ជីវប្រវត្តិ​របស់​ព្រះ​សារីបុត្រ​កំពូល​អគ្គ​សាវក


ព្រះ​សារីបុត្រ មាន​បញ្ញា​ដ៏​ឧត្តម មិន​មាន​សាវក​រូប​ណា​ប្រៀបផ្ទឹម​បាន​ឡើយ ហើយ​បាន​តាំងនៅ​ក្នុង​តំណែង​ជា​អគ្គ​សាវក​ដ៏​កំពូល​ឧបមា​ដូច​មេទ័ព ដែល​នាំ​កងទ័ព​ធម៌​ចេញ​ទៅ​បង្ក្រាប​ពួក​អធម៌ ព្រមទាំង​ទ្រទ្រង់​នូវ​អំពើ​ល្អជា​កំពូល​កតញ្ញូ​កតវេទី ។

ព្រះ​សារីបុត្រ​មុន​នឹង​ចូល​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នោះ មានឈ្មោះ​ដើម ឧបតិ​ស្សៈ ជា​កូន​របស់​ឧបតិ​ស្ស​ព្រាហ្មណ៍​ជា​មេស្រុក​មួយ​ឈ្មោះ ឧបតិ​ស្ស​គ្រាម ជួនកាល​ហៅ​ថា នាល​កៈ ឬ​នាល​ន្ទា តាំងនៅ​ក្បែរ​ក្រុង​រាជគ្រឹះ និង​មាន​មាតា​ឈ្មោះ នាង​សារី ត្រកូល​របស់​លោក​ជា​ត្រកូល​ស្តុកស្តម្ភ មានទ្រព្យ​ដល់​ទៅ​៥៦០​កោដិ​កហាបណៈ ។

ព្រះ​សារីបុត្រ​ដែល​មានឈ្មោះ​ថា​សារីបុត្រ​នេះ​ព្រោះ​ហៅ​តាម​ឈ្មោះ​របស់​មាតា តម​ក​កាល​លោក​ឧបសម្បទា​ហើយ មិត្ត​សព្រហ្មចារី​និយម​ហៅ​លោក​ថា សារីបុត្រ​ៗ ឈ្មោះ​ដើម​ឧបតិ​ស្សៈ​ក៏​រលុប​បាត់​ទៅ ។

ព្រះ​សារីបុត្រ​មាន​ប្អូនប្រុស​៣​នាក់​គឺ ១-​ចុ​ន្ទៈ ២-​ឧ​ប​សេន ៣-​រេ​វតៈ និង​មាន​ប្អូនស្រី​៣​នាក់​គឺ ១-​ចា​លា ២-​ឧបចា​លា ៣-​សី​សុ​ប​ចា​លា រួម​ទាំង​ឧបតិ​ស្សៈ​ផង​ក៏​ជា​៧​នាក់​។ ត្រកូល​របស់​ព្រះ​សារីបុត្រ​ជា​ត្រកូល​ដែល​មាំមួន​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ និង​បរិវារ​ជន​ឆ្វេង​ស្តាំ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ