មហា​បាប​ទាំង​៥​ជា​មុខសញ្ញា​ធ្លាក់​នរក​ធំ


បាប​ណាមួយ​ក្នុង​ចំណោមបាប​ទាំង​៥​ដែល​បុគ្គល​​បាន​ប្រព្រឹត្ត​ធ្វើ​ពិត​ៗ​ហើយ បដិសន្ធិ​បុគ្គល​នោះ​ប្រាកដជា​នឹង​បាន​ទៅ​កើត​នៅ​ក្នុង​មហានរក​ជាក់​ជា​មិន​ខាន ។
មហា​បាប​ទាំង​៥​នោះ​គឺៈ
១-​សម្លាប់​ម្តាយ​ខ្លួនឯង​១

២-​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​១

៣-​សម្លាប់​ព្រះអរហន្ត​១

៤-​ញ៉ាំង​លោហិត​(​ឈាម​)​ព្រះពុទ្ធ​ឲ្យ​ហូរ​ចេញ​មក​១

៥-​បំបែក​សង្ឃ​ឲ្យ​បែកខ្ញែក​គ្នា​១ ។

មហា​បាប​ទាំង​៥​នេះ​ហៅ​អនន្តរិយកម្ម​ក៏​បាន អ្នក​ធ្វើ​កម្មនេះ​បើ​ទោះជា​ដឹងខ្លួន​ថា​ខុស ហើយ​ងាក​មក​បំពេញ​សេចក្តី​ល្អ​វិញ​ក៏​ដោយ ក៏​នៅ​ចៀស​មិន​ផុត​ពី​ធ្លាក់​នរក​ដែរ រហូត​អស់​បាប​ទើប​សោយ​បុណ្យ​ដែល​ខ្លួន​បាន​ធ្វើ​ទុក​មក​នោះ​វិញ ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ