ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ ​កុំ​រំលង​អាហារ​​ទាំងនេះឱ្យ​សោះ​ណា

4 ឆ្នាំ មុន

ខណៈ​ដែល​អ្នកខ្លះ​ព្យាយាម​ឥត​ឈប់​ដើម្បី​អាច​ស្រក​ទម្ងន់ អ្នក​ដទៃ​ទៀត​បែរជា​ពិបាក​នឹង​ឡើង​ទម្ងន់​ទៅ​វិញ​។ គួរ​ឱ្យ​អស់សំណើច​ណាស់​ដែល​អាហារ​កញ្ចប់ ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​គ្មាន​ប្រសិទ្ធិ​ភាព​ចំពោះ​អ្នក​ដែល​មិន​អាច​កើន​ទម្ងន់​។ ទោះជា​យ៉ាងណា ការ​ចង់​កើន​ទម្ងន់ និង​ឡើងសាច់​ដុំ​គ្មាន​អ្វី​ពិបាក​សោះឡើយ​! ដំណោះស្រាយ គឺ​សាមញ្ញ​មែនទែន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ៗ…

ខណៈ​ដែល​អ្នកខ្លះ​ព្យាយាម​ឥត​ឈប់​ដើម្បី​អាច​ស្រក​ទម្ងន់ អ្នក​ដទៃ​ទៀត​បែរជា​ពិបាក​នឹង​ឡើង​ទម្ងន់​ទៅ​វិញ​។ គួរ​ឱ្យ​អស់សំណើច​ណាស់​ដែល​អាហារ​កញ្ចប់ ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​គ្មាន​ប្រសិទ្ធិ​ភាព​ចំពោះ​អ្នក​ដែល​មិន​អាច​កើន​ទម្ងន់​។

ទោះជា​យ៉ាងណា ការ​ចង់​កើន​ទម្ងន់ និង​ឡើងសាច់​ដុំ​គ្មាន​អ្វី​ពិបាក​សោះឡើយ​! ដំណោះស្រាយ គឺ​សាមញ្ញ​មែនទែន ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ៗ និង​ប្រូតេអ៊ីន​ជា​ការ​ស្រេច​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ឡើង​គីឡូ ៖

១. សាច់​ក្រហម ៖ ការ​ទទួលទាន​សាច់​ក្រហម​ជួយ​ឱ្យ​កើន​ម៉ាស​នៃ​សាច់ដុំ​តាម​រយៈ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែល​មាន​ផ្ទុក​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើស​សាច់​គ្មាន​ខ្លាញ់​និង​ទទួលទាន​រួម​ជាមួយ​បន្លែ​។

២. ទឹកដោះគោ​ស្រស់ ៖ ទឹកដោះគោ​ស្រស់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​កើន​ទម្ងន់​និង​ពង្រឹង​សុខភាព​សាច់ដុំ ព្រមទាំង​ឆ្អឹង​។

៣. បឺ​រ​សណ្ដែកដី ៖ បឺ​រ​សណ្ដែកដី​ធម្មជាតិ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​និង​ប្រូតេអ៊ីន​ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ឡើង​ទម្ងន់​។ ត្រឹមតែ ១ ស្លាបព្រា​បាយ​នៃ​បឺ​រ​សណ្ដែកដី​សុទ្ធ​មាន​ផ្ទុក​កាឡូរី​ដល់​ទៅ ១០០ កាឡូរី ៤ ក្រាម​នៃ​ប្រូតេអ៊ីន សារធាតុ Folate វីតាមីន B3 វីតាមីន E និង​ម៉ា​ញ៉េ​ស្យូ​ម​។

៤. ផ្លែ​ឈើ​ត្រូពិច ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ដែល​ល្អ​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ ព្រមទាំង​រក្សា​បាន​នូវ​សុខភាព​ល្អ​រឹង​មាំ​។

៥. ដំឡូងបារាំង ៖ កាបូ​អ៊ី​ដ្រា​ត​ក្នុង​ដំឡូងបារាំង​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​កើន​ទម្ងន់​។ ការ​ទទួលទាន​អាហារ​មើម​នេះ​ក៏​ល្អ​សម្រាប់​សុខភាព​បេះដូង​និង​ឆ្អឹង​រឹង​មាំ​គួរ​ឱ្យ​កត់សម្គាល់​។ លើស​ពី​នេះ​ទៅ​ទៀត​ដំឡូងបារាំង​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ​ផង​ដែរ​។

៦. សាច់​មាន់ ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​ការ​ឡើង​ទម្ងន់​និង​សុខភាព​សាច់ដុំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ