ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ដាក់​វិធានការ​បង្ការ​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ដាក់​វិធានការ​បង្ការ​ការ​ចម្លងជំងឺ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​មក​កម្ពុជា ។ ក្រសួង​បាន​ចេញ​វិធានការ និង​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​យ៉ាង​ដូច្នេះ​ថា ពេល​ធ្វើ​ដំណើរ​ទៅ​ណា​ត្រូវ ៖…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រមទាំង​ដាក់​វិធានការ​បង្ការ​ការ​ចម្លងជំងឺ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​មក​កម្ពុជា ។ ក្រសួង​បាន​ចេញ​វិធានការ និង​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​យ៉ាង​ដូច្នេះ​ថា ពេល​ធ្វើ​ដំណើរ​ទៅ​ណា​ត្រូវ ៖

១. ជៀសវាង​ធ្វើ​ដំណើរ​ឬ​ផ្លា​ក ប្រ​សិន​មាន​គ្រុនក្តៅ និង​ក្អក ។ ២.​ប្រ​សិន​មាន​គ្រង​ក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដល់​គ្រូពេទ្យ ។ ៣. ជៀសវាង​ការ​ប៉ះពាល់​ជាមួយ​អ្នក​ដែល​មាន​គ្រុនក្តៅ និង​ក្អក ។ ៤. លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​អាល់កុល​ហ្សែ​ល និង​ជៀសវាង​ប៉ះពាល់​ភ្នែក​ច្រមុះ ឬ​មាត់ ។ ៥. នៅ​ពេល​ក្អក ឬ​កណ្ដាស់​ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​អ្នក​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស រួច​បោះចោល​ក្នុង​ធុងសំរាម​ភ្លាម និង​លាងដៃ​របស់​អ្នក ។

៦. ប្រ​សិន​អ្នក​ពាក់​ម៉ាស់ ត្រូវ​ប្រាកដ​ថា ពាក់​គ្រប​លើ​មាត់ និង​ច្រមុះ ប៉ុន្តែ​ជៀសវាង​ការ​ប៉ះ​ម៉ាស់​ផ្ទៃ​ខាងក្រៅ​នៅ​ពេល​កំពុង​ពាក់ និង​ពេល​ដោះ ។ ៧. និង​ត្រូវ​បោះចោល​ភ្លាម​នូវ​ម៉ាស់​ដែល​បាន​ប្រើ​រួច និង លាងដៃ​ឲ្យ​ស្អាត​បន្ទាន់​ពី​ដោះ​ម៉ាស់ ។ ៨. ប្រ​សិន​អ្នក​ចាប់ផ្តើម​ឈឺ​ពេល​កំពុង​ធ្វើ​ដំណើរ​ត្រូវ​ប្រាប់​អ្នកបំរើ​លើ​យន្តហោះ និង​ស្វែងរក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់ និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ដល់​គ្រូពេទ្យ ៩. បរិភោគ​តែ​អាហារ​ណា​ដែល​ឆ្អិន​ល្អ ។ ១០. មិន​ត្រូវ​ខាកស្តោះ​នៅ​ទី​សាធារណៈ ។ ១១. ជៀង​វាង​ការ​ប៉ះពាល់ និង​ធ្វើ​ដំណើរ​ជាមួយ​សត្វ​ដែល​ឈឺ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រពល​រដ្ឋ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​៖ 115 ឥត​គិតថ្លៃ ។ សូម​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្លូវដង្ហើម​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​មន្ទី​ត្រូវការ​ដាន​ឲ្យ​បាន​ដិត​ដល់​នឹង​យកចិត្តទុកដាក់​ឲ្យ​ខ្ពស់​បំផុត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ