ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អ្នកមាន​លុយ​ឆ្លៀត​សង់​សណ្ឋាគារ​រំលោ.ភ​លើ​ផ្លូវ ត្រូវ​វ៉ៃ​ចេញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សំណង់​សណ្ឋាគារ​ដ៏​ធំ​មួយ​របស់​លោក សែ ស​មុត អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ ត្រូវ​បាន​រដ្ឋបាល​ក្រុង និង​ខេត្ត​ចុះ​ទៅ​ផ្អាក…

ខេត្តសៀមរាប ៖ សំណង់​សណ្ឋាគារ​ដ៏​ធំ​មួយ​របស់​លោក សែ ស​មុត អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ ត្រូវ​បាន​រដ្ឋបាល​ក្រុង និង​ខេត្ត​ចុះ​ទៅ​ផ្អាក និង​កំណត់​ឲ្យ​រុះរើ​មួយ​ផ្នែក​ចេញ​ជា​បន្ទាន់។

សណ្ឋាគារ​ខាងលើ​នេះ​មានឈ្មោះ (​ជាតិ​ថា​តា​អង្គរ​) ប៉ុន្តែ​ក្នុង​កំណត់ហេតុ​របស់​សមត្ថកិច្ច គឺ​ឈ្មោះ គង់ ប៊ុ​ន​ហេង ភេទ​ប្រុស ជា​អ្នកតំណាង​ឲ្យ​ម្ចាស់​សំណង់​សណ្ឋាគារ​នោះ​។

ក្នុង​ពេលធ្វើការ​វាស់វែង និង​កំណត់​តាម​ប្លង់​ជំនាញ​បាន​បង្ហាញ​ថា សណ្ឋាគារ​ខាងលើ​នេះ បាន​សាងសង់​ចូល​មក​លើ​ផ្លូវ​ចំនួន​២​ម៉ែត្រ​។ ករណី​នេះ ត្រូវ​រដ្ឋបាល​ក្រុង និង​ខេត្ត កំណត់​ឲ្យ​រុះរើ​ដោយ​គ្មាន​លក្ខខណ្ឌ​ចាប់ពី​ថ្ងៃ​ទី​២៣ ខែមករា​នេះ​។ ក្នុង​ករណី​ម្ចាស់​មិន​អនុវត្ត​រុះរើ​តាម​លក្ខខណ្ឌ​អាជ្ញាធរ និង​ចាត់វិធានការ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​អ្វី​ទាំងអស់​។

ក្នុង​ការ​ចុះ​រុះរើ​នោះ​ដែរ លោក អ៊ុ​ង សុ​ភ័​ណ នាយក​ទីចាត់ការ​អន្តរ​វិស័យ​រដ្ឋបាល​ខេត្តសៀមរាប ដែល​ដឹកនាំ​កម្លាំង​ចុះ​ទៅ​អនុវត្ត​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។ ប៉ុន្តែ​លោក​បាន​ព្រលយ​ពាក្យ​មួយ​ឃ្លា​ថា ផ្នែក​ខាងជើង​សណ្ឋាគារ​នេះ បាន​សាង់សង់​មក​លើ​ផ្លូវ​ខាង​មុខ​២​ម៉ែត្រ ឯខាង​ក្រោយ​១,៨៥​ម៉ែត្រ​។ ក្រៅពី​នោះ ផ្នែក​ខាង​មុខ (​ខាងកើត​) នៃ​សណ្ឋាគារ ក៏​សង់​ចូល​ចំណី​ផ្លូវ​ផង​ដែរ ប៉ុន្តែ​ក្រោយ​ពេល​អាជ្ញាធរ​កសាង និង​ពង្រីក​ផ្លូវ នឹង​អនុវត្ត​តាម​ភាព​ជាក់ស្តែង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ