ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ចោរ​ទម្លុះ​ដំបូល រួច​ទម្លាក់​អង្រឹង​ចុះ ចូល​ធ្វើ​សកម្មភាព​យក​ខ្ទេចខ្ទី (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរ​ឡើង​កាត់​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ចូល​លួច​យក​ទូរស័ព្ទ​ដៃ​អស់​ប្រមាណ​១០០​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​​ហាង​លក់​ទូរ​សព្ទ័​យីហោ «​ធី…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរ​ឡើង​កាត់​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ចូល​លួច​យក​ទូរស័ព្ទ​ដៃ​អស់​ប្រមាណ​១០០​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​​ហាង​លក់​ទូរ​សព្ទ័​យីហោ «​ធី សំបូរ​» ស្ថិត​ក្នុងភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀន​ស្វាយ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ធី សំបូរ ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។ ចំណែក​សម្ភារៈ​ដែល​ត្រូវ​ចោរលួច​បាត់ រួម​មាន ១-​ទូរស័ព្ទ​ម៉ាក​សាំ​សុង​ប្រហែល​៤០​គ្រឿង​, ២-​ទូរស័ព្ទ​មួយ​ទឹក​ប្រហែល​៦​គ្រឿង​(​ម៉ាក​សាំ​សុង​), ៣-​ទូរស័ព្ទ​ម៉ាក iPhon ប្រហែល​២៥​គ្រឿង​, ៤-​ទូរស័ព្ទ​ម៉ាក​Oppo ប្រហែល​១៩​គ្រឿង និង​៥-​ប្រាក់​ខ្មែរ​ប្រហែល​៦០០.០០០​រៀល ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា រីឯ​វត្ថុ​តាង​ដែល​ចោរ​បាន​បន្សល់​ទុក​នូវ​កន្លែង​កើតហេតុ រួម​មាន​១-​អង្រឹង ៣, ២-​ស្បែកជើង​១​គូ​, ៣-​អាវ​ដៃ​វែ​ខ្មៅ​ឆ្នូត​ចំនួន​១, ៤-​ទឹក​សុទ្ធ​ចំនួន​២​ដប និង​៥-​មាស់​ពាក់​មុខ​ពណ៌​ខ្មៅ​ចំនួន​១ ។

តាម​សាក្សី​ជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង សំ​ឃឿ​ន បាន​ក្រោកពីដំណេក​ទៅ​រក​ទឹក​ផឹក រួច​ក៏​ឮ​សម្លេង​ចេញពី​កន្លែង​ទូ​ដាក់​ទូរស័ព្ទ ។ ស្រប​ពេល​នោះ​ប្រពន្ធ​គាត់​ក៏​ដើរទៅ​អើត​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​គាស់​ទូ​ប្រមូល​យក​សម្ភារៈ ភ្លាម​នោះ​ស្ត្រី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ស្រែក​ប្តី​ថា «​មាន​ចោរ​ចូល​ផ្ទះ​» ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ឮ​ប្រពន្ធ​ស្រែក​បែប​នេះ បុរស​ជា​ប្តី (​ជន​រង​គ្រោះ​) ក៏​ស្ទុះ​ចេញ​ទៅ​បើកទ្វារ​ទី​២ តែ​ត្រូវ​ជនសង្ស័យ​យក​ខ្សែ​ចង​ជាប់​ពី​ខាងក្រៅ​បើក​មិន​រួច​នោះ​ទេ ។ ដោយ​ឃើញ​ដូច្នោះ​ជន​រង​គ្រោះជា​ប្តី​បាន​យក​កាំបិត​អារផ្តាច់​ចេញ​មក​ក្រៅ ហើយ​ក៏​បានឃើញ​របស់របរ​រប៉ាត់រប៉ាយ និង​អង្រឹង​ចង​ទម្លាក់​ពីលើ​ដំបូល និង​បាន​ចេញ​ទៅ​ក្រៅ​ផ្ទះ ក៏​ឃើញ​ស្បែកជើង​១​គូរ និង​អាវដៃវែង​១ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ឡើង​ដំបូលផ្ទះ ក៏​ឃើញ​ទឹក​សុទ្ធ​ចំនួន​២​ដប និង​ម៉ាស់​ពណ៌​ខ្មៅ​១​ផង​ដែរ ។

ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បន្ទាយដែក នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ មក​រា​នេះ ខណៈ​ចោរ​គេចខ្លួន​បាត់​ទៅ​ហើយ​។

បច្ចុប្បន្ន​នេះ សមត្ថកិច្ច​មូលដ្ឋាន​ប​កំពុង​បន្ត​ការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ​គាល់​ផ្ទះ​នេះ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ