ជំងឺ​ពុក​ឆ្អឹង​​ក៏​អាច​មាន​ឥទ្ធិពល​ជាមួយ​នឹង​សុខភាព​មាត់​ធ្មេញដែរ


ជំងឺ​ពុក​ឆ្អឹង​គឺជា​បញ្ហា​មួយ​ដែល​ផ្តល់​ភាព​ខ្សោយ​ដល់​ឆ្អឹង ដែល​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ងាយ​នឹង​បាក់​​បំផុត​។ រាង​កាយ​មនុស្ស​យើង​ត្រូវការ​បឺត​ស្រូប និង​សាងសង់​ជាលិកា​ឆ្អឹង​ជា​ទៀងទាត់ ខណៈ​ពេល​ដែល​ជំងឺ​ពុក​ឆ្អឹង​បង្ក​ឡើង​ដោយ​អ​តុល្យភាព​នៃ​ដំណើរ​ការណ៍​មួយ​នេះ​។ រឿង​នេះ​ប្រហែលជា​កើតឡើង​នៅ​ពេល​រាង​កាយ​មិន​អាច​ផលិត​ឆ្អឹង​ថ្មី​បាន​គ្រប់គ្រាន់ ឬ​បឺត​ស្រូប​សាច់​ឆ្អឹង​ច្រើន​ពេក ឬ​ទាំង​ពីរ​តែ​ម្តង​។​ជំងឺ​ពុក​ឆ្អឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ និង​ភាពល្អ​របស់​រាង​កាយ ប៉ុន្តែ​វា​ក៏​អាច​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ជាមួយនឹង​សុខភាព​មាត់​ធ្មេញ​ដែរ​។

អាកា​រៈ​នៃ​ជំងឺ​ពុក​ឆ្អឹង​ដែល​អ្នក​គួរតែ​ស្វែង​យល់ ៖
ពេទ្យធ្មេញ​ប្រហែលជា​សម្គាល់​ឃើញ​អាកា​រៈ​ដំបូង​នៃ​ជំងឺ​ពុក​ឆ្អឹង​ដោយ​ផ្អែម​ទៅ​លើ​ការ​វាយតម្លៃ​ប្រ​វត្ត​ជំងឺ​របស់​អញ​នក និង​លទ្ធផល​នៃ​ការ​ពិនិត្យ​កាំរស្មីអ៊ិច​។ កំណត់​ត្រា​សុខភាព​អ្នក​អាច​ផ្តល់​រឿង​យ៉ាង​ច្បាស់លាស់​អំពី​កត្តា​ប្រឈម​មុខ​ដូច​ជា ហ្សេ​ន ការ​កង្វះ​កាលស្យូម ការ​ជក់បារី ការ​រ៉ាំ​ង​រដូវ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ឬ​គ្រឿង​ស្រវឹង​ច្រើណ​ពេក ព្រមទាំង​របៀប​រស់នៅ​អសកម្ម​។ លើស​ពី​នេះ​ទៅ​ទៀត អាកា​រៈ​ផ្សេង​ៗ​ទៀត​ដែល​អាច​ផ្លាស់​ប្តូរ​ពេទ្យធ្មេញ​ឲ្យ​គិតដល់​ជំងឺ​ពុក​ឆ្អឹង​នោះ​មាន​ដូច​ជា​៖

១-បាក់ឆ្អឹង​ថ្គាម និង​ជុំវិញ​ធ្មេញ
២- បាក់​ធ្មេញ​ដោយសារ​តែ​ពុក​ធ្មេញ​យូរ​ពេក
៣- បាក់​ធ្មេញ
៤- ជំងឺ​អញ្ចាញធ្មេញ

តើ​ជំងឺ​ពុក​ឆ្អឹង​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​ដូច​ម្តេចទៅ? ៖
ខណៈ​ពេល​ដែល​ជំងឺ​ពុក​ធ្មេញ​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ តែ​គ្រូពេទ្យ​និយាយ​ថា ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​ខូច​ឆ្អឹងថ្គាម និង​បង្ក​ជា​ជំងឺ​អញ្ចាញធ្មេញ និង​ធ្វើ​ឲ្យ​បាក់​ធ្មេញ​បាន​។ ឥទ្ធិពល​មាត់​ធ្មេញ​របស់​ជំងឺ​ពុក​ឆ្អឹង​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស ជា​ពិសេស​ស្ត្រី​ដែល​រ៉ាំ​ង​រដូវ​តែ​ម្តង​។ សម្រាប់​អ្នក​ដែល​មិន​មានការ​ធ្វើ ឬ​ស្រោប​ធ្មេញ​ទេ ឥទ្ធិពល​នៃ​ជំងឺ​ពុក​ឆ្អឹង​នៅ​តែ​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​គាត់​ដដែល​។ ឆ្អឹង​ដែល​ខ្សោយ និង​ខូច​ខាង​ក៏​អាច​រំខាន​ដល់​ជំហរ​រាង​កាយ រហូត​ដល់​ធ្មេញ​ដែល​ធ្វើ ឬ​ស្រោប​នោះ​មិន​អាច​ជាប់​បាន​ល្អ​ទេ​។

តើ​ធ្វើ​ដូច​ម្តេច​អាច​បង្ការ​ជំងឺ​ពុក​ឆ្អឹង និង​បញ្ហា​មាត់​ធ្មេញ​បាន​ទៅ? ៖
កាលពីមុន ជំងឺ​ពុក​ឆ្អឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ធម្មតា​នៃ​ភាព​ចាស់ ប៉ុន្តែ​ឥឡូវនេះ​គេ​យល់​ថា​វា​ជា​រឿង​ដែល​អាច​ព្យាបាល និង​បង្ការ​បាន​។ មាន​វិធី​ច្រើន​ណាស់​ដែល​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​បាក់ឆ្អឹង​បាន ហើយ​ក៏​អាច​ប្រើ​សម្រាប់​បង្ការ​ថែម​ទៀត​ផង​។ ខាងក្រោម​នេះ​គឺជា​វិធី​ខ្លះ​ៗ​ក្នុង​ការ​បង្ការ​៖

១-ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ឲ្យ​បាន​គ្រប់គ្រាន់ (​កាលស្យូម​តែ​មួយ​មុខ​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​បន្ថយ​ការ​បាក់ឆ្អឹង​បាន​ទេ​
២- ការ​ព្យាបាល​ដោយ​ប្រឆាំង​ការ​បឺត​ស្រូប
៣- លំ​ហាត់ប្រាណ​បែប​ទ្រ​ទម្ងន់
៤- ចៀសវាង​ការ​ជក់បារី
៥- ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម
៦- ចៀសវាង​ការ​ដួល

ដើម្បី​បង្ការ​បញ្ហា​សុខភាព​មាត់​ធ្មេញ​ពី​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ គួរតែ​៖

១-ញ៉ាំ​អាហារ​ផ្តល់​តុល្យភាព​ដោយ​មាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន ព្រោះ​វា​ជា​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ម៉​ង​ហ្គា​ណេ​ស វីតាមីន B, C E និង K
២- ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន D និង​កាលស្យូម​ខ្ពស់
៣- ហាត់ប្រាណ​ជា​ប្រចាំ
៤- ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់បារី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ