ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Juventus ថា​ចង់ឱ្យ Ronaldo បាន​ពាន Ballon d’Or លើក​ទី​៦

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​បន្ត​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយនឹង​គោលដៅ​ដ៏​អស្ចារ្យ​ប្រឆាំង​នឹង​ក្រុម Roma នៅ​យប់​ថ្ងៃ​ពុធ​នេះ កំពូល​តារា​ឆ្នើម​របស់​ក្រុម Juventus កីឡាករ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​បន្ត​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយនឹង​គោលដៅ​ដ៏​អស្ចារ្យ​ប្រឆាំង​នឹង​ក្រុម Roma នៅ​យប់​ថ្ងៃ​ពុធ​នេះ កំពូល​តារា​ឆ្នើម​របស់​ក្រុម Juventus កីឡាករ Cristiano Ronaldo ទទួល​បានការ​កោតសរសើរ​បន្ថែម​ទៀត​ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​ដែល​គាត់​មាន​។

កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ៣-១ របស់​ក្រុម Bianconeri លើ​ក្រុម Roma ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Coppa Italia ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស្ចារ្យ​នៅ​នាទី​ទី​២៦ នៃ​ការ​ប្រកួត​។

Ronaldo រកបាន​គ្រាប់​បាល់​១៩​គ្រាប់​ហើយ​សម្រាប់​រដូវ​កាល​នេះ ជូន​ដល់​ក្លិប​សេះបង្កង់ Juventus​។ បន្ទាប់​ពី​ក្រុម​យក្ស​អុី​តា​លី​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​យក​ពាន អ្នកចាត់ការ​ទូទៅ Maurizio Sarri បាន​កោតសរសើរ​ចំពោះ​អតីត​កីឡាករ Real Madrid ដោយ​និយាយ​ថា ក្រុម​បាន​ប្តេជ្ញា​ចិត្ត​ជួយ​ដល់ Ronaldo ឱ្យ​ឈ្នះ​ពាន Ballon d’Or លើក​ទី​៦​។

លោក Sarri បាន​និយាយ​ថា​ «Ronaldo ស្ថិត​ក្នុង​ស្ថានភាព​កាយសម្បទា​និង​ផ្លូវចិត្ត​ដ៏​អស្ចារ្យ​។ គាត់​កំពុង​តែ​មាន​ល្បឿន​គួរ​ឱ្យ​ចាប់អារម្មណ៍​និង​មាន​ជំនាញ​អស្ចារ្យ​។ គាត់​មាន​កាយសម្បទា​មាំមួន​។ បើ​និយាយ​ពី​ការ​រក​គ្រាប់​បាល់​វិញ​គឺ​គាត់​ល្អ​ណាស់​។ គាត់​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​រឿងរ៉ាវ​តូច​ៗ​។ Ronaldo គឺជា​ជើងឯក ដែល​យើង​ចង់​ជួយ​គាត់​អោយ​ឈ្នះ​ពានរង្វាន់ Ballon d’Or ទី​៦​។ បើ​បាន​ពាន​នេះ​មែន វា​នឹង​ធ្វើ​អោយ​យើង​ទាំងអស់​គ្នា​សប្បាយចិត្ត​» ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អតីត​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​ព្យាយាម​លេង​យ៉ាង​លំបាក់លំបិន​នៅ​ពាក់កណ្តាល​រដូវ​កាល​ដំបូង​នៃ​យុទ្ធនាការ​នេះ ប៉ុន្តែ​រក​គ្រាប់​បាល់​បាន​១១​គ្រាប់​ក្នុង​ការ​ប្រកួត Serie A ចំនួន​៧​លើក​កន្លង​មក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ