ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Lampard និយាយ​ថា ក្លិប​បាន​សាង​កំហុស​មួយ​ដ៏​ធំ

4 ឆ្នាំ មុន

កីឡាករ Frank Lampard បាន​និយាយ​ថា ក្លិប​ចាំបាច់​ត្រូវ​តែ​ស្វែងរក​កីឡាករ​កំពូល (Superstar) ដើម្បី​មក​ជំនួស​តំណែង​របស់​អតីត​កីឡាករ Eden Hazard ដែល​ផ្លាស់​ទៅ​កាន់…

កីឡាករ Frank Lampard បាន​និយាយ​ថា ក្លិប​ចាំបាច់​ត្រូវ​តែ​ស្វែងរក​កីឡាករ​កំពូល (Superstar) ដើម្បី​មក​ជំនួស​តំណែង​របស់​អតីត​កីឡាករ Eden Hazard ដែល​ផ្លាស់​ទៅ​កាន់ Real Madrid កាលពី​រដូវ​កាល​មុន​។

អតីត​វី​របុ​រស និង​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea បាន​លើក​ឡើង​ថា ក្លិប​បាន​សាង​កំហុស​មួយ​ដ៏​ធំ ដែល​សម្រេចចិត្ត​បញ្ចេញ Hazard ឱ្យទៅ​ចូលរួម​ជាមួយ Real Madrid​។

ថ្លែង​ទៅ​កាន់ BT Sport នៅ​ក្រោយ​ជ័យជម្នះ​ទល់​នឹង Hull City ដោយ​លទ្ធផល ២-១ ក្នុង​ពានរង្វាន់ FA Cup កាលពី​យប់មិញ Lampard បានឱ្យ​ដឹង​ថា «​យើង​បាន​បាត់បង់​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ហើយ​ជា​កីឡាករ​ដែល​មាន​ប្រសិទ្ធិ​ភាព និង​លេចធ្លោ​ជាងគេ ទាក់ទង​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ​»​។

បុរស​វ័យ​៤១​ឆ្នាំ​បន្ត​ទៀត​ថា​«​ការងារ​របស់ខ្ញុំ​ត្រូវធ្វើ​រាល់ថ្ងៃ​គឺ​នៅ​លើ​ទីលាន​ហ្វឹកហាត់​ដើម្បី​ធ្វើ​ឱ្យ​កីឡាករ​កាន់តែ​ប្រសើរ ហើយ​ផ្នែក​ផ្សេង​ទៀត​សម្រាប់​ក្លឹ​ប​គឺ​ធ្វើការ​ក្នុង​ការ​នាំ​យក​កីឡាករ​»​។

គួរ​រំលឹក​ថា Eden Hazard បាន​ចូលរួម​ជាមួយ Real Madrid កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​តម្លៃ​១០០​លាន​អឺ​រ៉ូ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ