ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រឹង​បៀតបៀន​គេ​ពេក

4 ឆ្នាំ មុន

កាលបើ​បុគ្គល​ប្រឹង​បៀតបៀន​ខ្លាំង​ពេក​ទៅ វា​នាំ​ឲ្យ​លំបាក​ទាំងអស់​គ្នា គឺ​លំបាក​ទាំង​យើង​អ្នក​បៀតបៀន​គេ ទាំង​គេ​ដែល​ត្រូវ​យើង​បៀតបៀន​ក៏​លំបាក ។ ការ​បៀតបៀន​ប្រៀប​បាន​នឹង​ការ​ឱបរឹត បើ​តឹង​ពេក​ទៅ វា​ពិតជា​នាំ​ឲ្យ​លំបាក​ដកដង្ហើម​ណាស់​យ៉ាងណា ការ​បៀតបៀន​កាលណា​ចងចិត្ត​ប្រព្រឹត្ត​កាន់តែ​ខ្លាំង រឿងរ៉ាវ​វា​រឹតតែ​ធំ​ឡើង​រហូត​ដល់​ថ្នាក់​រស់នៅ​ជាមួយ​គ្នា​មិន​បា…

កាលបើ​បុគ្គល​ប្រឹង​បៀតបៀន​ខ្លាំង​ពេក​ទៅ វា​នាំ​ឲ្យ​លំបាក​ទាំងអស់​គ្នា គឺ​លំបាក​ទាំង​យើង​អ្នក​បៀតបៀន​គេ ទាំង​គេ​ដែល​ត្រូវ​យើង​បៀតបៀន​ក៏​លំបាក ។

ការ​បៀតបៀន​ប្រៀប​បាន​នឹង​ការ​ឱបរឹត បើ​តឹង​ពេក​ទៅ វា​ពិតជា​នាំ​ឲ្យ​លំបាក​ដកដង្ហើម​ណាស់​យ៉ាងណា ការ​បៀតបៀន​កាលណា​ចងចិត្ត​ប្រព្រឹត្ត​កាន់តែ​ខ្លាំង រឿងរ៉ាវ​វា​រឹតតែ​ធំ​ឡើង​រហូត​ដល់​ថ្នាក់​រស់នៅ​ជាមួយ​គ្នា​មិន​បា ន សូ​ម្បី​តែ​កូន​ក៏​មិន​ចង់​នៅ​ជាមួយនឹង​ម៉ែឪ​ដែល​ចេះ​តែ​បៀតបៀន​ពេក​នោះ​ដែរ ។

ចំណុច​នេះ​ត្រូវ​ពិចារណា​ថា អ្នក​ណា​ៗ ក៏​គេច​មិន​ផុត​អំពី ចាស់ ឈឺ ស្លាប់ ព្រាត់ប្រាស និង​ផលកម្ម​ដែរ ខ្លួន​យើង​ក៏​គេច​មិន​ផុត បើ​យើង​ដឹង​ថា​នឹង​ស្លាប់​ហើយ តើ​យើង​នៅ​ខំ​បៀតបៀន​ស្អី​ទៀត ។

ដូចនេះ​ត្រូវ​ប្រញាប់​រៀបចំ​ឲ្យ​ហើយ​ស្រេច​គ្រប់​រឿង កុំ​ចាំបាច់​ខំ​បៀតបៀន​អ្នក​ដទៃ​ធ្វើ​អ្វី ត្រូវ​រស់នៅ​ប្រកបដោយ​បញ្ញា ពោល​គឺ​ព្យាយាម​អប់រំ​បញ្ញា មានចិត្ត​សុខ​ស្ងប់ សប្បាយ​មុន​ពេល​ស្លាប់ ព្រោះ​មិន​មាន​អ្វី​ដែល​ប្រសើរ​ជាង​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​នោះ​ទេ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ