ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចូល​ឆ្នាំ​ទី​១ សិស្ស​ចំនួន​៣៥​នាក់​មាន​​អាការ​មិន​ស្រួល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សិស្សានុសិស្ស​នៃ​វិទ្យា​ល័យ​បន្ទាយឆ្មារ ចំនួន​៣៥​នាក់​បាន​ដួល​សន្លប់​បន្តបន្ទាប់ ក្រោយ​ពី​មាន​អាការ​ឈឺក្បាល វិលមុខ និង​ចុកពោះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​បន្ទាយឆ្មារ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សិស្សានុសិស្ស​នៃ​វិទ្យា​ល័យ​បន្ទាយឆ្មារ ចំនួន​៣៥​នាក់​បាន​ដួល​សន្លប់​បន្តបន្ទាប់ ក្រោយ​ពី​មាន​អាការ​ឈឺក្បាល វិលមុខ និង​ចុកពោះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​បន្ទាយឆ្មារ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។

បើ​តាម​លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់​ថា​ក្រោយ​ពី​ទទួល​ព័ត៌មាន​ដឹង​ភ្លាម​ៗ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​អធិការដ្ឋាន​ចុះ​អន្តរាគមន៍​ជួយ​ដឹក​សិស្ស​វិទ្យាល័យ​បន្ទាយឆ្មារ ដែល​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ និង​ចុះ​ពោះ បណ្តាល​ឱ្យ​ដួល​សន្លប់​ជា​បន្តបន្ទាប់ បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​បន្ទាយឆ្មារ ដើម្បី​សង្គ្រោះ​បន្ទាន់​។

លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បញ្ជាក់​ថា ក្រោយ​ពេល​មាន​សិស្សានុសិស្ស​ចំនួន​៣៥​នាក់​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ និង​ចុះ​ពោះ បណ្តាល​ឱ្យ​ដួល​សន្លប់ នៅ​វិទ្យាល័យ​បន្ទាយ​ឆ្មារ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​ជា​បន្តបន្ទាប់​ចាប់ពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នោះ គឺ​មាន​សិស្ស​ម្នាក់​អាកា​រៈ​ធ្ងន់ធ្ងរ​ជាងគេ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ថ្មពួក​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ក្រៅពី​នោះ​ត្រូវ​បាន​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​បន្ទាយឆ្មារ ដោយ​ត្រូវ​បាន​គ្រូពេទ្យ​ដាក់​សេរ៉ូម ចាក់​ថ្នាំ និង​លេបថ្នាំ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​សង្គ្រោះ​សិស្សានុសិស្ស​ដែល​សន្លប់​រួច គឺ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​វិទ្យាល័យ​បន្ទាយឆ្មារ ហើយ​យក​ចំណីអាហារ​ដែល​សង្ស័យ​ទៅ​ពិនិត្យ​មើល ដើម្បី​មូលហេតុ ។

លោក​បញ្ជាក់​ទៀត​ថា លុះ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០​នេះ គឺ​សិស្ស​ដែល​ដួល​សន្លប់​នោះ មាន​សភាព​បាន​ធូរស្រាល​ប្រសើរ​ឡើង​វិញ​ហើយ ដោយ​រង់ចាំ​អស់​សេរ៉ូម​នោះ នឹង​ត្រូវ​ឪពុក​ម្តាយ​សាច់ញាតិ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ​។ ចំណែក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​សិស្ស​ដែល​មាន​អាកា​រៈ​ដួល​សន្លប់​នេះ នៅ​មិន​ទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ រង់ចាំ​លទ្ធផល​សិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ