ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​សម្រាប់​ទិញ​ឥ​វ៉ា​ន់​ដោយ​ភាព​ឆ្លាត​វៃ !

4 ឆ្នាំ មុន

តើ​អ្នក​ចង់​ដឹង​ពី​រឿង​សម្ងាត់​ក្នុង​ការ​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ពេល​ដើរ​ផ្សារ​ទេ? អ្នក​អាច​ជៀសវាង​ការ​ខ្ជះខ្ជាយ​លុយ និង​សន្សំ​បាន​ថវិកា​ជា​ច្រើន​ប្រសិនបើ​អ្នកដឹង​ពី​វិធីសាស្ត្រ​របស់​អ្នកលក់​ដែល​បោកប្រាស់​ឲ្យ​អ្នក​ចាយវាយ​ច្រើន ។ ហើយ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក​បាន​៖ ១. កុំ​ទិញ​ឥ​វ៉ា​ន់​ដែល​ថ្មី​ជាងគេ និង​ល្អ​ជាងគេ​៖ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​អ្វី​ទាំងអស់​ដែល​ថ្មី​ជាងគេ និង​ល្អ​ជាងគេ​រាល់ពេល​ដែល​វា​មក​ដល់ទី​ផ្សារ​ភ្លាម​ៗ…

តើ​អ្នក​ចង់​ដឹង​ពី​រឿង​សម្ងាត់​ក្នុង​ការ​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ពេល​ដើរ​ផ្សារ​ទេ? អ្នក​អាច​ជៀសវាង​ការ​ខ្ជះខ្ជាយ​លុយ និង​សន្សំ​បាន​ថវិកា​ជា​ច្រើន​ប្រសិនបើ​អ្នកដឹង​ពី​វិធីសាស្ត្រ​របស់​អ្នកលក់​ដែល​បោកប្រាស់​ឲ្យ​អ្នក​ចាយវាយ​ច្រើន ។ ហើយ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក​បាន​៖

១. កុំ​ទិញ​ឥ​វ៉ា​ន់​ដែល​ថ្មី​ជាងគេ និង​ល្អ​ជាងគេ​៖
មនុស្ស​ភាគច្រើន​ចូល​ចិត្ត​អ្វី​ទាំងអស់​ដែល​ថ្មី​ជាងគេ និង​ល្អ​ជាងគេ​រាល់ពេល​ដែល​វា​មក​ដល់ទី​ផ្សារ​ភ្លាម​ៗ និង​សុខចិត្ត​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ទិញ​វា ។ ប៉ុន្តែ​សម្ភារៈ​ខ្លះ​ពិតជា​ងាយ​នឹង​ធ្លាក់​ថ្លៃ​ណាស់​ប្រសិនបើ​អ្នកមាន​ចិត្ត​អត់ធ្មត់ និង​រង​ចាំ​បន្តិច ។ ឧទាហរណ៍​ដូច​ជា​ទូរស័ព្ទ iPhone តែងតែ​ធ្លាក់​ថ្លៃ​ខ្លាំង​រាល់ពេល​ស៊េរី​ថ្មី​ចេញ​លក់​ជាដើម ។

២. ស្គាល់​ពី​បរិស្ថាន​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្បាស់​៖
ហាង​លក់ទំនិញ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បោកប្រាស់​ឲ្យ​អ្នកទិញ​ចាយវាយ​ច្រើន ។ យុទ្ធសាស្ត្រ​របស់​ពួក​គេ​មិន​ងាយ​នឹង​ចាប់​បាន​ទេ ប៉ុន្តែ​វា​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព ។ ឧទាហរណ៍​ដូច​ជា​ហាង​លក់ទំនិញ​ទូទៅ​ចូល​ចិត្ត​រៀន​ចំ​ផ្លែ​ឈើ​និង​បន្លែ​នៅ​ជិត​ច្រកចូល​ហាង​ព្រោះ​វា​ជំរុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​ចង់​ទិញ​ទំនិញ​ច្រើន ។ លើស​ពី​នេះ​ទៅ​ទៀត ហាង​លក់​សម្លៀក​បំពាក់​ដឹង​ថា​អតិថិជន​ភាគច្រើន​ដើរ​បត់​ស្តាំ​មុនគេ​ពេល​ដែល​ដើរ​ចូល​ហាង ដូច្នេះ​ពួក​គេ​តែងតែ​ដាក់​ភ្លើង​ភ្លឺ​ៗ ចម្រៀង​លឺ​ៗ និង​ផលិតផល​ថ្លៃ​ៗ​នៅ​ខាង​នោះ​ដែរ ។

៣. ជ្រើសរើស​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​៖
អ្នកលក់​ភាគច្រើន​ដឹង​ពី​ពេលវេលា​ដែល​មនុស្ស​សម្រុក​ទៅ​ទិញ​អ្វីមួយ ជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ ។ ជា​ទូទៅ​សំបុត្រ​យន្តហោះ រថយន្ត និង​ថ្លៃ​ស្នាក់​នៅ​តែងតែ​ខ្ពស់​នៅ​ចុង​ថ្ងៃ​ស​ប្តា​ហ៍ ឬ​នៅ​កំឡុង​ពេល​ឈប់​សម្រាក​ផ្សេង​ៗ ។

ដោយហេតុ​ដូចនេះ ប្រសិនបើ​អ្នក​ចង់​ជៀសវាង​ការ​ចាយវាយ​ច្រើន​ខណៈ​ដែល​ទៅ​វិស្សម​កាលនោះ អ្នក​គួរតែ​ជ្រើសរើស​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ និង​ពិនិត្យ​មើល​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​សម្រេចចិត្ត​កក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ