កម្លាំងប្រាក់រៀលខ្មែរបានបង្ហាញពីភាពមិននឹងនទាល់តែសោះ បើប្រៀបធៀបហាងឆេងអត្រាប្តូរប្រាក់ជាមួយដុល្លារអាមេរិកនៅក្នុងសប្តាហ៍នេះ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ ១ដុល្លារអាមេរិកទិញចូល ៤.០៨៤,០០ រៀល លក់ចេញ ៤.១០០,០០ រៀល ហើយកាលពីថ្ងៃទី២៣ ទិញចូល ៤.០៨៥,០០ រៀល និងលក់ចេញ ៤.១០០,០០ រៀល ។
ទន្ទឹមនេះកាលពីថ្ងៃទី២២ ទិញចូល ៤.០៨៤,០០ រៀល លក់ចេញ ៤.០៩៧,០០ រៀល និងកាលពីថ្ងៃទី២១ ទិញចូល ៤.០៨១,០០ រៀល និងលក់ចេញ ៤.០៩៤,០០ រៀល ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២០ ទិញចូល ៤.០៨០,០០ រៀល និងលក់ចេញ ៤.០៩៣,០០ រៀល ។
តាមរយៈប្រភពខាងលើនេះបង្ហាញយ៉ាងច្បាស់ថា ប្រាក់រៀលខ្មែរធៀបនឹងដុល្លារអាមេរិក គឺមានអត្រាឡើងចុះរាល់ថ្ងៃតែម្តង ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្តដែល លោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ