ចូល​ឆ្នាំ​​​ចិន​ស្រវឹង​ខ្មែរ


ចូល​ឆ្នាំ​ចិន​-​វៀតណាម​ម្តង​ៗ…​នៅ​កម្ពុជា​ដែល​ពោរពេញ​ទៅ​ដោយ​ត្រកូល​កូនកាត់​…​បាន​ប្រារព្ធ​ពិធី​សែន «​កុងម៉ា​» យ៉ាង​កក្រើក​…​រីករាយ​ជ្រះថ្លា​តាម​ប្រពៃណី​ដោយ​សេរី​…​តាមមាន​តាម​ក្រ​…​សប្បាយ​ដោយ​ទាំង​ខ្មែរ​សុទ្ធ​ទៀត​ផង​…​ជា​ពិសេស​គឺ​ផឹកស៊ី​ក្លែម ​។

ប្រ​កូក​ប្រកាស​ហៅ​គ្នីគ្នា​សប្បាយ «​លើក​កែវ​» ពេញ​៣​ថ្ងៃ​…ហៅ​ផឹក​សប្បាយ​ជុំ​គ្នា​…​ហៅ​ផឹក​ហើយ បើ​មិន​ផឹក​…​បាន​ន័យ​ថា​មិន​រាប់អាន​គ្នា​…​ប៉ុន្តែ​ក៏​មិន​ខឹង​ដែរ​…​ខ្លាច «​ឡាក់​ឆុង​»…​ព្រោះ​ការ​អញ្ជើញ​ផឹកស៊ី​សប្បាយ​ៗ ​គឺ​ដើម្បី​ចងមិត្ត​ភាព​បន្ត​រាប់អាន​…​ដើម្បី «​ហេង ហេង​» ។

តាម​កត់សម្គាល់​…​នៅ​តាម​ជនបទ…​ចិន​ស​ក៏​សែន​…​ចិន​ខ្មៅ​ក៏​សែន​…​ហើយ​ការ​ផឹកស៊ី​ក្រោយ​សែន​កុងម៉ា​រួច​…​អ្នកចូលរួម​ច្រើន​តែ​ខ្មែរ​…​ចិន​ម្នាក់​សែន​ហៅ​ខ្មែរ​ជិតខាង​ក្នុងភូមិ​ជុំ​គ្នាផឹក​ម៉ា​សេរី​…​ផឹក​ច្រើន​ផឹក​តិច​តាម​មាន​តាម​ក្រ​…​ចំណាយ​ម៉ា​អស់ដៃ ។ ម្ចាស់​ដើម​សែន​កុងម៉ា​…​មិនសូវ​ផឹក​ច្រើន​ទេ ព្រោះ​ហត់​ពេក ។

ចំណែក​អ្នកចូលរួម​បាន​សំលៀងមាត់ចាំ​ស្រេច​…ម្ល៉ោះហើយ​លេប​ចូល​យ៉ាង​ស្រួល​…លើក​កែវ «​លើក​ដាច់​ៗ»…​ម៉ា​សប្បាយជុំ​គ្នា​យូរ​ៗ​ម្តង​…​ស្រា​ដប ស្រា​កំប៉ុង ស្រា​បៀរ​ដេក​រដូករណែល​…​ជញ្ជូន​ទាល់តែ​អស់​…​ខ្មែរ​ខ្លះ​ស្រវឹង​យំ​រៀបរាប់​…​ខ្លះ​ស្រែក​ឡូឡា​ម៉ា​សេរី​…​ខ្លះ​ផ្លូវ​មួយ​ដើរ​ម្នាក់ឯង ។

ទម្លាប់​បែប​នេះ​…​កើត​មាន​ជា​ប្រពៃណី​យូរលង់​មក​ហើយ​…​រហូត​មាន​ពាក្យស្លោក​ពេញ​និយម​មួយ​ឃ្លា​ចែង​ថា​…«​ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ​»…​អត់​ខុស​ទេ​…​ស្រវឹង​យ៉ាង​សប្បាយ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ