ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​មែន តែ​កីឡាករ​២​រូប​ប្រកាស​​វាយ​ថៃ មិន​ដើរ​លេង​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​អ្នក​ភាគច្រើន​ដែល​ឱ្យ​តែ​ថ្ងៃ​បុណ្យចូលឆ្នាំ​ម្ដង​ៗ រមែង​ដាក់​គម្រោង​ដើរ​លេង ឬ​តែងខ្លួន​ឱ្យ​ស្អាត​ៗ​នោះ សម្រាប់​កីឡាករ​កម្ពុជា​២​រូប គឺ ឡៅ ចិ​ត្រា និង…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​អ្នក​ភាគច្រើន​ដែល​ឱ្យ​តែ​ថ្ងៃ​បុណ្យចូលឆ្នាំ​ម្ដង​ៗ រមែង​ដាក់​គម្រោង​ដើរ​លេង ឬ​តែងខ្លួន​ឱ្យ​ស្អាត​ៗ​នោះ សម្រាប់​កីឡាករ​កម្ពុជា​២​រូប គឺ ឡៅ ចិ​ត្រា និង ឡុ​ង ឡា បែរជា​ប្រកាស​ថា មិន​ដើរ​លេង​ទេ ហើយ​ក៏​មិន​បាន​ត្រៀម​ផែនការ​សប្បាយ​ៗ​ដែរ ដោយសារ​តែ​ជាប់​ភារៈ​ឡើង​រេញ​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​សម្រាក និង​ចំ​ថ្ងៃ​ដើរ​លេង របស់​បងប្អូន​ខ្មែរ​ជនជាតិ​ចិន​នោះ​។ ហើយ​អ្នក​ទាំង​ពីរ​នឹង​ប៉ះ​ជាមួយ​កីឡាករ​ថៃ នៅ​លើស​ង្វៀ​អាស៊ី​អាគ្នេយ៍​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា ២​រូប ដែល​មានឈ្មោះ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ ឡៅ ចិ​ត្រា ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Sok Savort ក្នុង​នាម​ជា​គូ​ឯក​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ម៉ោង​៥​កន្លះ​ល្ងាច​នោះ ដោយ​ភាគី​ម្ខាង​ៗ លោក​យល់​ថា ពិតជា​ចង់​ឈ្នះ​ដាច់ខាត ខណៈ​ដែល​អ្នក​ណា​ឈ្នះ ក្រៅពី​បាន​មុខមាត់ និង​ទឹកប្រាក់​តម្លៃ​ខ្លួន​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ខ្ពស់​ជាង​ហើយ ក៏​បាន​ទទួល​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ជាង​មុន​បន្ថែម​។ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ បែរជា​ចាញ់ ព្រោះតែ​ប្រកួត​មិន​បាន​ល្អ​វិញ មិន​ខុស​ពី​ត្រូវ​បាក់មុខ និង​រង​ការ​រិះគន់​ពី​អ្នកគាំទ្រ​នោះ​ទេ​។

យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​៩០​លើក ឈ្នះ​៨៣​លើក ចាញ់​៦​លើក និង​ស្មើ​២ ខណៈ​ដែល​កីឡាករ​ថៃ ប្រកួត​បាន​តិច​ជាង គឺ​បាន​ត្រឹមតែ​៧៧​ដង ឈ្នះ​៦៥​លើក ចាញ់​១២​លើក និង​មិន​ធ្លាប់​ស្មើ តិច​ជាង​តែ​គេ​ខ្លាំង​នា​ពេល​ចុង​ក្រោយ​ផង​ដែរ ខណៈ​ដែល​កីឡាករ​កម្ពុជា​ធ្លាក់ដៃ​។

សម្រាប់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​កីឡាករ​ជើង​ថ្មី ឡុ​ង ឡា ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ស្គាល់​ថា ជា​កីឡាករ​មាន​សមត្ថភាព​មួយ​រូប និង​កំពុង​ឡើង​កូដ ក៏​ត្រូវ​គណកម្មការ​ផ្គូរ​ផ្គង​ឱ្យ​ប៉ះ​ប្រកួត​​ជាមួយ​កីឡាករ​ថៃ​ផង​ដែរ គឺ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Chai Sing ក្នុង​នាម​ជា​គូ​រង​ឯក​។
គូ​​នេះ កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៦៥​លើក ឈ្នះ​៥១​លើក ចាញ់​១១​លើក និង​ស្មើ​៣ ខណៈ​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​ដល់​៥៩​លើក ឈ្នះ​៥០​លើក ចាញ់​៩​លើក និង​មិន​ធ្លាប់​ស្មើ​។ (កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ