​សូមបងប្អូនប្រយ័ត្នចោរគាស់​លួច​​ ២​ករណីនេះ​បានសម្រេច​ដូចគ្នា


ខេត្តកំពត-ក្រចេះ ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថា រដូវ​ចូ​លឆ្នាំ​ប្រពៃណី​ចិន-វៀតណាម ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ជាប់​សែ​ចិន​តិចតួចធ្វើ​ពិធីសែនជីដូនជីតា កុងម៉ា ដូច​គេ​ដូច​ឯង​ដែរ លុះ​ពេល​សែន​ហើយ ឬ​មិន​ទាន់​សែន ក៏​បាន​បិទទ្វារ​ផ្ទះ​ទៅ​ជួបជុំ​សាច់ញាតិ ហើយម្ចាស់ផ្ទះម្នាក់ ក៏ត្រូវ​ចោរ​ហា​​រយ​គាស់​យក​ហ្មត់ ដោយ​​យំ​មិន​ចេញ ខ្លះ​អស់ប្រាក់​រាប់​លាន​រៀល ។

ជាក់ស្តែង​ កើតឡើងនៅ​ថ្ងៃ​ទី​២៤​មករា ឆ្នាំ​២០២០ ចន្លោះ​ពី​ម៉ោង​២ ទៅ​៥ល្ងាច ដោយគេ​មិនដឹងថា ចោរ​មានគ្នា​​​ប៉ុន្មាន​នាក់នោះទេ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ឈ្មោះ ហេង សុធា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជាអ្នក​លក់​គ្រឿងអលង្ការនៅ​ផ្សារ​កំពត មានទីលំនៅ​ក្នុងភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។

ហេតុការណ៍គាស់ផ្ទះ​​ ខណៈ​ជន​រង​គ្រោះជាម្ចាស់​​ចាក់​សោ​ទ្វារ​ទៅ​សែន​ចូល​ឆ្នាំ​ចិន នៅផ្ទះ​ផ្សេង​ទៀត​ស្ថិត​ក្នុងភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត ។ ​ក្នុង​ថ្ងៃ​ដដែល​ ពេល​ត្រឡប់​មក​វិញ ស្រាប់តែ​ត្រូវ​ចោរ​គាស់​ផ្ទះ​យក​សម្ភារ​អស់​ជា​ច្រើន ដោយ​មិន​ទាន់​អាច​រៀបរាប់​ចំនួន​បាត់​ពិតប្រាកដ​បាន ។

ដោយឡែក ករណី​ចោរ​គាស់​ផ្ទះ​នៅខេត្តក្រចេះមួយ​កន្លែង​ទៀត ​គឺ​គាស់​តូប​យក​ខោអាវ​ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ ព្រឹក​កម្លាំង​ជំនាញ​ផ្នែក​យុ​ត្តិ​ធ​ម៌ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​តូប​ចំនួន​២​នាក់ ម្នាក់​​ឈ្មោះ សាយ មិ​នា ភេទ​ប្រុស ​អាយុ​៣០ឆ្នាំ និងម្នាក់ឈ្មោះ សុខ សា​វឿ​ន ភេទ​ប្រុស​ អា​២៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ​នៅ​វេលា​ម៉ោង​ប្រហែល​៤​និង ២០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។

ប្រភពបានឱ្យដឹងថា ដឹងពេល​ម្ចាស់ផ្ទះ​​បាន​មក​ដល់​តូប​លក់ដូ​នៅ​ចំណុច​ផ្សារ​ស្នួល ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ដេ​ី​ម្បី​រៀបចំ​បើក​លក់ដូ​រដូច​សព្វដង ស្រាប់តែ​ឃេ​ី​ញ​មាន​ទ្វា​តូបរ​បេ​ី​ក​ឡេ​ី​ង​លេ​ី និង​មាន​ស្នាម​កាត់​ស្រយូវ​សម្រាប់​ចាក់សោ ។ ឃេ​ី​ញ​ដូច្នោះ​ ពួក​គាត​់ទាំង​ពីរ​នាក់​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​ទៅ ។ សម្ភារ​​ខូចខាតនិងបាត់បង់​រួម​មាន ១-តូប​របស់​ឈ្មោះ សាយ មិ​នា បាត់បង់​ខោអាវ គិត​ជា​ទឹកប្រាក់​សរុប​ប្រហែល​៥.០០០.០០០៛ (​ប្រាំ​លាន​រៀល​) និង២-​តូប​របស់​ឈ្មោះ សុខ សា​វឿ​ន (​ខូចខាត់​ជញ្ជាំង​តូប​) តែ​មិន​បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ទេ ។

ពេល​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​សមត្ត​កិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ត្រួតពិនិត្យ ដេ​ី​ម្បី​បន្ត​ស្រាវជ្រាវ​តាម​នីតិវិធី ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ