ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ហង្ស​ក្រហម Klopp អាច​នឹង​ចាកចេញ​នៅ​ឆ្នាំ​២០២១

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា លោក Jurgen Klopp កំពុង​សំឡឹង​រក​ផ្លូវ​ដឹកនាំ Liverpool ទៅ​រក​តំណែង​ជើងឯក…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា លោក Jurgen Klopp កំពុង​សំឡឹង​រក​ផ្លូវ​ដឹកនាំ Liverpool ទៅ​រក​តំណែង​ជើងឯក Premier League លើក​ដំបូង​របស់​ខ្លួន ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា លោក​អាច​នឹង​ចាក​ចេញពី​ហង្ស​ក្រហម​ឆាប់​ជាង​អ្វី​ដែល​រំពឹង​ទុក​។

អ្នក​ឈ្នះ​ពានរង្វាន់ UEFA Champions League ឆ្នាំ​២០១៨/២០១៩ បច្ចុប្បន្ន​នេះ​ប្រកួត​ឈ្នះ​ការ​ប្រកួត​លី​គ​ដល់​ទៅ​៤០​ដង​មក​ហើយ និង​ធ្លាប់​ស្មើត្រឹមតែ​ម្តង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​លី​គ​នៅ​រដូវ​កាល​នេះ​។

ជា​លទ្ធផល​កីឡាករ​របស់ Klopp អង្គុយ​យ៉ាង​ងាយស្រួល​នៅ​លើ​កំពូល​តារាង ដោយ​មាន​១៦​ពិន្ទុ​នាំមុខ​ក្រុម​ការពារ​តំណែង​ជើងឯក Manchester City ដែល​បាន​លេង​មួយ​ប្រកួត​ទៀត​។ ថ្មី​ៗ​នេះ Klopp បាន​បន្ត​កុងត្រា​របស់​ខ្លួន​ដល់​ខែមិថុនា ឆ្នាំ​២០២៤ ប៉ុន្តែ​គាត់​អាច​ចាក​ចេញពី​ហង្ស​ក្រហម​នៅ​ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អតីត Jason McAteer ដែល​ជា​អតីត​កីឡាករ Liverpool ។

McAteer បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ beIN SPORTS នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​សួរ​ថា​តើ​គាត់​គិត​ថា Klopp អាច​ដើរ​ចេញពី​ក្លិប​នៅ​ឆ្នាំ​ក្រោយ​ដែរ​ឬទេ​។

អតីត​កីឡាករ​រូប​នេះ​ប្រាប់​ថា​៖ «វា​នឹង​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទេ​។ គាត់​អាច​នឹង​ឆេះដុំ​ព្រោះតែ​ធ្វើការ​ខ្លាំង​ពេក​។ គាត់​ឱ្យ​ក្លិប​នេះ​ទៅ​មុខជា​រៀង​រហូត​។ ខ្ញុំ​ធ្លាប់​ទៅ Tour ជាមួយនឹង​ពួក​គេ (Liverpool) ពី​មុន​ដែរ​។ លោក Klopp មិន​បាន​ចេញពី​សណ្ឋាគារ​ឡើយ​។ គាត់​ត្រូវ​នៅ​ដើម្បី​ជួប​ជាមួយនឹង​ដៃគូ​របស់​ក្លិប និង ទៅ​ទទួលទាន​អាហារ​ក្នុង​ផ្លូវ​ការងារ​»។​

លោក Klopp បាន​ឈ្នះ​ពានរង្វាន់​ចំនួន​៣ ជាមួយ Liverpool មក​ទល់​ពេល​នេះ គឺ​ពានរង្វាន់ Champions League រដូវ​កាល​មុន ក៏​ដូច​ជា​ពានរង្វាន់ UEFA Super Cup និង FIFA Club World Cup ឆ្នាំ២០១៩៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ