ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​មុខរបរ​លក់​ផ្លែ​ឈើ​តាម​ដងផ្លូវ​កាក់​កប​ដែរ​ទេ ?

4 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ នៅ​តំបន់​ជាយក្រុង​កំពង់ចាម​ជាប់​នឹង​រង្វង់​មូល​នាគព័ន្ធ តាម​ដងផ្លូវ​ជាតិ​លេខ​៧ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ ចាប់​យក​អាជីព​លក់​ផ្លែ​ឈើ​ច្រើន​មុខ​មាន​ពុទ្រា ស្វាយ ក្រូច និង​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។​ជាមួយ​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​និង​រថយន្ត…

ខេត្តកំពង់ចាម ៖ នៅ​តំបន់​ជាយក្រុង​កំពង់ចាម​ជាប់​នឹង​រង្វង់​មូល​នាគព័ន្ធ តាម​ដងផ្លូវ​ជាតិ​លេខ​៧ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ ចាប់​យក​អាជីព​លក់​ផ្លែ​ឈើ​ច្រើន​មុខ​មាន​ពុទ្រា ស្វាយ ក្រូច និង​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។​ជាមួយ​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​និង​រថយន្ត មក​ឈប់​ចូល​ទិញ​យក​ទៅ​ពិសារ​ហូរហែរ​ផង​ដែរ​មើលទៅ​ដូច​អ៊ូរ​អរ​គ្រាន់បើ ។

អ្នកស្រី​រៀម ដា​នី អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ២០២០​ថា គាត់​បាន​ចាប់​យក​អាជីព​របរ​លក់​ផ្លែ​ពុទ្រា​គីឡូ​ចំនួន​៣​ឆ្នាំ​មក​ហើយដោយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ពី​២០​ទៅ ៣០​គីឡូក្រាម នឹង​ទទួល​បាន​ប្រាក់​ចំណេញ​៣​ទៅ​៤​ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។

នៅ​ទី​នេះ​ដំបូង​ឡើយ​មាន​លក់​តែ​២​ទៅ​៣​គ្រែ​ប៉ុណ្ណោះ តែ​មក​ដល់​សព្វ​ថ្ងៃនេះ អ្នកលក់​បាន​កើន​រហូត​ដល់​ជិត​២០​គ្រែ​ឯណោះ​ដែល​គ្រាន់តែ​ដាក់​គ្រែ​និង​មាន​ដំបូល​ក្រណាត់​ជ្រក​កម្តៅ​អាច​លក់ដូរ​បាន​ហើយ ។ ចំពោះ​ផ្លែ​ពុទ្រា​គីឡូ​ប្រភេទ​រាយ​វិញ គាត់​លក់​បាន​១​គីឡូ​តម្លៃ​១​ម៉ឺន​រៀល​ទៅ​១២.០០០​រៀល តាម​ប្រភេទ​ឆ្ងាញ់​ឬ​មិន​ឆ្ងាញ់ ចំណែក​ពុទ្រា​ច្រក​ថង់​រួច​លក់​តម្លៃ​ផ្សេង ។

អ្នកស្រី​ឡេ​ង វ​ន្នី អាយុ​៥៨​ឆ្នាំ ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​ផ្លែ​ពុទ្រា​គឺ​គាត់​លក់​មិន​ខុស​គ្នា​នៅ​កន្លែង​ផ្សេង​ៗ​នោះ​ទេ​។​ក្នុង​ពេល​លក់​ដំបូង​ដាក់​តែ​ផ្លែ​ពុទ្រា​លក់​មួយ​មុខតែ​ប៉ុណ្ណោះ​ជា​ប្រភេទ​ពុទ្រា​ជូរអែម​ស្រួយ​ឆ្ងាញ់​របស់​ខ្មែរ​យើង​ពុទ្រា​ក្នុងស្រុក ។ ស្រប​ពេល​ដែល​អ្នកដំណើរ​មក​សួរ​រក​ទិញ​ផ្លែ​ឈើ​ផ្សេង​ៗ​ទើប​គាត់​ដាក់​លក់​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ​រួម​មាន​: ពុទ្រា ស្វាយ អំពិល​ទុំ និង​ក្រូចថ្លុង​ជាដើម ។ អ្នកស្រី ឡេ​ង វ​ន្នី ប្រាប់​បន្ត​ថា ចាប់តាំងពី​ពេល​ដែល​គាត់​បាន​ប្រកប​របរ​លក់ដូរ​នេះ​មក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប្រាំ​ម៉ឺន​រៀល​ឬ​លើស​នេះ​ក៏​មាន ។

របរ​នេះ​បាន​ទទួល​ប្រាក់​ចំណេញ​គ្រាន់បើ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ដោយ​ចិញ្ចឹម​កូន​ចំនួន​២​នាក់​ឲ្យ​ទទួល​បានការ​សិក្សា​រៀនសូត្រ ហើយ​ពេលទំនេរ​កូនស្រី​របស់​គាត់​តែងតែ​មក​ជួយ​លក់ដូរ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ចំណែក​ប្ដី​របស់​គាត់​វិញ​មាន​របរ​ជួសជុល​ម៉ូតូ ។ ចំពោះ​ផ្លែ​ពុទ្រា​ត្រូវ​បាន​ប្រមូល​ទិញ
ពី​ម៉ូយ​នៅ​ស្រុក​ចំការលើ​ទំនប់​ជ្រោយ​ចេក ស្រុក​កំពង់សៀម និង​នៅ​ក្រោយ​បន្ទាយ​ទាហាន​សឹក​រង​ខេត្ត ដែល​សំបូរ​ជាងគេ​គឺ​នៅ​ក្នុង​ខែធ្នូ​ហើយ​មក​ដល់​ដើមឆ្នាំ​២០២០​រាង​ស្បើយ​បន្តិច ។

សូម​បញ្ជាក់​ថា ដោយសារ​តែ​ផ្លែ​ពុទ្រា នៅ​ខេត្តកំពង់ចាម មាន​រសជាតិ​ឆ្ងាញ់​គ្រាន់បើ​សូ​ម្បី​តែ​អាជីវករ​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ ក៏​បាន​មក​កុម្ម៉ង់​ទិញ​យក​ទៅ​លក់​នៅ​ទីនោះ​ផង​ដែរ ។ ក្នុង​មួ​យស​ប្តា​ហ៍​ថ្ងៃ​ដែល​លក់​ដាច់​ជាងគេ​គឺ​នៅ​ថ្ងៃ​សៅរ៍​ឬ​អាទិត្យ​ ដែល​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​រថយន្ត​ច្រើន​ជាង​ថ្ងៃ​ណា​ៗ​ទាំងអស់ ។ គាត់​លក់ដូរ​មក​ដល់​សព្វថ្ងៃ​គឺ​មាន​ម៉ូយ​ច្រើន​នៅ​ឆ្ងាយ​ឆ្ងាយ​បាន​ឆៀង​មក​ចូល​ទិញ​ផ្លែ​ពុទ្រា​យក​ទៅ​ពិសា​ចំពោះ​តម្លៃ​លក់​ក្នុង​មួយ​គីឡូ​១២.០០០​រៀល នោះ​ជា​ប្រភេទ​ផ្លែ​ពុទ្រាតូច​តែ​មាន​រសជាតិ​ឆ្ងាញ់ ។

សូម​បញ្ជាក់​ថា នៅ​ត្រង់​ចំណុច​ស្ពានបេតុង​ក្នុង​ឃុំ​រអាង ស្រុក​កំពង់សៀម ក៏​មាន​ប្រជាពលរដ្ឋ​បាន​ចាប់​យក​អាជីព​លក់​ផ្លែ​ពុទ្រា​បែប​នេះ​ដែរ តែ​មិន​មាន​ច្រើន​កន្លែង​ដូច​នៅ​ម្ដុំ​នាគព័ន្ធ​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ