បំបែក​ជំរំ​បាតុកម្ម​ នៅ​អី​ុ​រ៉ា​ក់​


ប្រទេស​អ៊ីរ៉ា​ក់ ៖ បាតុករ​៣​នាក់​ដែល​ប្រទូស្ត​រា​៉​យ​ជាមួយ​របប​អ៊ី​រ៉ា​ក់ បាន​ត្រូវ​​បាត់​បង់​អាយុ​ជីវិត​កាលពី​ថ្ងៃ​ទី​២៥​មក​រា​នៅ​ក្រុង​បា​ដា​ដ​និង​ភាគ​ខាងត្បូង​ប្រទេស ក្នុង​ឱកាស​នៃ​ការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​កងកម្លាំង​សន្តិសុខ ដែល​ធ្វើ​អន្តរាគមន៍​កម្ចាត់​ពួក​អ្នក​តវ៉ា​ចេញពី​បណ្ដា​ទីតាំង​តវ៉ា​ដែល​ពួក​គេ​បង្កើត​ឡើង​។

មេដឹកនាំ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល​លោក​ម៉ុ​កតា​ដា​សា​ដ បាន​ប្រកាស​នា​ពេល​មុន​នេះ​ថា លោក​លែង​គាំទ្រ​ពួក​បាតុករ​ទៀត​ហើយ​។ បែប​នេះ​នាំ​ឲ្យ​មានការ​បារម្ភ​ថា ជា​ការ​ផ្ដល់​ឱកាស​ដល់​រដ្ឋ​អំ​ណា​ច​បង្ក្រាប​ចលនា​តវ៉ា ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១​តុលា​មក ទាមទារ​ឲ្យ​មានការ​កែទម្រង់​ដោយ​ស៊ី​ជម្រៅ​នានា​។

កាលពី​ថ្ងៃ​ទី​២៥​មក​រា​កងកម្លាំង​សន្តិសុខ​បាន​បាន​ធ្វើ​អន្តរាគមន៍​តាម​ដង​វិ​ថី​នានា​និង​នៅ​តាម​បណ្ដា​​ទីលាន​ដែល​ពួក​បាតុករ​កាន់កាប់ ដោយ​បាញ់​គ្រាប់កាំភ្លើង​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ពិសេស​នៅ​ក្រុង​បា​ដា​ដ ដែល​នៅ​ទីនោះ​បណ្ដា​ទីតាំង​បោះជំរំ​តវ៉ា​ជា​ច្រើន​បាន​ត្រូវ​កម្ទេច​។

យោង​តាម​ប្រភព​មន្ទីរពេទ្យ​មួយ​ថា បាតុករ​ម្នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​ដោយ​គ្រាប់កាំភ្លើង​និង​ជាង​៤០​នាក់​ទៀត​រង​របួស​ក្នុង​រដ្ឋធានី​។ បាតុករ​២​នាក់បាត់​បង់​ជីវិត ​និង​២០​នាក់​រង​របួស​នៅ​ក្រុង​ណា​ស៊ី​រី​យ៉ា​នា​ភាគ​ខាងត្បូង​អ៊ី​រ៉ា​ក់​។ នៅ​បា​ដា​ដក​ងក​ម្លាំង​សន្តិសុខ​បាន​ដុត​បណ្ដា​ជំរំ​តវ៉ា​។

ទីបញ្ជាការដ្ឋាន​យោធា​ក្រុង​បា​ដា​ដ ប្រកាស​ថា​ដណ្ដើម​ត្រួតត្រា​ស្ពាន​អាល់​អា​ហ៍​រ៉ា កាត់​ទន្លេ​ថៃ​ហ្គ័​រត​ភ្ជាប់​ភាគ​ខាងកើត​ក្រុង​បា​ដា​ដ ទៅ​បណ្ដា​សង្កាត់​នា​ភាគ​ខាងលិច ដែល​មាន​តំបន់​បៃតង​។ កងកម្លាំង​សន្តិសុខ​ក៏​បំបែក​ដែរ ពួក​អ្នក​តវ៉ា​នៅ​ទីលាន​តា​យ៉ា​រ៉ា​ន​នា​កណ្ដាល​រដ្ឋធានី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ