ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​មួយ​ចំនួន​ចំពោះ​បញ្ហា​ប្រឈម​ភាពយន្ត​ខ្មែរ​បញ្ចាំង​តាម​រោង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​បញ្ហា​ប្រឈម​របស់​ភាពយន្ត​ខ្មែរ​ ដែល​កំពុង​ចាក់​បញ្ចាំង​តាម​រោង បាន​លើកយក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​មួយ រវាង​មន្ត្រី​ក្រសួង​វប្បធម៌ និង​ភាគី​ពាក់​ព​ន្ធ័ ដូច​ជា​ចាងហ្វាង​ផលិតកម្ម​ជាដើម។យោង​តាម​ការ​ផ្សាយ​របស់​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ឲ្យ​ដឹង​ថា​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣…

រាជធានី​ភ្នំពេញ ៖​បញ្ហា​ប្រឈម​របស់​ភាពយន្ត​ខ្មែរ​ ដែល​កំពុង​ចាក់​បញ្ចាំង​តាម​រោង បាន​លើកយក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​មួយ រវាង​មន្ត្រី​ក្រសួង​វប្បធម៌ និង​ភាគី​ពាក់​ព​ន្ធ័ ដូច​ជា​ចាងហ្វាង​ផលិតកម្ម​ជាដើម។
យោង​តាម​ការ​ផ្សាយ​របស់​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ឲ្យ​ដឹង​ថា​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែមករា ឆ្នាំ​២០២០ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​នៅ​នាយកដ្ឋាន​ភាពយន្ត​ថ្មី​(​ទល់មុខ​វត្ត​កៀន​ឃ្លាំង​) លោក​លោក​ហាប់​ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចូលរួម​ជា​អធិបតី និង​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​របស់​ភាពយន្ត​ខ្មែរ​ដែល​កំពុង​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា

វត្តមាន​នា​ឱកាស​នោះ​ដែរ​រួម​មាន លោក​ស៊ិ​ន ច័ន្ទ​សា​យ៉ា ទីប្រឹក្សា​ក្រសួង លោក​ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត អនុប្រធាន​នាយកដ្ឋាន ប្រធាន​ការិយាល័យ​និង​មន្ត្រីរាជការ​នៃ​នាយកដ្ឋាន​ភាពយន្ត ព្រមទាំង​សមាគម​ភាពយន្ត និង​ចាងហ្វាង​ផលិតកម្ម​នានា​ចំនួន​១៧ ។

លោក​ប្រធាន​អង្គប្រជុំ បាន​ថ្លែង​អំណរគុណ​ចំពោះ​អស់លោក លោកស្រី​ដែល​ជា​ចាងហ្វាង​ផលិតកម្ម និង​តំណាង​ផលិតកម្ម ដែល​បាន​ចំណាយ​​ពេលវេលា​ចូលរួម​ការ​ប្រជុំ​នេះ ដើម្បី​ស្វែងរក​គន្លឹះ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ផលិតករ​ខ្មែរ​យើង ។ លោក​បាន​ស្នើ​ឲ្យ​អស់លោក លោកស្រី​លើក​បញ្ហា​ប្រឈម​ជា​រួម​ដែល​ជួប​ប្រទះ​ដើម្បី​ថ្នាក់​ដឹកនាំ​ក្រសួង​រក​ដំណោះស្រាយ​ជួយ ។

លោក​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​បាន​ថ្លែង​ថា នា​ពេលថ្មី​ៗ​នេះ ​នាយកដ្ឋាន​ភាពយន្ត​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​២​ចំណុច ធំ​ៗ​ដើម្បី​ជួយ​ផលិតករ​ខ្មែរ​យើង​រួច​ហើយ​៖១-​រាល់​ភាយ​ន្ត​បរទេស​ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ត្រូវ​មាន​វី​សា​ទើប​អាច​កក់​យក​ថ្ងៃ​បញ្ចាំង​បាន ។ ២-កែសម្រួល​នីតិវិធី​ការ​ចុះបញ្ជី និង​ផ្តល់​វី​សា ភាពយន្ត​បរទេស​ក្នុង​គោលបំណង​កាត់​បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ដ៏​ច្រើន​ហួសហេតុ​។ ខាង​ភាគី​កូរ៉េ បាន​ឯកភាព​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ ដើម្បី​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​តាមដាន​ទស្សនិកជន និង​ចំនួន​ម៉ោង​ក្នុង​ការ​ចាក់​បញ្ចាំង ។

ជា​មតិ​ឯកភាព​នៃ​កិច្ចប្រជុំ សម្រេច​បាន​លទ្ធផល​ដើម្បី​ដាក់​ជូន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និ​វិចិត្រសិល្បៈ មាន​ដូច​តទៅ​ ៖ ១-​កំណត់​ម៉ោង​ក្នុង​ការ​ចាក់​បញ្ចាំង (Screening Quota) ទាំង​ភាពយន្ត​ខ្មែរ និង​បរទេស , ២-ភាពយន្ត​បរទេស​មិន​ឲ្យ​បកប្រែ ( Dubbing )​, ៣-កែសម្រួល​តម្លៃ​សេវា​ភាពយន្ត​បរទេស​ឡើង​វិញ , ៤-រាល់​ភាព​យន្ត​ដែល​កក់​យក​ថ្ងៃ​បញ្ចាំង​ត្រូវ​មាន​វី​សា និង៥-ករណី​ការ​លើកលែង​ពន្ធ​ទាំងស្រុង នឹង​ត្រូវ​លើកយក​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ម្តងទៀត​ដើម្បី​សុំ​យោបល់​សម្រេច ៕

អត្ថបទសរសេរ ដោយ