Mbappe ប្រាប់​ពី​មូលហេតុ​ដែល​ត្រូវធ្វើ​តាម Ronaldo ជា​ជាង​តាម Messi


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយ​មាន​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​ Kylian Mbappe នឹង​អាច​ឡើង​គ្រប់គ្រង​ពាន Ballon d’Or ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ កំពូល​តារា​ឆ្នើម​វ័យក្មេង បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​មាន​អារម្មណ៍​ថា ​ខ្លួន​ត្រូវ​តែ​ធ្វើ​ត្រាប់​តាម Cristiano Ronaldo ជា​ជាង​គូប្រជែង​យូរអង្វែង​របស់​ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់​គឺ Lionel Messi​។

ថ្មី​ៗ​នេះ​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​ហៅ Zinedine Zidane និង Ronaldo ថា​ជា​អាយ​ដល​របស់​ខ្លួន ហើយ​ប្រាប់​នៅ​លើ​សារព័ត៌មាន Gazzetta dello Sport ថា​ «​វា​យឺត​ពេល​ហើយ​សម្រាប់​ខ្ញុំ ដើម្បី​ធ្វើ​ឱ្យ​ដូច Messi​។ បើ​ចង់​ធ្វើ​ឱ្យ​ដូច ខ្ញុំ​ត្រូវ​តែ​នៅ​លេង​ឱ្យ​ក្លិប​តែ​មួយ ដែល​ជា Monaco​»។​

គេ​បាន​បន្ត​ថា​ «តែ​នៅ​ពេល​នេះ ខ្ញុំ​ត្រូវ​តែ​យក​គម្រូ​តាម Cristiano​» ។​ បន្ទាប់​មក Mbappe បាន​បន្ត​សរសើរ Ronaldo ដោយ​និយាយ​ថា Ronaldo អាច​ធ្វើ​ឱ្យ​មាន​ភាព​ផ្លាស់​ប្តូរ​នៅ Juventus ដើម្បី​ឱ្យ​ឈ្នះ​ពាន UEFA Champions League​។

Mbappe បាន​បន្ថែម​ថា​ «Cristiano គឺជា​និមិត្តរូប​មួយ​របស់ខ្ញុំ កាលពី​នៅ​ក្មេង​។ ឥឡូវនេះ​ខ្ញុំ​មានសំណាង​ណាស់​ដែល​បាន​ប្រកួត​តទល់​ជាមួយនឹង​គាត់​។ Juve គឺជា​ក្រុម​ខ្លាំង ដែល​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ការ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ។ លើស​ពី​នេះ​ទៀត​ជាមួយ Maurizio Sarri ឥឡូវនេះ Juve ផ្តល់​ជូន​នូវ​ការ​ប្រកួត​ដ៏​ល្អ​មួយ​» ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា Mbappe បាន​ឡើង​ជើង​យឺត​ៗ​នៅ​ក្នុង​រដូវ​កាល​នេះ ហើយ​ពេល​នេះ​មាន​គ្រាប់​បាល់​ចំនួន​២១​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​ចំនួន​២២​ដង សម្រាប់ PSG ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ