ដៃ​កាន់​ពាន​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​លេច​​ឭ​​ថា វង្ស ម៉ា​លី​ន ទទួល​ពាន​ថ្មី​មួយ​ទៀត​ហើយ


ប្រិ​យ​មិត្ត​ជា​ច្រើន​សុទ្ធតែ​បាន​ស្គាល់​កញ្ញា វង្ស ម៉ា​លី​ន ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១ កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល ឆ្នាំ​២០១៩ កន្លង​ទៅ ដែល​មក​ពី​ប្រទេស​កា​ណា​ដា​។ តំណែង​មួយ​នេះ ធ្វើ​ឱ្យ វង្ស ម៉ា​លី​ន ឡើង​ដល់​កម្រិត​មានការ​ពេញ​និយម តាម​ប្រទេស​ផ្សេង​ៗ ទាំង​សាមីខ្លួន​ផ្ទាល់​មិន​នឹក​ស្មាន​។

ដៃ​កាន់​ពាន មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​លេច​ឭ​ថា តារា​មាន​សំឡេង​ស្រ​ដៀង រស់ សេរី​សុទ្ធា រូប​នេះ ទើប​ទទួល​បាន​ពាន​មួយទៀត​គួរ​ឱ្យ​ចាប់អារម្មណ៍​។ នាង​ឈ្នះ​ពានរង្វាន់ លើ​ចម្រៀង​ច្រៀង​ល្អ​ជាងគេ​ច្រើន​ភាសា ហើយ​បាន​រុញ​ឱ្យ​តារា​ស្រី​រូប​នេះ​ល្បីល្បាញ​បន្ត​ទៀត​នា​ក្រៅ​ស្រុក​។

កញ្ញា វង្ស ម៉ា​លី​ន នាង​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើ ម្តងទៀត​តែ​ម្តង ដោយសារ​បាន​លើក​ពាន​ចម្រៀង​មួយទៀត​នៅ​ប្រទេស​កា​ណា​ដា បន្ទាប់​ពី​អាច​យកឈ្នះ​បេក្ខជន​ជា​ច្រើន​រូប​ទៀត​។ ពិតជា​យីអ៊ុន​ហក់​ឡើង​ស្រឺ​ត​ៗ​តែ​ម្តង បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​គេ​ទទួលស្គាល់​នៅ​ក្នុងស្រុក​ខ្មែរ​កន្លង​មក សូ​ម្បី​តែ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ស្រុក​ខ្មែរ​ពេញចិត្ត​យក​ធ្វើ​ជា​កូនធម៌​ផង​ដែរ​។

តប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​តាម​រយៈ​សា​អេ​ឡិច​ត្រូ​និ​ច វង្ស ម៉ា​លី​ន បានឱ្យ​ដឹង​ថា ពាន​រង្វាន់​នេះ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ប្រមាណ​ជាង​៤០០​នាក់ ដោយសារ​ទីតាំង​តូច​។ កម្មវិធី​នោះ គេ​បោះ​ឆ្នោត​ជូន​ដោយសារ​នាង​ច្រៀង​បាន​ល្អ បាន​៣​ទៅ​៤​ភាសា ។ នៅ​ក្នុង​នោះ​ក៏​ច្រៀង​ជា​ភាសា​ឡាវ​ផង​ដែរ ពាន​ដែល​ទទួល​បាន​នេះ​ជា​ពានមាស ដែល​ទទួល​បាន​ដល់​ទៅ​ជិត​២០​រូប មាន​ទាំង​ផ្នែក​ចម្រៀង អ្នកភ្លេង ក៏​ដូច​ជា​អ្នក​ជួយ​សមាគម​ដ៏​ឆ្នើម​ជាងគេ ពោល​គឺ​បែងចែក​ជា​ផ្នែក​។

កញ្ញា​ដែល​រំលេច​ការ​ប្រឡង​កន្លង​មក​រូប​នេះ ឆ្លើយ​បន្ត​ថា ភាព​យល់​ដឹង​ពី​ចម្រៀង​នេះ ធ្វើ​ឱ្យ​នាង​នឹកឃើញ​ដល់​លោកគ្រូ ឆាយ សា​ម៉េ​ត ដែល​ជា​តន្ត្រីករ និង​អ្នកនិពន្ធ​ជើង​ចាស់ ចង្អុលបង្ហាញ​ពី​របៀប​ប្រើប្រាស់​សំឡេង​។ គន្លឹះ​វិធី​របស់​គាត់​នោះ​ហើយ ទើប​ធ្វើ​ឱ្យ​នាង ឈ្នះ​ពាន ពេល​ដឹកនាំ​នាង​ទៅ​ប្រឡង​នៅ​ស្រុក​ខ្មែរ​កន្លង​មក រហូត​ពាន​ថ្មី​ក៏​នៅ​តែ​ច្បិច​យក​ភាពល្អ​ដល់​នាង​។

អ៊ីចឹង​ហើយ នាង​បាន​សាង​ស្នាដៃ​ល្អ​ៗ​ប៉ុណ្ណឹង គឺ​មិន​ភ្លេច​នឹកឃើញ​គាត់ ។ មិន​ថា តែ​រូប​ខ្ញុំ​នោះ លោក​ឆាយ សា​ម៉េ​ត ក៏​បាន​បណ្តុះបណ្តាល​អ្នកសិល្បៈ​យើង​ជា​ច្រើន​ទៀត ដោយពេល​នេះ​គាត់​ក៏​រស់នៅ​ប្រទេស​កា​ណា​ដា​ដែរ​។ បន្ទាប់​ពី​បាន​ធ្វើខ្លួន​ឱ្យ​មាន​ភាព​ល្បីឈ្មោះ​មក វង្ស ម៉ា​លី​ន កំពុង​តែ​មមាញឹក​ដើរ​ច្រៀង​តាម​ប្រទេស​ផ្សេង​ៗ​ដូច​ជា កា​ណា​ដា អា​មេ​រិ​ក ហើយ​មាន​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ជប៉ុន និង​ឡាវ​ទៀត​ផង​។

នេះ​ជា​កិត្តិយស​ដ៏​ធំ​មួយ​ដែល វង្ស ម៉ា​លី​ន មិន​នឹក​ស្មានថា មាន​ភាព​ចែងចាំង​ក្នុង​សិល្បៈ ដោយ​សា​រវិ​ថី​មួយ​នេះ​នាង​ដើរ​ហែល​ក្រោម​ការ​តស៊ូ​ច្រើន​ឆ្នាំ​មក​ហើយ មុន​មក​រស់នៅ​កា​ណា​ដា​។ ម៉ា​លី​ន ថា មាន​គម្រោង​មក​លេង​ស្រុក​ខ្មែរ នៅ​ឆ្នាំ​នេះ ដោយ​ការ​នឹករលឹក អ្នកគាំទ្រ ហើយ​ក៏​ឡើង​បង្ហាញ​​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​នានា​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ