ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Lukaku បង្ហើប​ប្រាប់​ពី​គ្រូបង្វឹក​ដែល​ខ្លួន​ពេញចិត្ត

4 ឆ្នាំ មុន

ដោយ​បាន​លេង​ឱ្យ​ក្លិប​ធំ​ៗ នៅ​លើ​ពិភពលោក​ក្នុង​លី​ក​ធំ​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នោះ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប Inter Milan កីឡាករ Romelu Lukaku បាន​បង្ហើប​ប្រាប់​ថា តើ​គ្រូបង្វឹក​ណា​ដែល​គាត់​ពេញចិត្ត​ជាងគេ​ក្នុង​អាជីព​របស់​គាត់​។…

ដោយ​បាន​លេង​ឱ្យ​ក្លិប​ធំ​ៗ នៅ​លើ​ពិភពលោក​ក្នុង​លី​ក​ធំ​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នោះ ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប Inter Milan កីឡាករ Romelu Lukaku បាន​បង្ហើប​ប្រាប់​ថា តើ​គ្រូបង្វឹក​ណា​ដែល​គាត់​ពេញចិត្ត​ជាងគេ​ក្នុង​អាជីព​របស់​គាត់​។

កីឡាករ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​ដែល​មាន​ទម្រង់​លេង​យ៉ាង​ល្អ​តាំងពី​បាន​ចូលរួម​ជាមួយ​ក្រុម Inter កាលពី​ដើមរដូវ​កាល​នេះ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky Sports នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​សួរ​ថា តើ​គ្រូបង្វឹក​ណា​ម្នាក់​ដែល​បាន​ជួយ​គាត់​ច្រើន​ជាងគេ​។

Lukaku បាន​ឆ្លើយ​តប​ថា​ ៖ «​ខ្ញុំ​គិត​ថា (​អ្នកគ្រប់គ្រង​បែ​ល​ហ្ស៊ិ​ក​) Roberto Martinez (​អតីត​គ្រូបង្វឹក Everton) Ronald Koeman និង​ឥឡូវនេះ Antonio Conte​។ ខ្ញុំ​គិត​ថា​លោក Jose Mourinho ប្រសិនបើ​គាត់​នឹង​មាន​កីឡាករ ដែល​គាត់​ចង់បាន (​នៅ Manchester United)​។ Steve Clarke (​អតីត​នៅ​ក្លិប West Bromwich Albion) គឺជា​ការ​លើក​ឡើង​ដ៏​ធំ​ចំពោះ​គាត់ ពីព្រោះ​គាត់​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ឱកាស​លេង​នៅ Premier League ដែល​កាលនោះ​ទើបតែ​មាន​អាយុ​១៩​ឆ្នាំ​»។​

Lukaku បាន​បន្ត​ថា​ ៖ «​ហើយ​ច្បាស់​ណាស់​គ្រូបង្វឹក​ដំបូង​របស់ខ្ញុំ​នៅ Anderlecht គឺ Ariel Jacobs ដែល​បាន​ផ្តល់​ឱកាស​ដល់​ខ្ញុំ​នៅ​ពេល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ​។ គាត់​បាន​ហៅ​ខ្ញុំ​ពី​សាលារៀន​។ ទាំងនេះ​គឺជា​គ្រូបង្វឹក​ដែល​ស្ថិត​នៅ​ក្នុង​ការ​គោរព​របស់ខ្ញុំ​ជា​រៀង​រហូត​។ ខ្ញុំ​មិន​ដែល​មាន​បញ្ហា​អ្វី​ជាមួយ​អ្នកគ្រប់គ្រង​ណា​ម្នាក់​នោះ​ទេ​​» ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​មក​ដល់ San Siro កីឡាករ Lukaku រកបាន​១៨​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​២៦​ដង នៅ​គ្រប់ការ​ប្រកួត​ទាំងអស់ និង​ជា​គូប្រជែង​សម្រាប់​ពានរង្វាន់​ស្បែកជើង​មាស Serie A ឆ្នាំ ២០១៩/២០៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ