ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​សង្ឃឹម​ថា​បានកីឡាករ Fernandes របស់​អ្នកគាំទ្រ Man United ត្រូវ​រលាយ​

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី The Sun បាន​ចុះ​ផ្សាយ​ឱ្យ​ដឹង​ថា Mancheser United បាន​បញ្ចប់​ការ​ចង់បាន​ខ្សែបម្រើ​ក្លិប Sporting Lisbon គឺ​កីឡាករ…

យោង​តាម​ប្រភព​ពី The Sun បាន​ចុះ​ផ្សាយ​ឱ្យ​ដឹង​ថា Mancheser United បាន​បញ្ចប់​ការ​ចង់បាន​ខ្សែបម្រើ​ក្លិប Sporting Lisbon គឺ​កីឡាករ Bruno Fernandes បន្ទាប់​ពី​ក្លិប​ទាំង​ចរចារ​តម្លៃ​មិន​ត្រូវ​គ្នា​។

ជាង​២​ស​ប្តា​ហ៍ ដែល​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ជា​ច្រើន​បាន​ធ្វើការ​ចុះ​ផ្សាយ​ពី​ដំណើរការ​ដោះ​ដូរ​រវាង​ក្លិប​ទាំង​ពីរ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្លិប​បិសាច​ក្រហម​ទន្ទឹម​រង់ចាំ​ជា​យូរ​។ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​ត្រូវ​បាន​បញ្ចប់ ដោយសារ​តែ Man United ហ៊ាន​ត្រឹម​ឱ្យ​៤២.៥​លាន​ផោន និង​បូក​៨.៥​លាន​ផោន ស្រប​ពេល​ដែល Sporting ទាមទារ​រហូត​ដល់​៦៨​លាន​ផោន​។

ដោយឡែក​លោក Joel Glazer សហ​ប្រធាន​ក្លិប​បិសាច​ក្រហម បាន​និយាយ​​យ៉ាង​ខ្លី​ថា ​តម្លៃ​នេះ​គឺ​មិន​ស័ក្តិ​​សម​សម្រាប់​ក្លិប​​ទៅ​លើ​កីឡាករ​រូប​នេះនោះ​ទេ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ