ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច អគ្គិភ័យឆេះហុយទ្រលោម​តាម​មាត់ប្រឡាយ​បាក់ទូក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បានបន្ត​ថា នៅវេលាម៉ោង​​​៤និង​២៤នាទីរសៀលថ្ងៃទី​​​២៤ មករា ឆ្នាំ​២០២០ មានករណី​គំនរសំរាម​ និង​ស្មៅ​ដែលដុះទ្រប់ទ្រុល​នៅក្នុង​ប្រឡាយបាក់ទូក ស្ថិត​​ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ​…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បានបន្ត​ថា នៅវេលាម៉ោង​​​៤និង​២៤នាទីរសៀលថ្ងៃទី​​​២៤ មករា ឆ្នាំ​២០២០ មានករណី​គំនរសំរាម​ និង​ស្មៅ​ដែលដុះទ្រប់ទ្រុល​នៅក្នុង​ប្រឡាយបាក់ទូក ស្ថិត​​ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យ​ឆាបឆេះ​បង្កជា​ផ្សែង​ហុយទ្រលោមឡើងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​​ជាប់​​មាត់ប្រឡាយនោះនាំគ្នាទាញទុយោ និង​ជះទឹកពន្លត់ ព្រោះខ្លាចភ្លើងឆេះរាលដាលដល់លំនៅដ្ឋាន​របស់ពួកគាត់ដែល​ជា​សំណង់​សាង​សង់មិនរៀបរយ​​នៅ​ខាងលិចមាត់​ប្រឡាយ​ ។

តាមសេចក្តីរាយការណ៍​បានបន្ត​ថា ក្នុងហេតុការណ៍​អគ្គិភ័យ​ខាងលើ​​នេះ​ដែរ ក៏​មានរថយន្តពន្លត់​​អគ្គិភ័យ​ចំនួន៦​គ្រឿង​បា​នចុះមក​ជួយអន្តរាគមន៍​នៅកន្លែងកើតហេតុ​ រួម​មាន រថយន្តពន្លត់អគ្គិភ័យរបស់​សាលា​ខណ្ឌ​ឫស្សីកែវ, រថយន្តពន្លត់អគ្គិភ័យ​របស់​ស្រាបៀរ​មួយ, រថយន្ត​​ពន្លត់អគ្គិភ័យ​របស់ការិយាល័យបង្ការនិង​ពន្លត់អគ្គិភ័យ​ និង​សង្គ្រោះរបស់ស្នងការ​នគរបាលរាជធានីភ្នំពេញ ​បានចុះអន្តរាគមន៍​ពន្លត់ទាន់ពេលវេលា ហើយភ្លើង​មិនបាន​ឆេះ​រាល​ដាល​ដល់​ផ្ទះ​របស់​ប្រជា​ពលរដ្ឋនោះទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​) ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ