ប្រទេសចិន ៖ ប្រធានាធិបតីចិនលោកស៊ីជីនពីន បានចេញការព្រមាននិងអះអាងថា ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីកាន់តែលឿន ខណៈអាជ្ញាធរចិន អះអាងនាថ្ងៃទី២៦មករាថា ការឆ្លងរាលដាននៃជំងឺសួតថ្មីនេះចំនួនអ្នកបាត់បង់ជីវិតឡើងដល់៥៦នាក់ ហើយមនុស្សជិត២០០០នាក់បានឆ្លង ។
ការឆ្លងបានរាលដាលដល់អឺរ៉ុប និងអូស្ត្រាលី ទោះបីមានការពង្រឹងបណ្ដាវិធានការ ដើម្បីប៉ុនប៉ងទប់ស្កាត់ការឆ្លងរាលដាលក្ដី ។ តាមទូរទស្សន៍ចិន CCTVថា ចាប់តាំងពីថ្ងៃទី២៧ មករាទៅ បណ្ដាទីភ្នាក់ងារទេសចរណ៍ចិននឹងមិនអាចលក់សំបុត្រ កក់សណ្ឋាគារ ឬកក់ការស្នាក់នៅជាក្រុមទៀតទេ ។
បណ្ដាគ្រូពេទ្យយោធាត្រូវបានបញ្ជួនទៅកាន់ក្រុងវូហាន ជាទីក្រុងមួយនាភាគកណ្ដាលចិន កន្លែងលេចចេញកាលពីខែធ្នូវីរុសថ្មីនោះ ពេលដែលក្រុងនេះបានបិទរាល់ការចេញចូល។ ចំណែកមន្ទីរពេទ្យបន្ទាន់ទី២ត្រូវបានកសាងនៅទីនោះ ។ ហើយអ្នកបាត់បង់ជីវិតថ្មី១៥នាក់ត្រូវបានអះអាងក្នុងនោះមានម្នាក់ជាលើកដំបូងបានបាត់បង់ជីវិតនៅក្រុងសៀងហៃ ក្រៅពីនេះនៅខេត្តហ៊ួប៉ីទាំងអស់ ពិសេសក្រុងវូហាន ទីប្រជុំជនខេត្តនោះជាចំណុចដើមចមនៃការចម្លង នាំឲ្យតុល្យការអ្នកបាត់បង់អាយុជីវិត ឡើងដល់៥៦នាក់ ឯអ្នកឆ្លងថ្មីឡើងដល់យ៉ាងតិច៦៨៨នាក់។ សរុបអ្នកឆ្លងវីរុសនៅចិនឡើងដល់ជិត១៩៧៥នាក់។
ចិនបានរិតត្បិតការធ្វើចរាចរណ៍ ក្នុងខេត្តហ៊ូប៉ីពិសេសនៅក្រុងវូហាន ជាប្រភពនៃការចម្លង។ ចំណែកអាជ្ញាធរក្រុងទៀនជីញ មានប្រជាជន១៥លាននាក់ ប្រកាសនាថ្ងៃទី២៦មករាពីការផ្អាកចាប់ពីថ្ងៃទី២៦មករាទៅ រាល់ខ្សែរថយន្តបឺសរត់ឆ្ងាយ ដែលក្រុងនោះក្លាយជាក្រុងធំទី២របស់ចិន ដែលចាត់វិធានការបែបនោះដូចក្រុងប៉េកាំងដែរ។
នៅហុងកុងមានការប្រកាសអាសន្នពេញបន្ទុក។ ត្រួតពិនិត្យប្រព័ន្ធដឹកជញ្ជូនពីភាគខាងជើងមកភាគខាងត្បូងប្រទេស ចិនបង្កើនការផ្ដួចផ្ដើមគំនិត ដើម្បីប៉ុនប៉ងរារាំងការឆ្លងរាលដាលនៃកូរ៉ូណាវីរុស ដែលពេលនេះមានវត្តមានលើទ្វីប៤ហើយ។
ក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុំមុយចិន លោកស៊ីជីនពីងថ្លែងថា ប្រឈមមុខនឹងសភាពការណ៍ធ្ងន់ធ្ងរនៃការឆ្លងរាលដាលយា៉ងលឿននៃជំងឺនេះ ចាំបាច់ត្រូវពង្រឹងថ្នាក់ដឹកនាំកណ្ដាល និងឯកភាពរបស់គណៈកម្មាធិការកណ្ដាលបក្ស។
ប្រទេសបារាំងប្រកាសនាយប់ថ្ងៃទី២៤មករាពីអ្នកឆ្លង៣នាក់ដែលជាជនជាតិអឺរ៉ុបដំបូងគេឆ្លងវីរុសថ្មី។ អូស្ត្រាលីនាថ្ងៃទី២៥មករារៀបរាប់ពីអ្នកឆ្លង៤នាក់ជាអ្នកទើបមកពីចិន។ ប្រទេសកាណាដាមានអ្នកឆ្លងម្នាក់។ ចំណែកសហរដ្ឋអាមេរិកដែលមានអ្នកឆ្លង២នាក់ នាថ្ងៃទី២៥មករាបានជួលយន្តហោះពិសេស១គ្រឿង ដើម្បីជម្លៀសនាថ្ងៃទី២៦ មករា បណ្ដាជនជាតិនិងបណ្ដាបុគ្គលិកការទូតខ្លួន ចេញពីក្រុងវូហាន ។
ក្រៅពីចិន វីរុសនេះអ្នកឆ្លងមាន៥នាក់នៅថៃ ជប៉ុន៣នាក់ វៀតណាម២នាក់ បារាំង៣នាក់ នេប៉ាល់ម្នាក់ អាមេរិក២នាក់ ម៉ាឡេស៊ី៣នាក់ កូរ៉េខាងត្បូង២នាក់ កាណាដាម្នាក់ តៃវ៉ាន់៣នាក់ ហុងកុង៥នាក់ ម៉ាកាវ២នាក់ អូស្ត្រាលី៤នាក់់ ៕ ដកស្រង់ចេពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ