ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ភ្លាម​អ្នក​ភូមិ​នាំ​គ្នា​ជួយ​សង្គ្រោះ​ភ្លែត តែ​មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​ហួសពេល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆ្លង​តាម​ម៉ូ​ទ័​រ​ឆក់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​កន្លែង និង​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ខណៈ​ពេល​ទៅ​ជួយ​ប្តី បន្ទាប់​ពី​ត​ភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក​បាញ់​ខ្សាច់​ចូល​ក្រោមផ្ទះ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ម្នាក់​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆ្លង​តាម​ម៉ូ​ទ័​រ​ឆក់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​កន្លែង និង​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ ខណៈ​ពេល​ទៅ​ជួយ​ប្តី បន្ទាប់​ពី​ត​ភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក​បាញ់​ខ្សាច់​ចូល​ក្រោមផ្ទះ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ ខែមករា​នេះ នៅ​ចំណុច​ផ្សារ​ក្រមួន តាម​ផ្លូវ​បេតុង (​អតីត​ផ្លូវដែក​)​ក្នុងភូមិ បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​កែវ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ខាងលើ​ឈ្មោះ គង់ ដា​រ៉ា អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​យោធា នៅ​ខេត្តស្ទឹងត្រែង មាន​លំនៅ​ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ រ៉ុ​ង អាយុ​៣៩​ឆ្នាំ ជា​មុខរបរ​អ៊ុតសក់ រង​របួសធ្ងន់ ត្រូវ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ត​ភ្លើង​ដាក់​ម៉ូ​ទ័​រ​បូមទឹក​បាញ់​ដីខ្សាច់​ឲ្យ​ចូល​ក្រោមផ្ទះ ដើម្បី​ស្ទូច​លើក​ផ្ទះ ខណៈនោះ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ទំលាក់​ម៉ូ​ទ័​រ​ធ្វើ​ពី​ដែក​ចូល​ក្នុង​ទឹក​ដោយ​ចង​លួស ស្រាប់តែ​ដាច់​លួច​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ ហើយ​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ស្រង់​យក​ម៉ូ​ទ័​រ​ក៏​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆ្លង​ឆក់​ដួល​ធ្លាក់​ចូល​ទឹកតែ​ម្តង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​បានឃើញ​ប្តី​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ក៏​បាន​ស្ទុះ​ទៅ​ជួយ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ដែរ ។ ភ្លាម​ៗ​អ្នក​ក្បែរ​ខាង​បានឃើញ​ក៏​បាន​ប្រកាស​ហៅ​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ ស្រង​លើកដាក់​លើ និង​ធ្វើ​ចលនា​សង្គ្រោះ បុរស​ជា​ប្តី​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ត្រូវ​បាន​រថយន្ត​សា​ម៉ុ​យ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្រោយមក​ដឹងខ្លួន​វិញ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ថ្មី​នេះ​អ្នក​ជិតខាង​បាន​ដាក់​ដី និង​ខ្សាច់​នៅ​លើ​ដី​របស់​ខ្លួន ដីខ្សាច់​ក៏​បាន​រេ​ស្រុត​ផ្ទះ​របស់​ជន​រង​គ្រោះ ។ បន្ទប់​ពី​ស្រុត​ផ្ទះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ប្តី​ដែល​ធ្វើ​ជា​មន្ត្រី​យោធា​នៅ​ខេត្តស្ទឹងត្រែង​ឲ្យ​មក​មើល​កាលពី​មុខ​ចូល​ឆ្នាំ​ចិន​១​ថ្ងៃ ។ ដោយ​មានការ​សម្របសម្រួល​គ្នា អ្នក​ជិតខាង​សន្យា​ថា ជួយ​ស្ទួ​ច​ផ្ទះ​ឡើង​វិញ​ហើយ ឲ្យ​ជន​រង​គ្រោះ​បាញ់​ខ្សាច់​ដាក់​ក្រោមផ្ទះ​សិន​ទើប​អាច​ស្ទួ​ច​បាន ។ រយៈពេល​២​ថ្ងៃ​មក​ហើយ​មន្ត្រី​យោធា​រូប​នេះ​បាន​ត​ភ្លើង ដាក់​ម៉ូ​ទ័​រ​បូមទឹក​បាញ់​ខ្សាច់​ដាក់​ក្រោមផ្ទះ​ហើយ បណ្តាល​អោយ​គ្រោះថ្នាក់​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ