ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អាច​នឹង​ជួប​ផលវិបាក​ទាំងនេះ បើ​សិន​ជា​ប្រើ​ថ្នាំ​ផ្សះ​ច្រើន​ពេក

4 ឆ្នាំ មុន

ថ្នាំ​ផ្សះ គឺជា​ថ្នាំ​ដែល​គេ​ប្រើ ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ដែល​បង្ក​ឡើង​ដោយ​ពពួក​បាក់​តេ រី ដែល​មាន​ដូច​ជា​ជំងឺ​រលាក់​បំពង់ក រលាក​សួត ឬ​គ្រុនពោះវៀន​ជាដើម​។ ដូចដែល​យើង​ធ្លាប់​ដឹង​មក​ហើយ​ថា ឱសថ គឺជា​អាវុធ​មុខ​ពីរ…

ថ្នាំ​ផ្សះ គឺជា​ថ្នាំ​ដែល​គេ​ប្រើ ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ដែល​បង្ក​ឡើង​ដោយ​ពពួក​បាក់​តេ រី ដែល​មាន​ដូច​ជា​ជំងឺ​រលាក់​បំពង់ក រលាក​សួត ឬ​គ្រុនពោះវៀន​ជាដើម​។

ដូចដែល​យើង​ធ្លាប់​ដឹង​មក​ហើយ​ថា ឱសថ គឺជា​អាវុធ​មុខ​ពីរ ដែល​វា​អាច​ព្យាបាល​ជំងឺ​ឲ្យ​ជា តែ​ក៏​មាន​ផលវិបាក​ផង​ដែរ ដែល​បណ្តាល​មក​ពី​ថ្នាំ​ទាំងនោះ​។

តើ​ផលវិបាក​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​មាន​អ្វីខ្លះ?

ផល​ប៉ះពាល់​ដែល​មាន​ញឹកញាប់​បំផុត​នៃ​ការ​ប្រើ​ថ្នាំ​ផ្សះ​ច្រើន គឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដែល​វា​កើត​មាននៅ​លើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​បាន​ប្រើ​ថ្នាំ​ផ្សះ​។

ផល​ប៉ះពាល់​ទាំងនោះ​រួម​មាន ៖

• ការ​មាន​អារ​ម្មរ​ណ៏​ថា​មាន​ជំងឺ
• រាក
• ហើមពោះ និង​មិន​រំលាយ​អាហារ
• ឈឺពោះ
• ការ​បាត់បង់​ចំណង់​អាហារ​។

ផល​ប៉ះពាល់​ទាំងនេះ ជា​ធម្មតា​មាន​សភាព​ស្រាល ហើយនឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​អ្នក​ឈប់​​ប្រើប្រាស់​ថ្នាំ​ទាំងនោះ​។ ប្រសិនបើ​អ្នក​ជួប​ប្រទះ​ផល​ប៉ះពាល់​ណាមួយ​ផ្សេង​ទៀត អ្នក​គួរតែ​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក​ដែល​កំពុង​តែ​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ