ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កំពូល​តារា​បាល់បោះ​ម្នាក់​​និងកូនស្រី​ជួប​គ្រោះ​ក្នុង​​ឧបទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ

4 ឆ្នាំ មុន

អតីត​កំពូល​តារា​បាល់បោះ Kobe Bryant រួម​នឹង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍​ថា បាន​​បាត់បង់ជីវិត​​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ នេះ​បើ​យោង​តាម​ប្រ​​ភព​​ពី Goal.com រួម​នឹង​គេហទំព័រ​ធំ​ៗ​ជា​ច្រើន​ជុំវិញ​ពិភពលោក​។ ពិភពលោក​បាន​រង្គោះរង្គើ​ដោយសារ​ព័ត៌មាន​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក​បាន​ចុះ​ផ្សាយ​ថា វីរបុរស​ក្លិប​បាល់បោះ…

អតីត​កំពូល​តារា​បាល់បោះ Kobe Bryant រួម​នឹង​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រាយការណ៍​ថា បាន​​បាត់បង់ជីវិត​​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ នេះ​បើ​យោង​តាម​ប្រ​​ភព​​ពី Goal.com រួម​នឹង​គេហទំព័រ​ធំ​ៗ​ជា​ច្រើន​ជុំវិញ​ពិភពលោក​។

ពិភពលោក​បាន​រង្គោះរង្គើ​ដោយសារ​ព័ត៌មាន​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក​បាន​ចុះ​ផ្សាយ​ថា វីរបុរស​ក្លិប​បាល់បោះ Los Angeles Lakers គឺ​អតីត​កីឡាករ Kobe Bryant បាន​ទទួលមរណភាព​ក្នុង​វ័យ​៤១​ឆ្នាំ​ ​ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រ​។ របាយការណ៍​បាន​បន្ត​ទៀត​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​អាច​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​ឡើយ ដោយ​អ្នកដំណើរ​ទាំង​៥នាក់​បាន​បាត់បង់ជីវ​ិត​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ ក្នុង​នោះ​រួម​ទាំង​កូនស្រី​របស់​លោក​​ម្នាក់​ដែល​មាន​អាយុ​១៣​ឆ្នាំ​ឈ្មោះ Gianna ផង​ដែរ ។

ក្រោយ​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ កីឡាករ (​កីឡា​ចម្រុះ​) តារាភាពយន្ត តារាចម្រៀង រួម​ទាំង​បុគ្គល​ល្បី​ល្បាញ​​ជា​ច្រើន​បាន​នាំ​គ្នា​បង្ហោះ​សារ​រំលែក​ទុក្ខ​ចំពោះ​គ្រោះ​អកុសល​​មួយ​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ