដោយ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍ និង​មាន​លក្ខណៈ​ជា​ធម្មជាតិ អាកាសធាតុ​ល្អ និង​សម្បូរ​ដោយ​វាលស្មៅ ភ្នំ និង​មានផ្ទះ​សំណាក់ សណ្ឋាគារ មាន​រមណីយដ្ឋាន ភោជនីយដ្ឋាន​ជា​ច្រើន​កន្លែង សម្រាប់​ជា​តម្រូវការ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​ទឹកដី​ដ៏​ស្រស់បំព្រង​នៃ​ខេត្តមណ្ឌលគិរី ជា​ពិសេស ប្រជាពលរដ្ឋ មាន​ជីវភាព​កាន់តែ​ប្រសើរ ហើយ​ចំពោះ​ផ្ទះសំណាក់ សណ្ឋាគារ និង​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​មាន​លក្ខណៈ​សមរម្យ​ដែល​ភ្ញៀវ​ទេសចរ​អាច​ទទួលយក​បាន ។

លោក ងិ​ន សុ​វិមាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ទស្សនា​នៅ​ខេត្តមណ្ឌលគិរី សូម​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ល្អ ព្រោះ​បរិស្ថាន​ស្អាត​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ