ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងស្តុប​១៦៨​ទីតាំង​បាន និង​កំពុង​មមាញឹក​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រាជធានី​ភ្នំពេញ​មាន​ភ្លើងស្តុប​ចំនួន​១៦៨​ទីតាំង​បាន និង​កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រាជធានី​ភ្នំពេញ​មាន​ភ្លើងស្តុប​ចំនួន​១៦៨​ទីតាំង​បាន និង​កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ។

លោក​បន្ត​ថា ក្នុង​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​អោយ​ដំណើរការ​ភ្លើងស្តុប​ថ្មី នៅ​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ ប្រសព្វ​ផ្លូវ​លេខ​៩២ ឬ​ផ្លូវ​ចូល​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ដែល​សរុប​មក​ដល់​ពេល​នេះ មាន​ចំនួន​១៦៨​ទីតាំង ។

លោក សាំ ពិសិដ្ឋ បាន​អះអាង​ថា ប្រជាពលរដ្ឋ កាន់តែ​មានការ​យល់​ដឹង​ខ្ពស់​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដូច​ជា​ពាក់មួក​សុវត្ថិភាព​ជាដើម ។ លោកនាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​អោយ​ចូលរួម​គោរព​ភ្លើង​សញ្ញា ភ្លើងស្តុប ជា​ពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​គ្រប់​ៗ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ