ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំខាន់​ចំនួន​បី​ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ស្ថេ​រ​ភាព​ជា​អ្វី ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ព្យាករណ៍​របស់​ស្ថាប័ន​អន្តរជាតិ និង​ស្ថាប័ន​ជាតិ​ក្នុងស្រុក​ផង​នោះ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​តែ​រក្សា​បាន​ក្នុង​រង្វង់​ប្រមាណ​៧​ភាគរយ​ដដែល​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០​នេះ ដោយ​ក្នុង​នោះ​វិស័យ​ចំនួន​បី​ដើរតួ​នាទី​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច និង​ធ្វើ​អោយ​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​នៅ​តែ​មាន​លំនឹង​ល្អ…

រាជធានី​ភ្នំពេញ ៖ តាម​ការ​ព្យាករណ៍​របស់​ស្ថាប័ន​អន្តរជាតិ និង​ស្ថាប័ន​ជាតិ​ក្នុងស្រុក​ផង​នោះ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​តែ​រក្សា​បាន​ក្នុង​រង្វង់​ប្រមាណ​៧​ភាគរយ​ដដែល​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០​នេះ ដោយ​ក្នុង​នោះ​វិស័យ​ចំនួន​បី​ដើរតួ​នាទី​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច និង​ធ្វើ​អោយ​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​នៅ​តែ​មាន​លំនឹង​ល្អ ។

ដូច្នេះ​វិស័យ​សំខាន់​ចំនួន​បី​ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ស្ថេ​រ​ភាព​មាន​វិស័យ​អ្វីខ្លះ ?
​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បានអោយ​ដឹង​ថា​វិស័យ​បី ដែល​សំខាន់​និង​ចូលរួម​ចំណែក​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​នោះ រួម​មាន វិស័យ​នាំ​ចេញ វិស័យ​សំណង់ និង​ទេសចរណ៍ ។ បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​ដូច​ជា​ស្ថាប័ន​រូបិយ​វ ត្ថុ​អន្តរ ជាតិ MFI បាន​បង្ហាញ​ថា​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ ២០២០​នេះ នឹង​នៅ​តែ​ល្អ​ប្រសើរ​ក្នុង​រង្វង់​ប្រមាណ ៦,៨​ភាគរយ ។

​បើ​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៩ សម្រេច​បាន​ក្នុង​រង្វង់​ប្រមាណ​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ តួលេខ​នេះ​គឺ​សម្រាប់​ទំនិញ ដែល​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្នុង​នោះ​ការ​នាំ​ចេញ ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង​មាន​ទំហំ​ធំ​ជាងគេ​នៃ​ការ​នាំ​ចេញ​ទំនិញ​សរុប​ទៅ​កាន់​គ្រប់​ទ្វីប​លើ​ពិភពលោក ។ កម្ពុជា​នៅ​តែ​បន្ត​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ថ្មី​ៗ​ទាំងនោះ ក្នុង​នោះ​ដែរ កម្ពុជា​ក៏​បាន​បង្កើត​កិច្ចចរចារ​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​រវាង​ប្រទេស​ដែល​មាន​សក្ដានុពល​ផង​ដែរ ដូច​ជា​ប្រទេស​ចិន និង​កូរ៉េ ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​នៅ​លើ​ពិភពលោក ។ ក្រៅពី​នោះ កម្ពុជា​ក៏​បាន​ជំរុញ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ ហៅ​កាត់​ថា RCEP ផង​ដែរ ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្ដល់​អោយ​កម្ពុជា កាន់តែ​មាន​ទីផ្សារ​ធំ​ជាង​មុន​បន្ថែម​ទៀត ។

ចំណែក​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុ​ជាមួយ​ផ្នែក​ផង​ដែរ​នោះ​ក៏​នៅ​តែ​មាន​កំណើន​ជា​វិជ្ជមាន ជាក់ស្ដែង ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ បើ​ទោះបីជា​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្តសៀមរាប​បាន​ថយ​ចុះ​បន្តិច​មែន​ក្ដី តែ​និយាយ​ជា​រួម​ភ្ញៀវ​ទេសចរ​សរុប​មក​កាន់​កម្ពុជា​នៅ​តែ​មាន​កំនើន​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ ២០១៨​កន្លងទៅ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បានអោយ​ដឹង​ថា កំនើន​ភ្ញៀវ​ទេសចរ​មក​ដល់​កម្ពុជា ឆ្នាំ ២០១៩​នៅ​តែ​មាន​កំណើន បើ​ទោះបីជា​ភ្ញៀវ​បរទេស​មក​ទស្សនា​ក្នុង​ខេត្តសៀមរាប​មានការ​ធ្លាក់​ចុះ​ក្ដី ។ ការ​ធ្លាក់​ចុះ​ភ្ញៀវ​ក្នុង​ខេត្តសៀមរាប ដោយ​ភ្ញៀវ​មួយ​ចំនួន​បាន​បង្វែរ​គោលដៅ​ទេស​ស​ចរណ៍​របស់​ខ្លួន​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​តំបន់​កោះ តំបន់​មាត់សមុទ្រ និង​តំបន់​ព្រៃ​ភ្នំ​ជាដើម ។

ចំណែក​វិស័យ​សំខាន់​មួយទៀត ដែល​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា​នោះ គឺវិស័យ​សំណង់ ។ ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ វិស័យ​សំណង់​ស្រូវ​បាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​អោយ​កំណើន​នៃ​ការ​សាងសង់​នៅ​កម្ពុជា កាន់តែ​មាន​សន្ទុះ និង​ធ្វើ​អោយ​កំណើន​អគារ​ខ្ពស់​ក៏​កាន់តែ​ច្រើន ។ ស្រប​ពេល​ទន្ទឹម​គ្នា​នេះ​ដែរ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក៏​បាន​ពង្រឹងគុណភាព​វិស័យ​នេះ​បន្ថែម ដើម្បី​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​អ្នក​វិនិយោគ​ក្នុង​និង​ក្រៅប្រទេស​បន្ត​ដាក់​ទុន​វិនិយោគ​បន្ថែម​ទៀត ។ ក្នុង​វិស័យ​នេះ​ដែរ បាន​ផ្ដល់​ការងារ​ប្រមាណ​១៨​ម៉ឺន​ទៅ​២០​ម៉ឺន​នាក់​ដល់​ពលរដ្ឋ​កម្ពុជា ដែល​អាច​អោយ​ពួក​គេ​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ដោយ​មិន​ចាំបាច់​ធ្វើការ​ចំណាកស្រុក​ទៅ​កាន់​ក្រៅប្រទេស ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ