ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Arsenal ជិត​បាន​ខ្សែការពារ​មួយ​រូប​ពី Flamengo ហើយ​

4 ឆ្នាំ មុន

ប្រភព​ពី ESPN បាន​ចុះ​ផ្សាយ​ថា​ខ្សែការពារ​កណ្តាល Pablo Mari របស់​ក្លិប Flamengo កាន់តែ​ខិត​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង ដើម្បី​ចូលរួម​ជាមួយ Arsenal…

ប្រភព​ពី ESPN បាន​ចុះ​ផ្សាយ​ថា​ខ្សែការពារ​កណ្តាល Pablo Mari របស់​ក្លិប Flamengo កាន់តែ​ខិត​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង ដើម្បី​ចូលរួម​ជាមួយ Arsenal ខណៈ​ដែល​រង់​ចាំតែ​ការ​ត្រួតពិនិត្យ​សុខភាព​តែ​ប៉ុណ្ណោះ​។

ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ២៦​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​បាន​ធ្វើ​ដំណើរ​មក​ដល់ទី​ក្រុង​ឡុ​ង​ដ៍ កាលពី​ថ្ងៃ​សៅរ៍ ហើយ​យោង​តាម​ប្រភព​ដដែល​បានអោយ​ដឹង​ថា ការ​ផ្ទេរ​នេះ​មាន​តម្លៃ​៣០​លាន​អឺ​រ៉ូ ប៉ុន្តែ​
ក្លិប​ទាំង​ពីរ​បាន​យល់ព្រម​គ្នា​ក្នុង​តម្លៃ​១០​លាន​អឺ​រ៉ូ​ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​រយៈពេល​៦​ខែ​ជា​មុន​សិន មុន​ឈាន​ដល់​ការ​សម្រេច​ទិញ​ផ្តាច់​ជា​ផ្លូវការ​។

Pablo Mari ធ្លាប់​ជា​កីឡាករ​របស់​ក្លិប Manchester City ដែល​ត្រូវ​ផ្ទេរ​ពី​ក្លិប Gimnàstic ប៉ុន្តែ​មិន​បាន​បង្ហាញខ្លួន​សូម្បី​មួយ​ប្រកួត​ឱ្យ Man City ដោយ​ត្រូវ​ក្លិប​មួយ​នេះ​ឱ្យទៅ​កាន់​ក្លិប​ចំនួន​៣​ខ្ចី​ជើង​គឺ Girona, NAC និង Deportivo មុន​ពេល​ផ្ទេរ​មក​កាន់ Flamengo នៅ​ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ​បាន​បង្ហាញខ្លួន​ចំនួន​៣០​ប្រកួត ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​នៅ​គ្រប់​កម្មវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ