ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​គួរ​ដឹង ពេល​ជួប​​បញ្ហា​​រាក​រូស​​នៅ​ពេល​ព្រឹក​

4 ឆ្នាំ មុន

ការ​រំលាយ​អាហារ​គឺជា​ដំណើ​ការណ៍​នៃ​ជីវិត​មួយ​ដែល​យើង​ត្រូវ​មាន​។ បើសិនជា​អាហារ​មិន​ត្រូវ​បាន​រំលាយ​ល្អ​ទេ វា​នឹង​មិន​អាច​បឺត​ស្រូប​ជីវជាតិ​ចូល​ទៅ​ក្នុង​រាង​កាយ ហើយ​សរីរាង្គ​ជា​ច្រើន​ទៀត​​នឹង​មិន​ទទួល​បាន​ជីវជាតិ​តាម​តម្រូវការ​ដើម្បី​ធ្វើការ​បាន​ល្អ​ឡើយ​។ ​ក្រពះ​មិន​កិន​ក៏​ធ្វើ​ឲ្យ​ហើមពោះ និង​អស់កម្លាំង​បាន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកខ្លះ​ប្រហែលជា​មាន​អារម្មណ៍​ចង់​បន្ទោបង់​នៅ​ពេល​ព្រឹក​ដោយ​សារ​​តែ​ហេតុផល​មិន​ផ្តល់​សុខភាព​មួយ​ចំនួន​។ ការ​រាករូស​នៅ​ពេល​ព្រឹក​អាច​ធ្វើ​ឲ្យ​អ្នក​បង្ខំ​ភ្ញាក់​ពី​គេង​ដើម្បី​ទៅ​បន្ទោបង់​ភ្លាម​ៗ​។ ខណៈ​ពេល​ដែល​គ្រប់​គ្នា​ត្រូវការ​បន្ទោបង់​ដោយ​ការ​រាករូស​នៅ​ពេល​ព្រឹក…

ការ​រំលាយ​អាហារ​គឺជា​ដំណើ​ការណ៍​នៃ​ជីវិត​មួយ​ដែល​យើង​ត្រូវ​មាន​។ បើសិនជា​អាហារ​មិន​ត្រូវ​បាន​រំលាយ​ល្អ​ទេ វា​នឹង​មិន​អាច​បឺត​ស្រូប​ជីវជាតិ​ចូល​ទៅ​ក្នុង​រាង​កាយ ហើយ​សរីរាង្គ​ជា​ច្រើន​ទៀត​​នឹង​មិន​ទទួល​បាន​ជីវជាតិ​តាម​តម្រូវការ​ដើម្បី​ធ្វើការ​បាន​ល្អ​ឡើយ​។ ​ក្រពះ​មិន​កិន​ក៏​ធ្វើ​ឲ្យ​ហើមពោះ និង​អស់កម្លាំង​បាន​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកខ្លះ​ប្រហែលជា​មាន​អារម្មណ៍​ចង់​បន្ទោបង់​នៅ​ពេល​ព្រឹក​ដោយ​សារ​​តែ​ហេតុផល​មិន​ផ្តល់​សុខភាព​មួយ​ចំនួន​។ ការ​រាករូស​នៅ​ពេល​ព្រឹក​អាច​ធ្វើ​ឲ្យ​អ្នក​បង្ខំ​ភ្ញាក់​ពី​គេង​ដើម្បី​ទៅ​បន្ទោបង់​ភ្លាម​ៗ​។ ខណៈ​ពេល​ដែល​គ្រប់​គ្នា​ត្រូវការ​បន្ទោបង់​ដោយ​ការ​រាករូស​នៅ​ពេល​ព្រឹក អាច​ជា​រឿង​គ្រោះថ្នាក់​បាន តែ​យើង​អាច​ព្យាបាល​បាន​។ ការ​រាករូស​ទៀងទាត់​អាច​ជា​អាកា​រៈ​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​។

មូលហេតុ​ដែល​អាច​នាំ​ឲ្យ​រាករូស​នៅ​ពេល​ព្រឹក​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ​ធំ​ៗ​ដូច​ជា ជំងឺ និង​របៀប​រស់នៅ

១-ជំងឺ ៖ ជំងឺ​ដែល​នាំ​ឲ្យ​រាករូស​នៅ​ពេល​ព្រឹក​នេះ​អាច​មាន​ដូច​ជា​ ៖
-ចង្កោម​រោគ​សញ្ញា​រលាក​ពោះ​ក្រពះ​ពោះវៀន
– ជំងឺ​រលាក​ពោះវៀន
– ការ​បង្ក​រោគ​ផ្សេង​ៗ​ដូច​ជា ការ​បង្ក​រោក​ដោយ​បាក់តេរី និង​មេរោគ​ផ្សិត​។ វីរុស​ក៏​អាច​ធ្វើ​ឲ្យ​រាករូស​នៅ​ពេល​ព្រឹក​បាន​ដែរ ជា​ពិសេស Rotavirus តែ​ម្តង​។

២-របៀប​រស់នៅ ៖ របៀប​រស់នៅ​ដែល​យើង​ធ្វើ​រាល់ថ្ងៃ​អាច​ប៉ះពាល់​ទៅ​លើ​ការ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ហើយ​ក៏​មានការ​រាករូស​នៅ​ពេល​ព្រឹក​ដែរ​។ បើសិនជា​មនុស្ស​ម្នាក់​មាន​បញ្ហា​រាករូស​នៅ​ពេល​​ព្រឹក គេ​គយរ​តែ​ព្យាយាម​ចៀសវាង​សកម្មភាព ក៏​ដូច​ជា​របៀប​រស់នៅ​ខាងក្រោម​នេះ​ ៖
-ការ​ញ៉ាំ​គ្រឿង​ស្រវឹង ជា​ពិសេស​នៅ​ពេល​យប់​ជ្រៅ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ក្រពះ​ពោះវៀន និង​-បង្ក​ជា​ការ​រាករូស​នៅ​ពេល​ព្រឹក
– ជក់បារី
– បញ្ហា​ផ្លូវចិត្ត

ដើម្បី​បង្ការ​ការ​រាករូស យក​ល្អ​គួរតែ​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​ ៖

-ចៀសវាង​ការ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ច្រើន ជា​ពិសេស​នៅ​ពេល​យប់
– បើសិនជា​អ្នកមាន​បញ្ហា​រាករូស​នៅ​ពេល​ព្រឹក​ញឹកញាប់ និង​លេបថ្នាំ​ព្យាបាល​ជំងឺ​ណា​ផ្សេង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​សួរ​គាត់​អំពី​ឥទ្ធិពល​អ្វីខ្លះ​របស់​ថ្នាំ​ទាំងនោះ
– ចូរ​ធ្វើ​ទៅ​តាម​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព ន​ងិ​ចៀសវាង​ទម្លាប់​ជា​ច្រើន​ដូច​ជា ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ