ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មន្ត្រី​សុរិយោដី​ឆ​បោកប្រាក់គេ​រាប់​សែន​​ដុល្លារ​ ត្រូវ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​​ហើយ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​ដីកា​បង្គាប់​ចេញ​ដោយ​លោក ជា លាង អគ្គ​ព្រះរាជអាជ្ញា​តុលាការ​កំពូល ចុះ​លេខ ០១/០២០ ម​.​អ​.​ក​. នៃ​អគ្គ​ព្រះរាជអាជ្ញា​តុលាការ​កំពូល…

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​ដីកា​បង្គាប់​ចេញ​ដោយ​លោក ជា លាង អគ្គ​ព្រះរាជអាជ្ញា​តុលាការ​កំពូល ចុះ​លេខ ០១/០២០ ម​.​អ​.​ក​. នៃ​អគ្គ​ព្រះរាជអាជ្ញា​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០ បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ រឿ​ន ចរិយា ជា​ស្ត្រី​មន្ត្រី​សុរិយោដី ដែល​ឆ​បោកប្រាក់គេ​រាប់​សែន​ដុល្លារ ឱ្យ​នៅ​ក្រៅ​ការ​ឃុំខ្លួន​ហើយ ប្រសិនបើ​ជន​នោះ មិន​ត្រូវ​បាន​ជាប់​ឃុំខ្លួន​ពី​បទល្មើស​អ្វី​ផ្សេង​ទៀត​នោះ​ទេ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ស្ត្រី​ម្នាក់​ឈ្មោះ រឿ​ន ចរិយា អាយុ​៣២​ឆ្នាំ ដែល​​ជា​ជន​ឆ​បោកប្រាក់គេ​រាប់​សែន​ដុល្លារ ហើយ​ត្រូវ​បាន​អគ្គ​ព្រះរាជអាជ្ញា​មហាអយ្យការ អម​សាលាឧទ្ធរណ៍ បើក​សាវ​នា​ការ​ជំនុំជម្រះ​លើ​សំណុំ​សាកសួរ រួច​បន្ត​ឃុំខ្លួន ដោយ​មិន​អនុញ្ញាតិ​ឱ្យ​ស្ត្រី​រូប​នេះ​នៅ​ក្រៅ​ឃុំ​ឡើយ ។ ទោះបីជា​ស្ត្រី​ខាងលើ សុខចិត្ត​ជាប់​ពន្ធនាគារ ដោយ​មិន​សង​លុយ​គេ​សូ​ម្បី​តែ​បន្តិច​នោះ ព្រោះ​មាន​ដើមបណ្តឹង​យ៉ាងតិច​៥​នាក់ កំពុង​ដាក់​ពាក្យបណ្តឹង​ឱ្យ​ស្ត្រី​រូប​នេះ សង​លុយ​ទៅ​ពួក​គេ​វិញ ។ តែ​ក្រោយមក​ស្ត្រី​រូប​នេះ ក៏​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ រហូត​ទាល់តែ​បាន​សម្រេច ។

សូម​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ រឿ​ន ចរិយា ជា​មន្ត្រី​សុរិយោដី​ផ្នែក​សំណង់ បាន​ឆ​បោកប្រាក់គេ​អស់​រាប់​សែន​ដុល្លារ ហើយ​ត្រូវ​ម្ចាស់​យ៉ាងតិច​៥​នាក់ បាន​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ។ ហើយ​ស្ត្រី​រូប​នេះ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ ក្នុង​ករណី​ឆ​បោកប្រាក់គេ​រាប់​សែន​ដុល្លារ ។

ដោយ​ស្ត្រី​មន្ត្រី​សុរិយោដី​រូប​នេះ ពូកែ​ទ្រឹស្តី និយាយ​សម្តី​ផ្អែម​ពីរោះ ធ្វើ​ឲ្យ​គេ​ជឿ​ទុកចិត្ត រហូត​ដល់​ម្ចាស់​ប្រគល់​ប្រាក់​រាប់​សែន​ដុល្លារ ដើម្បី​ឲ្យ​យក​ទៅ​ទិញ​ដី រត់ការ​ប្លង់ ស្រាប់តែ​រូបគេ​យក​ទៅ​ទិញ​ដី​ដាក់​ឈ្មោះ​ខ្លួនឯង និង​យក​ប្រាក់​មួយ​ចំនួន​ទៅ​សាងសង់​ផ្ទះសំណាក់​ផ្ទាល់ខ្លួន (​យីហោ កូ​ឡា​ប៉ៃលិន​) ។

ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ស្ត្រី​ខាងលើ​ត្រូវ​បាន​គេ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ បើ​ទោះបីជា​ខាង​ភាគី​ម្ចាស់​ប្រាក់​កើតទុក្ខ​មិន​សុខចិត្ត ដោយ​រក​មេធាវី​ជួយ​យ៉ាងណា ក៏​នៅ​តែ​ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០​នេះ ដោយ​ជោគជ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ