ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា ប្រហែល​រក​ឃើញម្ចាស់​ស្នេហ៍​នៅ​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា តាំងពី​អំឡុង​ចុងឆ្នាំ​២០១៩ ។ វា​ចាត់ទុកជា​ការ​លូតលាស់​អាជីព​របស់​នាង ក្រោយ​ពេល​វិល​ចូល​ពិភព​សិល្បៈ​វិញ ។…

រាជធានី​ភ្នំពេញ ៖ ​អ្នក​នាង​ឡាយ ល​ក្ខិ​ណា បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា តាំងពី​អំឡុង​ចុងឆ្នាំ​២០១៩ ។ វា​ចាត់ទុកជា​ការ​លូតលាស់​អាជីព​របស់​នាង ក្រោយ​ពេល​វិល​ចូល​ពិភព​សិល្បៈ​វិញ ។ អ្នក​នាង​ឡាយ ល​ក្ខិ​ណា ក្រៅពី​ទទួល​សម្តែង​តាម​ទូរទស្សន៍ ក៏​ឡើង​ច្រៀង​រាំ​តាម​កម្មវិធី​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ​។​ទាំងនេះ​ជា​អាជីព​រក​ប្រាក់​កម្រៃ​ផង​និង​ជា​ការ​ខិតខំ​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ​ផង ។ ចេញ​មុខមាត់
ឡើង​វិញ​ទីផ្សារ​ក្រៅ​ស្រុក ឡាយ ល​ក្ខិ​ណា ច្បាម​បាន​ប្រទេស កា​ណា​ដា​មុនគេ ធ្វើ​ឲ្យ​មាន​ស​ន្ទុៈ​ឡើង ។
ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​កា​ណា​ដា លើក ទី​២ ឡាយ ល​ក្ខិ​ណា មិន​បាន​ត្រឡប់​មក​វិញ​តាម​ការ​កំណត់​ទេ ហើយ​មាន​អ្នក​ឲ្យ​ដឹង​ថា​នាង​បន្ត​វី​សា​សម្ដែង​មួយ​រយៈពេល​ទៀត ។

ឃ្លាតឆ្ងាយ​ពី​ការងារ​សិល្ប​:​ប្រហែល​១០​ឆ្នាំ តាំងពី​អ្នក​នាង​ឡាយ ល​ក្ខិ​ណា បរាជ័យ​ជីវិត​អាពាហ៍ពិពាហ៍​មក ប៉ុន្តែ​នាង​នៅ​តែ​រក្សា​រូប​សម្រស់​ស្រស់​សោភា ថ្វីបើ​វ័យ​កាន់តែ​ឈាន​ទៅ​មុខ​ក្ដី ។ នាង​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ក្រោយ​ពី​បោះបង់​អាជីព​សិល្ប​: ហើយ​ងាក​ទៅ​ចាប់​អាជីព​លក់​សម្លៀក​បំពាក់​នៅ​ផ្សារ​អូរ​ប្ញ​ស្សី​។

យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​អ្នក​ស្និទ្ធស្នាល​របស់​អ្នក​នាង​ឡាយ ល​ក្ខិ​ណា គឺ​ហេតុផល​ដែល​នាង​វិល​ត្រលប់​មក​កាន់​វិ​ថី​សិល្ប​:​ជា​ថ្មី​ក្នុង​ពេល​ដែល​មហាជន​លែង​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​នាង​ហើយ​នោះ គឺ​នាង​មិនមែន​ចង់​ល្បី​តែ​នៅ​ក្នុងស្រុក​តែ​មួយ​មុខ​ទេ ប៉ុន្តែ​នាង​ក៏​មាន​មហិច្ឆតា​រក​ផ្លូវ​ចេញ​ក្រៅប្រទេស​ផង​ដែរ ។ នាង​រក​ច្រកចេញ​ទៅ​ក្រៅ​ស្រុក បន្ទាប់​ពី​ស្ថានភាព​រស់នៅ របស់​នាង​ដែល​ធ្លាប់​ហ៊ឺហា​ឡូយឆាយ​កាលពី​ឡើង​កូដ ត្រូវ​ប្រែប្រួល​ដល់​កម្រិត​ខុស​គ្នា​១០០​ដឺ​ក្រេ ។

មិន​ខុស​ពី​ការ​លើក​ទ្បើ​ង​នាង​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ថា នាង​នឹង​បើក​ចិត្ត​ទទួល​ការ​អញ្ជើញ​ឲ្យ​ចេញ​ច្រៀង​នៅ​ក្រៅប្រទេស​ផង​ដែរ ដោយ​នាង​មិន​មានការ​ជំទាស់​ណាមួយ​ទេ ដោយសារ​តែ​នាង​បាន​ដាក់ចិត្ត​ហើយ​ថា ត្រូវ​តែ​ប្រឡូក​សិល្ប​:​ឲ្យ​ជោកជាំ ។ មាន​ប្រភព​លើក​ឡើង​ថា ជុំវិញ​ការ​ពន្យារពេល​វិល​ត្រឡប់​មក​ស្រុក​វិញ​របស់​ឡាយ ល​ក្ខិ​ណា ដោយសារ​តែ​នាង​មានការ​ងារ​មួយ​ចំនួន រត់​រក ។ ការងារ​នោះ គឺ​មាន​ផលិតកម្ម​មួយ ទាក់ទង​ឲ្យ​ថត​ផង​ច្រៀង​ផង សម្តែង​ផង ។ ជា​ពិសេស​តារា​រូប​នេះ​បាន​ក្លាយជា​មនុស្ស​ជិតដិត​ជាមួយ​ម្ចាស់​ស្ពុ​ន​ស៊័​រ​មួយ ហើយ​ឲ្យ​នាង​រ៉ាប់រង​ខាង​ធានា​តារា​ចេញពី​កម្ពុជា​ទៅ​សម្ដែង​នៅ​ណា​ដា ដោយសារ​តែ​នាង​ដឹង​ច្បាស់​តារា​នៅ​ស្រុក​ខ្មែរ​បែប​ណា ។

ប្រភព​បន្ត​ថា កា​ណា​ដា​បើ​បាន​វី​សា​គឺ​១០​ឆ្នាំ ចេញចូល​បាន ហើយ​ឡាយ ល​ក្ខិ​ណា មិន​ខុសច្បាប់​ទេ បើ​ទោះ​ផុតកំណត់​សម្តែង​បែប​ណា​ក៏​ដោយ ។ បើ​យោង​លើ​វិ​សា​ប្រហែលជា​នាង​បាន​១០​ឆ្នាំ ហើយ​ទើប​បន្ត​នៅ​យូរ​លើក​នេះ ។ ម្យ៉ាង​អាច​ថា នាង​រក​ឃើញ​បុរស​ល្អ​ណា​ម្នាក់ នៅ​ទីនោះ ហើយ​ព្យាយាម​រក​ភាព​ស្របច្បាប់​រស់នៅ​ជា​អចិន្ត្រៃយ៍ ៕

អត្ថបទសរសេរ ដោយ