កុំ​ភ្លេច​​ញ៉ាំ​អាហារ​ទាំងនេះ បើសិនជា​​​ដឹង​​ថា ពោះវៀន​កំពុង​តែ​អន់​ហើយ​


យើង​តែងតែ​ពាក្យ​មួយ​ឃ្លា​ថា “​ខ្ញុំ​កំពុង​តែ​មាន​ពោះវៀន​អន់ ឬ​ពោះវៀន​ធ្វើការ​អត់​ស្រួល​សោះ​”​។ កាលពី​មុនគេ​មិន​ដែល​និយាយ​រឿង​នេះ​ត្រង់​ៗ​ថា​មក​ពី​ពោះវៀន​ទេ តែ​ជា​សញ្ញា​បញ្ជាក់​ថា​ទាក់ទង​នឹង​ខួរក្បាល​ច្រើន​ជាង ហើយ​រឿង​ទាក់ទង​ពោះវៀន​គឺ​តិចតួច​ទេ ប៉ុន្តែ​ក្រោយមក​គេ​ក៏​រក​ឃើញ​ថា វា​មាន​ជាប់​ទាក់ទង​នឹង​ពោះវៀន​ច្រើន​ជាង​វិញ​។

មុខងារ​ដ៏​សំខាន់​របស់​ពោះវៀន​គឺ​រំលាយ​អាហារ​ដែល​យើង​ញ៉ាំ រហូត​ដល់​បឺត​ស្រូប​ចូល​ទៅ​ក្នុង​ចរន្តឈាម និង​បញ្ចេញ​ចោល​តាម​លាមក​។ អង់​ហ្ស៊ី​ម អ័រម៉ូន និង​សារធាតុ​គីមី​ជា​ច្រើន​ដើរតួ​នាទី​ក្នុង​ការ​រំលាយ​អាហារ ហើយ​បើសិនជា​អត់​មាន​របស់​ទាំងនេះ​ទេ វា​នឹង​នាំ​ឲ្យ​ពោះវៀន​មាន​សុខ​ភាព​កាន់តែ​ចុះ​ខ្សោយ ឬ​ហៅ​ថា​ខ្សោយ​ពោះវៀន រហូត​ដល់​បង្ក​ជា​បញ្ហា​ច្រើន​ដល់​ការ​រំលាយ​អាហារ​បាន​។ សុខភាព​ពោះវៀន​ល្អ​គឺ​សំខាន់​ណាស់​ដើម្បី​ឲ្យ​មានការ​រំលាយ​អាហារ​កាន់តែ​ល្អ សម្រក​ទ្ងំ​ន់ និង​រស់នៅ​មាន​សុខភាព​ល្អ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ពង្រឹង​ដល់​សុខភាព​ពោះវៀន​បាន​៖

១-យ៉ា​អួរ ៖ នៅ​ពេល​យើង​និយាយ​អំពី​ពោះវៀន​មាន​សុខភាព​ល្អ គឺ​មិន​អាច​ចោល​យ៉ា​អួរ​បាន​ឡើយ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​បាក់តេរី​ល្អ​ៗ​ដែល​ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​ពង្រឹង​ដល់​ការ​មាន​សុខភាព​ល្អ ដែល​ជួយ​ដល់​ដំណើរ​ការណ៍​រំលាយ​អាហារ និង​រក្សា​សុខភាព​ឲ្យ​នៅ​ល្អ​។ បើសិនជា​អ្នក​កំពុង​តែ​មាន​បញ្ហា​ក្រពះ​មិន​កិន​តិចតួច យក​ល្អ​គួរតែ​បញ្ចូល​យ៉ា​អួរ​ទៅ​ក្នុង​របប​អាហារ​ផង​។

២-ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​គឺជា​ប្រេង​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត ហើយ​ក៏​ត្រូវ​បាន​ណែនាំ​ដើម្បី​ប្រើ​ជា​ប្រេង​ចម្អិន​អាហារ​ដើម្បី​សុខភាព​កាន់តែ​ល្អ​ដែរ​។ ប្រេង​អូ​លីវ​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​ផ្តល់​សុខភាព និង Polyphenols ដែល​ជួយ​ដល់​បាក់តេរី​ក្នុង​ពោះវៀន​ក្នុង​ការ​រំលាយ​អាហារ​។ តាម​ការ​សិក្សា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប្រេង​អូ​លីវ​ក៏​ជួយ​បន្ថយ​ការ​រលាក​ក្នុង​ពោះវៀន​បាន​ដែរ​។

៣-បន្លែ និង​ផ្លែ​ឈើ​សម្បូរ​ជាតិ​សរសៃ ៖ បន្លែ​និង​ផ្លែ​ឈើ​បែប​នេះ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ពង្រឹង​ដល់​សុខភាព​ពោះវៀន​បាន​។ ជាតិ​សរសៃ​ដើរតួ​នាទី​ជា​អាហារ​សម្រាប់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន ដូច្នេះ​វា​នឹង​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​ពោះវៀន​។ បន្លែ​និង​ផ្លែ​ឈើ​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​គួរតែ​យក​វា​ជា​ផ្នែក​ដ៏​ទៀងទាត់​មួយ​នៃ​របប​អាហារ​។

៤-ខ្ទឹមស ៖ ខ្ទឹមស​គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ដ៏​ពេញ​និយម​មួយ​សម្រាប់​ផ្តល់​ជា​ក្លិន និង​រសជាតិ​។ ខ្ទឹម​សមាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ដូច​ជា បំបាត់​អាកា​រៈ​នៃ​ជំងឺ​ផ្តាសាយ និង​ការ​ក្អក​។ ខ្ទឹមស​ក៏​អាច​គ្រប់គ្រង​បាក់តេរី​បង្ក​គ្រោះថ្នាក់​ក្នុង​ពោះវៀន​កុំ​ឲ្យ​ធ្វើការ​ខ្លាំង និង​រក្សា​តុល្យភាព​ផ្សិត​ក្នុង​ពោះវៀន​ថែម​ទៀត​។

៥-ខ្ញី ៖ ខ្ញី​គឺជា​អាហារ​ដ៏​អស្ចារ្យ​មួយ ហើយ​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ច្រើន​ប្រភេទ​ទៀត​។ បញ្ហា​នៃ​ការ​រំលាយ​អាហារ ជំងឺ​ភ្តា​សាយ ក្អក និង​បញ្ហា​ផ្សេង​ៗ​ទៀត​ក៏​អាច​ព្យាបាល​ដោយ​ប្រើ​ខ្ញី​នេះ​បាន​ដែរ​។ សម្រាប់​សុខភាព​ពោះវៀន ខ្ញី​គឺ​ផ្តល់​សុខភាព​បាន​ដោយសារ​តែ​វា​ជួយ​ផ្តល់​ភាព​កាន់តែ​ស្រួល​លើ​ការ​ធ្វើ​ចលនា​របស់​អាហារ​តាម​ផ្លូវ​ក្រពះ​ពោះវៀន​។ វា​ក៏​ជួយ​បង្កើន​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ