ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មិត្ត​រួម​ក្រុម​ជម្រុញ​ឱ្យ Messi ទៅ​អា​ហ្ស​ង់​ទី​ន​វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ថ្វី​ត្បិត​តែ Lionel Messi បាន​ចំណាយពេល​របស់​ខ្លួន​ទាំងមូល​នៅ Barcelona ក៏​ដោយ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ថ្វី​ត្បិត​តែ Lionel Messi បាន​ចំណាយពេល​របស់​ខ្លួន​ទាំងមូល​នៅ Barcelona ក៏​ដោយ ក៏​ម្ចាស់​ពានរង្វាន់ Ballon d’Or ៦​សម័យកាល​រូប​នេះ​ត្រូវ​បាន​គាំទ្រ​ឱ្យទៅ​លេង​នៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ដល់​ពេល​ចូល​និវត្តន៍ ដោយ​អតីត​ជើង​ខ្លាំង​របស់​អា​ហ្ស​ង់​ទី​ន​។

បន្ទាប់​ពី​ចាក​ចេញពី​ប្រទេស​កំណើត​របស់​ខ្លួន​នៅ​អាយុ​១៣​ឆ្នាំ Messi បាន​បន្ត​បង្កើត​អាជីព​ដ៏​គួរ​អោយ​កត់សំគាល់​មួយ​ក្នុង​វិស័យ​បាល់ទាត់​ជាមួយ​ក្រុម Barcelona ដែល​គាត់​បាន​ឈ្នះ​ពាន​កិត្តិយស​មិន​តិច​ជាង​៣៤​ទេ ហើយ​ជា​កីឡាករ​និង​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​លី​គ​ក្នុងស្រុក​។

ខ្សែប្រយុទ្ធ​ដែល​កើត​នៅ Rosario ពេល​នេះ​មាន​អាយុ​៣២​ឆ្នាំ​ហើយ បើ​ទោះបីជា​រក្សា​ទម្រង់​លេង​មិន​គួរ​ឱ្យ​ជឿ​ជា​ថ្មី​ម្តងទៀត​នៅ​រដូវ​កាល​នេះ​ក៏​ដោយ ក៏​ជិត​ដល់​ចុងបញ្ចប់​នៃ​អាជីព​របស់​គាត់​ដែរ​។

នៅ​ក្នុង​បទ​សម្ភាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ជាមួយ Sport អតីត​មិត្ត​រួម​ក្រុម​របស់​កីឡាករ Messi Javier Mascherano ដែល​ជា​អ្នក​កាន់​កំណត់​ត្រា​ឆ្នើម​របស់​អា​ហ្ស​ង់​ទី​ន បាន​បង្ហាញ​ថា គាត់​ចង់​ឃើញ Messi ត្រឡប់​មក​អា​ហ្ស​ង់​ទី​ន​វិញ​។

លោក Mascherano បាន​និយាយ​ថា​៖ «​អ្វី​គ្រប់យ៉ាង​អាច​កើតឡើង​នៅ​ក្នុង​ពិភព​បាល់ទាត់ ហើយ​វា​អាស្រ័យ​លើ​បំណងប្រាថ្នា​របស់​គាត់​ក្នុង​ការ​លេង​នៅ​អា​ហ្ស​ង់​ទី​ន​។ ទាំងនេះ​ក៏​មានការ​ផ្តល់​យោបល់​ពី​គ្រួសារ​ផង​ដែរ នៅ​ពេល​គាត់​សម្រេចចិត្ត​រស់នៅ​ទី​នេះ​។ ទាំងនេះ​ជា​បញ្ហា​ផ្ទាល់ខ្លួន ហើយ​គ្មាន​នរណា​ម្នាក់​អាច​មាន​ឥទ្ធិពល​លើ​ពួក​គេ​បាន​ទេ​។ ប្រសិនបើ​គាត់​សម្រេចចិត្ត​មក​ទី​នេះ​នា​ពេល​អនាគត វា​ជា​ការ​បង្កើន​គុណភាព​ដល់​ក្រុម​ជម្រើសជាតិ និង​ជួយ​ឱ្យ​ក្រុម​លោត​បាន​លឿន​»៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ