ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CIJ បញ្ជាដល់​​មី​យ៉ា​ន់​ម៉ា ​ចាត់វិធានការ​បង្ការ​ប្រល័យពូជសាសន៍

4 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ តុលាការ​យុត្តិធម៌​អន្តរជាតិ ​CIJ កាលពី​ថ្ងៃ​ទី​២៣​មក​រា​បាន​ចេញ​បញ្ជា​ដល់​មី​យ៉ា​ន់​ម៉ា ឲ្យ​ចាត់​គ្រប់​វិធានការ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បង្ការ​អំពើ​ប្រល័យពូជសាសន៍​ជាយថា ហេតុ ប្រឆាំង​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​។ តុលាការ​មាន​មូល​ដ្នា​ន​នៅ​ក្រុង​ឡា​អេ​ប្រទេស​ហូ​ឡង់​នោះ…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ តុលាការ​យុត្តិធម៌​អន្តរជាតិ ​CIJ កាលពី​ថ្ងៃ​ទី​២៣​មក​រា​បាន​ចេញ​បញ្ជា​ដល់​មី​យ៉ា​ន់​ម៉ា ឲ្យ​ចាត់​គ្រប់​វិធានការ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បង្ការ​អំពើ​ប្រល័យពូជសាសន៍​ជាយថា ហេតុ ប្រឆាំង​ជនជាតិភាគតិច​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​។

តុលាការ​មាន​មូល​ដ្នា​ន​នៅ​ក្រុង​ឡា​អេ​ប្រទេស​ហូ​ឡង់​នោះ បាន​ផ្ដល់​វិធានការ​បន្ទាន់​មួយ​ចំនួន តាម​ការ​ទាមទារ​របស់​ប្រទេស​ហ្គំ​ប៊ី ដែល​ចោទប្រកាន់​មី​យ៉ា​ន់​ម៉ា​ថា រំលោភ​បំពាន​អនុសញ្ញា​អ​.​ស​.​ប​ស្ដី​ពី​ការ​បង្ការ​និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ដែល​ការ​ចោទប្រកាន់​នោះ​ត្រូវ​បាន​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​បដិសេធ​។

ចាប់តាំងពី​ខែសីហា​ឆ្នាំ​២០១៧​មក ពួក​រ៉ូ​ហ៊ី​ង​យ៉ា​ប្រមាណ​ជា​៧៤០.០០០​នាក់ បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​កង​យោធា​មី​យ៉ា​ន់​ម៉ា​និង​ពួក​ជីវពល​ពុទ្ធ​និយម​។ ពួក​អ្នក​ស៊ើ​ប​អង្កេត​អ​.​ស​.​ប​ចាត់​ទុក​ថា​នោះ​ជា​អំពើ​ប្រល័យពូជសាសន៍​។​ចំនួន​ពិតប្រាកដ​នៃ​ពួក​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវ​ស្លាប់​ក្នុង​ពេល​មាន​អំពើ​ហិង្សា ពុំ​ត្រូវ​បានដឹង​ឡើយ តែ​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល​វាយតម្លៃ​ថា​អាច​មាន​ដល់​ច្រើន​ពាន់​នាក់​។

លោក​ABDULQAWI AHMED YUSUF​ចៅក្រម​ប្រធាន​តុលាការ​CIJ​ប្រកាស​ថា មី​យ៉ា​ន់​ម៉ា​ត្រូវ​ចាត់​រាល់​វិធានការ​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​បង្ការ​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ពួក​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ចេតនា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ