ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ទីផ្សារ​តា​ង៉ែ​ន​មាន​ហាងឆេង​ខ្ពស់​កសិករ​រីករាយប្រមូល​ផល

4 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​ចំនួន​ដែល​ប្រកប​របរ​ដាំ​ដំណាំ​តា​ង៉ែ​ន ឬ​ហៅ «​មៀន​ប៉ៃលិន​» ពិតជា​មាន​ភាព​វ័យឆ្លាត​គួរ​ឱ្យ​កត់សម្គាល់ ព្រោះ​ពួក​គាត់​ខ្លះ បាន​រិះរក​វិធី​យ៉ាងណា​ដាក់​បញ្ជាឱ្យ​ផ្លែ​តា​ង៉ែ​ន​ទុំ​ចំ​ពេល​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ទាន​ផ្សេង​ៗ​ទៀត…

​ខេត្ត​ប៉ៃលិន ៖ កសិករ​មួយ​ចំនួន​ដែល​ប្រកប​របរ​ដាំ​ដំណាំ​តា​ង៉ែ​ន ឬ​ហៅ «​មៀន​ប៉ៃលិន​» ពិតជា​មាន​ភាព​វ័យឆ្លាត​គួរ​ឱ្យ​កត់សម្គាល់ ព្រោះ​ពួក​គាត់​ខ្លះ បាន​រិះរក​វិធី​យ៉ាងណា​ដាក់​បញ្ជាឱ្យ​ផ្លែ​តា​ង៉ែ​ន​ទុំ​ចំ​ពេល​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ទាន​ផ្សេង​ៗ​ទៀត ព្រោះរដូវ​បុណ្យ​ទាន​ទើប​ទីផ្សារ​តា​ង៉ែ​ន​មាន​ហាងឆេង​ល្អ។

នៅ​ឆ្នាំ​២០២០​នេះ​តែ​ម្តង ប្រជា​កសិករ​ម្ចាស់​ចំការ​តា​ង៉ែ​ន​កំពុង​តែ​រីករាយនឹង​ប្រមូល​ផល​ចំ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ដែល​ឈាន​ចូល​មក​ដល់​ថ្ងៃ​សែន​ចិន​-​វៀតណា​ម​នៅ​ថ្ងៃ​សុក្រ​នេះ​តែ​ម្តង ។ ម្ចាស់​ចំការ​តា​ងែ​ន​បាន​ឲ្យ​ដឹង​ថា ការ​ដាំ​ដុះ​តា​ង៉ែ​ន​ឲ្យ​ទុំ​នា​រដូវបុណ្យ​ទាន ជា​ពិសេស​ថ្ងៃ​សែន គឺ​ងាយស្រួល​លក់ដូរ​ក្នុង​តម្លៃ​ល្អ ព្រោះ​បើ​តាម​បងប្អូន​ដែលកាន់​តាម​ទំនៀមទម្លាប់​ខ្សែស្រឡាយ​ចិន ឬ​ខ្សែស្រឡាយ​វៀតណាម គឺ​ត្រូវការ​ផ្លែ​ឈើ យក​ទៅសែនព្រេន​ឱ្យ​កុងម៉ា ស្ទើរ​គ្រាប់​ខេត្ត​-​ក្រុង ទើប​គេ​អាច​លក់ដូរ​កសិផល​តា​ង៉ែ​ន​ក្នុង​តម្លៃ​ខ្ពស់
ជាង​ថ្ងៃ​ធម្មតា ។

ជាក់ស្តែង​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ មាន​ចម្ការ​មួយ​កន្លែង​កំពុង​ប្រមូល​ផល ផ្លែ​តា​ង៉ែ​ន​ជាង​៣០០​ដើម ស្ថិត​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជួល​កម្មករ​ជា​ច្រើន​ចូល​ទៅ​បេះ ដើម្បី​លក់​ឱ្យ​ឈ្មួញ ទិញ​យក​លក់​បន្ត​នៅ​តាម​បណ្តាខេត្ត​នានា ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​ឈ្មួញ​ប្រមូល​ទិញ​តា​ង៉ែ​ន អ្នកស្រី ផ​ន សុ​ភ័​ណ្ឌ អាយុ​៤៦​ឆ្នាំ ប្តី​ឈ្មោះ ម៉ា​ប់ អុ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​ប្តី​ប្រ​ព្ធ​ន​គាត់​បាន​ដើរ​ម៉ៅ​ទិញ​ផ្លែ​តា​ង៉ែ​ន ឬ​មៀន​ប៉ៃលិន ស្ទើរ​គ្រប់ចម្ការ​ទាំងអស់​ទូ​ទាំង​ខេត្ត​ប៉ៃលិន ដោយ​ម៉ៅ​ម្តង ៣​ទៅ​៤​ចម្ការ ពោល​គឺ​ពេល​ណា​តា​ង៉ែ​ន​ជិត​ទុំ គាត់​ដើរ​កក់​ប្រាក់​ឱ្យ​ម្ចាស់​ចម្ការ រួច​ក៏​នាំ​កម្មករ​ចូល​ទៅ​បេះ ថ្លឹង​គីឡូ​លក់​តែ​ម្តង ។ ​អ្នកស្រី ផ​ន សុ​ភ័​ណ្ឌ បាន​បន្ត «​មុខរបរ​មួយ​នេះ​ត្រូវ​ចំណាយពេល​ដើរ​ទិញ​តា​ង៉ែ​នពី​ម្ចាស់​ចម្ការ​រាល់ថ្ងៃ ដោយពេល​ធ្លាក់​ថោក​ក៏​ទិញ លុះ​ពេល​ឡើងថ្លៃ​ក៏​ទិញ ហើយ​ពេល​លក់ចេញ​គិត​តាម​ទីផ្សារ​ប្រចាំ​ថ្ងៃ​ដែរ ។ លើស​ពី​នេះ ការ​ដើរ​ម៉ៅ​ផ្លែ​តា​ង៉ែ​ន​តាម​ចម្ការ ពេល​ខ្លះ​ខ្ញុំអាច​ចំណេញ​ច្រើន ហើយ​ក៏​មាន​ពេល​ខ្លះ ខាតចុងខាតដើម​ដែរ បើ​ខាត​គឺ​ទុកជា​មេរៀន​នៅ​ថ្ងៃក្រោយ ប៉ុន្តែ​ភាគច្រើន​គឺ​ចំណេញ ព្រោះ​ដើរ​ម៉ៅ​ទិញ​ធូរ​ថ្លៃ លក់​ក្នុង​តម្លៃ​ខ្ពស់​បន្តិច ។ ការប្រកប​របរ​នេះ គឺ​ខ្ញុំ​និង​ប្តី​ដើរ​ម៉ៅ​តែ​ក្នុង​ក្រុងប៉ៃលិន​ប៉ុណ្ណោះ ដោយ​មិន​បាន​ចេញ​ទៅ​តាម​ខេត្តបាត់ដំបង​នោះ​ឡើយ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ គឺ​ត្រូវ​ជួល​កម្មករ​ចន្លោះ​ពី​៥ ទៅ​៦​នាក់ ដោយ​ម្នាក់​ៗ
គិតថ្លៃ​ឈ្នួល ៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ » ។

ឈ្មួញ​ខាងលើ​បាន​បន្ត​ថា «​បើ​ដើរ​ម៉ៅ​ប៉ះ​ចំ​ខែ​ធម្មតា​គ្មាន​បុណ្យ​ទាន នោះ​តម្លៃ​តា​ង៉ែ​នមិនសូវ​បាន​ថ្លៃ​នោះ​ទេ គឺ​ខ្ញុំ​អាច​លក់​បាន​១​គីឡូក្រាម​ត្រឹមតែ​២៥០០ ទៅ​៣០០០​រៀល​តែប៉ុណ្ណោះ ក៏​ប៉ុន្តែ​បើ​ប៉ះ​ចំ​ថ្ងៃ​បុណ្យ​ទាន​គាត់​អាច​លក់​ចេញ​ក្នុង​តម្លៃ ចាប់ពី ៤០០០ រៀល ទៅ ៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ភាគច្រើន​ម៉ូយ​របស់​គាត់​ទិញ​ទៅ​លក់​ក្នុង​ផ្សារ​សាមគ្គី ក៏​អាច​លក់​បាន​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៦០០០ រៀល ទៅ​៧០០០​រៀល ។ តែបើ​គេ​ដឹក​យកទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ គឺ​មួយ​គីឡូក្រាម អាច​លក់​បាន​តម្លៃ​៨០០០​រៀល​ផង​ដែរ » ។

គាត់​បាន​បន្ថែម​ទៀត​ថា​កាលពីមុន​គាត់​ជា​អ្នក​ប្រកប​របរ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ ប៉ា​ហ៊ី ជា​ធម្មតា តែ​ដោយសារ​មានការ​ឈ្លោះ​ទាស់ទែង​ជាមួយ​ម្ចាស់ផ្ទះ​ដែល​ជួល​គេលក់ ក៏​ឈប់​លក់ដូរ នៅ​ទីនោះ ហើយ​មានគំនិត​ដើរ​ម៉ៅ​ចម្ការ​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​វិញ​ម្តង ។ របរ​មួយ​នេះ ពេល​ខ្លះ គាត់​ម៉ៅ​រួច លក់​ឱ្យ​ថៅកែ​ផ្សេង​ចូល​មក​ពី​ខេត្ត​ផ្សេង​គេ​ជួល​កម្មករ​ឱ្យ​បេះយក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា ដោយ​អត់​ធ្លាប់​លក់ដូរ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ ។

​ចំណែក​កម្មករ​ម្នាក់ ឈ្មោះ សុខ ម៉ៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់បាន​ធ្វើការ​ស៊ីឈ្នួល​បេះ​ផ្លែ​តា​ង៉ែ​ន​ឱ្យ​ថៅកែ ដោយ​គេ​គិត​ជា​កេះ​ក្នុង​១​កេះ​ទម្ងន់​ជាង​១០​គីឡូក្រាម គេ​ឱ្យ​តម្លៃ​ឈ្នួល​៦០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ​គាត់​អាច​បេះ​ច្រក​កេះ​បាន​៧​ទៅ​១០​កេះដែរ ។ សរុប​ទៅ​ក្នុង​មួយ​ថ្ងៃ គាត់​អាច​រក​ប្រាក់​ចំណូល​ពី​៧​ទៅ​១០​ម៉ឺន​រៀល​ដែរ ។ ​លោក​បាន​បន្ត​ថា «​តែ​ការ​ប្រកប​របរ​មួយ​នេះ ខ្ញុំ​ត្រូវ​មានការ​អត់ធ្មត់ និង​តស៊ូ​បំផុត ព្រោះ​ក្នុង​មួយ​ថ្ងៃ​ៗ​សម្ងំ​នៅ​តែ​ក្នុង​ចម្ការ និង​ត្រូវ​រហ័ស​ដៃ​រហ័ស​ជើង ព្រោះ​បើ​បេះ​បាន​តិច បាន​ប្រាក់​កម្រៃ​ក៏​តិចតួច​ដែរ ដូច្នេះ​ហើយ ទើប​ម្នាក់​ៗ​មានការ​ខិតខំ​ប្រឹងប្រែង​ដោយ​ស្ទើរតែ​មិន​ហ៊ាន ឈប់​សម្រាក​នោះ​ឡើយ​»​។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ទីផ្សារ​តា​ង៉ែ​ន មានការ​ធ្លាក់​ខ្លាំង​គួរ​ឱ្យ​កត់​ស​ម្គា ល់ ដោយ​ពី​មុន​មាន​ខាង​ឈ្មួញ​ថៃ​ចូល​មក​ទិញ ក្នុង​តម្លៃ​ខ្ពស់​ដែរ ប៉ុន្តែ​ក្រោយមក គេ​ផ្អាក​បញ្ជា​រទិញ ហើយ​ក៏​លក់ដូរ​តែ​ក្នុងស្រុក​ខ្មែរ ដែល​អ្នកខ្លះ​រអ៊ូរទាំ​ចង់​ឈប់​ប្រកប​របរមួយ​នេះ ព្រោះ​មិន​ចំណេញ តែ​អ្នកខ្លះ​គេ​បន្ត​ដាំ​ដុះ​ដោយ​ប្រើ​បច្ចេកទេស​ធ្វើ​យ៉ាងណា ឱ្យ​ផ្កា​ផ្លែនៅ​រដូវ​បុណ្យ​ទាន ទើប​លក់​ក្នុង​តម្លៃ​ខ្ពស់​បាន មិន​អ​ញ្ចឹ​ង​បើ​បណ្តោយ​តាម​ធម្មតា​នោះ​មិន​អាចលក់​បាន​ថ្លៃ​នោះ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ