ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​មាន​ករណី​មេរោគ​ផ្លូវដង្ហើម​ថ្មី​នៅឡើយ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ម៉​ម ប៊ុ​ន​ហេង បាន​អះអាង​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់ មាន​ករណី​ឆ្លង​មេរោគ​ឆ្លងផ្លូវ​ដង្ហើម​នៅឡើយ​ទេ ហើយ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ថ្នាំ​ព្យាបាល​បាន​ដែរ ។ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​ម៉​ម ប៊ុ​ន​ហេង បាន​អះអាង​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់ មាន​ករណី​ឆ្លង​មេរោគ​ឆ្លងផ្លូវ​ដង្ហើម​នៅឡើយ​ទេ ហើយ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ថ្នាំ​ព្យាបាល​បាន​ដែរ ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា លោក ម៉​ម ប៊ុ​ន​ហេង ត្រូវ​បាន​គេហទំព័រ​ក្នុងស្រុក​ស្រង់​សំដី​ផ្សាយ នៅ​ថ្ងៃ​ទី​២៦ ខែមករា​ថា ក្រសួង​បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​វិធានការ​ការពារ​ទប់ស្កាត់​ការ​ឆ្លង​វិ​រុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី (Corona virus) ។ រហូត​មក​ដល់​ពេល​នេះ (​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា​) ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ៗ​លើ​ពិភពលោក​មិន​ទាន់​រក​ឃើញ​ថ្នាំ​សម្រាប់​ព្យាបាល​វិ​រុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នៅឡើយ​នោះ​ទេ ហើយ​កម្ពុជា​ក៏​មិន​ទាន់​រក​ឃើញ​មាន​ករណី​ឆ្លង​វិ​រុស​នេះ​នៅឡើយ​ដែរ គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​នេះ ។

លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ថា ៖« មក​ទល់​ពេល​នេះ​គេ​ពុំ​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​សម្លាប់ Corona virus ប្រភេទ​ថ្មី​នៅឡើយ​ទេ ហើយ​កម្ពុជា​មិន​ទាន់​រក​ឃើញ​មាន​ករណី​ឆ្លង​វិ​រុស​នេះ​ដែរ​» ។ លោក​បាន​បន្ត​ថា ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​បាន​នឹង​កំពុង​តាមដាន​យ៉ា ង​យកចិត្តទុកដាក់​ជាទី​បំផុត ព្រមទាំង​បាន​បង្កើន​វិធានការ​ទប់ស្កាត់​នៅ​តាម​ព្រ​លាន​យន្តហោះ និង​តាម​ច្រកព្រំដែន​នានា ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមករា​នេះ វិ​រុស​ផ្លូវដង្ហើម​បាន​សម្លាប់​មនុស្ស​កើន​ដល់​៥៦​នាក់​ហើយ ចំណែក​អ្នក​ឆ្លង​វិ​រុស​នេះ​បាន​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រហូត​ដល់​១៩៨៥​នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​វិ​រុស​ឆ្លង​ថ្មី​ៗ​រាប់រយ​នាក់​ទៀត​នៅ​តាម​បណ្តា​ទីក្រុង​ធំ​ៗ​របស់​ចិន ។

លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​បង្ការ​ការ​ចម្លងជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែល​អាច​កើត​មាន​ជាយថាហេតុ ដូច្នេះ​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ឈឺ ឬ​ងាប់ កុំទៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ហួ​ណា​ន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា មាន​វីរុស​កំពុង​ចរាចរ និង​កុំទៅ​ក្បែរ ឬ​ជិត​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម នៅ​ទីកន្លែង​ដែល​ដឹង​ថា មាន​ជំងឺ​បាន​និង​កំពុង​កើត​មាន ឬ​កំពុង​ផ្ទុះ​រាតត្បាត​» ។ លើស​ពី​នោះ ប្រសិនបើ​មាន​ករណី​សង្ស័យ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី លោក​អ្នក​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក​បំផុត ហើយ​ត្រូវ​ជម្រាប​ជូន​មន្ត្រី​សុខាភិបាល​អំពី​ប្រវត្ដិ​ជំងឺ និង​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ក៏​បាន​ដាក់​ម៉ាស៊ីន​ស្កេ​ន​កំ​ដៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​សៀមរាប បា​វិត ប៉ោយ​ប៉ែ​ត ព្រែក​ចាក និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រុម​ច​ត្តា​ឡី​ស័ក នៅ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ព្រមទាំង​បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប ត្រៀម​សម្ភារៈ បរិក្ខារ​ពេទ្យ និង​ឱសថ​ចាំបាច់​សម្រាប់​ការ​ព្យាបាល​ផង​ដែរ ។ មាន​មន្ទីរពិសោធន៍​ជាតិ​ត្រៀម​ជា​ស្រេច ដើម្បី​រក​អត្តសញ្ញាណ​វីរុស​ថ្មី​នេះ ហើយ​មាន​ក្រុម​ជំនាញ​សុខាភិបាល​ជាង​២,០០០​នាក់ ដែល​បាន​បណ្តុះបណ្តាល​រួច​ជា​ស្រេច​ក្នុង​ការ​តាមដាន និង​ឆ្លើយ​តប​ជំងឺ​កើតឡើង​ថ្មី​ៗ​ត្រៀមលក្ខណៈ​ឆ្លើយ​តប បើ​កើត​មាន​ជាយថាហេតុ ។

ប្រសិនបើ​សង្ស័យ​ថា ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយ​មាន​គ្រុនក្តៅ​៣៨​អង្សា​សេ និង​មាន​រោគ​សញ្ញា​មួយ​យ៉ាងតិច​ក្នុង​ចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន ដោយ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ​ក្នុង​អំឡុង​១៤​ថ្ងៃមុន​ចេញ​រោគ​សញ្ញា ឬ​ដោយ​បាន​ប៉ះពាល់​ជាមួយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​មិនដឹង​អំពី​អត្តសញ្ញាណ (​ប្រភេទ​មេរោគ​) ច្បាស់លាស​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុ​ការ ណ៍​១១៥ ដោយ​ឥត​គិតថ្លៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ