អាង​ជើង​គ្រួ​ស​ក្លាយជា​តំបន់​រមណី​ដ្ឋា​ន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម


បន្ទាយ​មាន​ជ័យ ៖ អាង​ជើង​គ្រួ​ស​ក្លាយជា​តំបន់​រមណីយដ្ឋាន​ដែល​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម មក​កម្សាន្ត​រាប់​ពាន់​នាក់ ដែល​ស្ថិត​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។

លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែមករា​នេះ​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០២០ នៃ​ប្រពៃណី​ចិន​-​វៀតណាម នៅ​តំបន់​រមណី​ដ្ឋា​ន​អាង​ជើង​គ្រួ​ស ឃើញ​ភ្ញៀវ​ជាតិ​មក​លេង​កម្សាន្ត​រាប់​ពាន់​នាក់​ក្នុង​១​ថ្ងៃ ដែល​ភាព​ច្រើន​មក​លេង​អង្គុយ​លេង​ជា​គ្រួសារ និង​ហូប​នៅ​លើ​ខ្នង​អាង និង​ម្លប់ឈើ​តាម​ក្បែរ​មាត់​អាង និង​និង​មាន​កន្លែង​អង្គុយ​មើល​ទេសភាព និង​ផែ​លើ​ទឹក​ជិះ​ទា​ទឹក ម៉ូតូ​ទឹក​លេង​កម្សាន្ត ។

លោក​បាន​បញ្ជាក់​ថា ៖ អាង​ជើង​គ្រួ​ស​នេះ ដែល​ពី​មុន​មិន​ដែល​មាន​ប្រជាពលរដ្ឋ​ណាមួយ​ស្គាល់​មក​លេង​នោះ​ទេ ក្រោយ​ពេល​បានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​រៀបចំ​កសាង​មាន​ខ្នង​អាង និង​កន្លែង​អង្គុយ​លេង និង​ផែ​រលើ​ទឹក​និង​រៀបចំ​កសាង​ជា​ច្រើន​ទៀត​អាង​ជើង​គ្រួ​សបាន​ក្លាយជា​តំបន់​រមណី​ដ្ឋា​ន​សម្រាប់​ភ្ញៀវ​មក​កម្សាន្ត ។

លោក ឌៀប ឈួ​ន បាន​បញ្ជាក់​ថា អាង​ជើង​គ្រួ​ស​នេះ គឺ​មាន​បណ្តោយ​ប្រវែង​ជាង​២,០០០​ម៉ែត្រ និង​ទទឹង​ជាង​១.០០០​ម៉ែត្រ ហើយ​មាន​ផ្ទៃ​ទឹកធំ​មើល​ចង់​ដាច់​កន្ទុយភ្នែក ក្រោយ​ពេល​ដែល​លោក ជំទាវ ម៉ៅ ម៉ា​ល័យ បាន​រៀបចំ​កសាង​អាង​ជើង​គ្រួ​ស​ក្លាយជា​តំបន់​រមណី​ដ្ឋា​ន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​- វៀតណាម ភ្ញៀវ​ជាតិ​មក​លេង​កម្សាន្ត​ច្រើន​រាប់​ពាន់​១​ថ្ងៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ