ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ទូក​​​ម៉ាស៊ីន កំពុង​បាត់​​ខ្លួន​​នារី​ទាំង២

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលា​ម៉ោង​០៤​និង​៣០​នាទីរសៀលថ្ងៃ​ទី​២៦ មករា ២០២០ មានករណី​លិចទូកម៉ាស៊ីនមួយគ្រឿងទៅ​​​ក្នុង​ទន្លេមេគង្គ​ ស្ថិត​ត្រង់​ភូមិ​ពាម​ ឃុំរ​ការ​កោង​១ ​ស្រុក​មុខកំពូល​…

ខេត្តកណ្ដាល ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលា​ម៉ោង​០៤​និង​៣០​នាទីរសៀលថ្ងៃ​ទី​២៦ មករា ២០២០ មានករណី​លិចទូកម៉ាស៊ីនមួយគ្រឿងទៅ​​​ក្នុង​ទន្លេមេគង្គ​ ស្ថិត​ត្រង់​ភូមិ​ពាម​ ឃុំរ​ការ​កោង​១ ​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ខណៈកំពុង​​ធ្វើដំណើរទៅ​កាន់​កោះ​ស្នេហា ដែលក្នុង​ហេតុការណ៍នោះ បានបាត់ខ្លួន​នារី២​នាក់នៅ​មិនទាន់រកឃើញ​ ​។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង២នាក់ ម្នាក់​​ឈ្មោះ​យឿ​ន ស្រី​ពេជ្រ ភេទ​ស្រី ​អាយុ១៨ឆ្នាំ ​មាន​ទីលំនៅខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ និងម្នាក់ទៀត​​ឈ្មោះ​ស្រីណា ភេទ​ស្រី អាយុ១៨​ឆ្នា ំ​មាន​ទីលំនៅ​ខណ្ឌ​ប្ញស្សី​កែវ​ រាជធានី​ភ្នំពេញ ​។ ដោយឡែក ​ទូក​ម៉ាស៊ីនដែលលិច​​​មាន​ទទឹង​១,៦០ម៉ែត្រ និង​បណ្ដោយ​៦,៥០ម៉ែត្រ ចាប់​ម៉ាស៊ីន​ចំហៀង និងជា​កម្ម​សិទ្ធ​ិរបស់​ឈ្មោះ​សន សយ ភេទប្រុស ​អាយុ​៥១ឆ្នាំ ​នៅ​ភូមិ​កើត​​ហេតុ​។

ប្រភពបន្តថា ​នៅមុនពេលកើតហេតុ ទូកម៉ាស៊ីនខាងលើ​មានដឹកមនុស្ស​មួយក្រុម​ មាន​គ្នា​ប្រហែល​១២​នាក់​​ជិះ​ឆ្លង​ទៅ​លេង​កោះ​ស្នេហា ប៉ុន្តែ​ជិះ​ចេញ​បាន​ប្រហែល​១០​ម៉ែ​ត្រ ទូក​ក៏​បាន​លិចទៅ​ក្នុង​ទឹក ដែលគេ មិន​ទាន់​ដឹងពីមូលហេតុ​ ហើយក៏បាត់​ខ្លួន​នារី​ទាំង​២​នាក់នោះតែម្តង ។ គិតមកត្រឹមម៉ោង១០ និង៥០នាទីព្រឹក​ថ្ងៃទី​២៧ មករា នេះ នៅតែមិនទាន់​មាន​ដំណឹងពី​នាងនៅឡើយ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ