ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដើម​ចំបក់​​​អាច​បង្ក​គ្រោះថ្នាក់ដល់​អ្នក​ទេស​ចរ និង​ប្រាសាទនាគព័ន្ធ ត្រូវ​កា.ប់​ចោល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេស​ភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​កាត់​ដើម​ចំបក់​មួយ​ដើម ដែល​អាច​បង្ក​ហានិ​ភ័យ​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ទៅ​ទស្សនា​ប្រាសាទ នៅ​ទីតាំង​ផ្លូវ​ចូល​ប្រាសាទនាគព័ន្ធ…

ខេត្តសៀមរាប ៖​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេស​ភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​កាត់​ដើម​ចំបក់​មួយ​ដើម ដែល​អាច​បង្ក​ហានិ​ភ័យ​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ទៅ​ទស្សនា​ប្រាសាទ នៅ​ទីតាំង​ផ្លូវ​ចូល​ប្រាសាទនាគព័ន្ធ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា លោក​យិ​ន សុ​វ៉ា​ត មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន មាន​ប្រសាសន៍​ថា ដើម​ចំបក់​មួយ​ដើម​នេះ​ងាប់​ជា​យូរ​មក​ហើយ មែក និង​គល់​របស់​វា​ពុក​ផុយ​ជា​អន្លើ ដែល​អាច​បាក់​ធ្លាក់​បង្ក​ហានិភ័យ​ចំពោះ​ភ្ញៀវ​ដើរ​ឆ្លងកាត់​ចេញចូល​ប្រាសាទនាគព័ន្ធ​នេះ ។

ដោយសារ​មើលឃើញ​នូវ​បញ្ហា​នេះ ទើប​ក្រុមការងារ​សម្រេច​កាប់​ដើម​ចំបក់​នេះ​ចោល ក្នុង​បំណង​បង្ការ និង​បញ្ចៀស​គ្រោះថ្នាក់ផ្សេង​ៗ​ជាយថាហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ ការពារ​កុំឱ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ប្រាសាទ និង​ដើម្បី​រក្សា​សោភ័ណ​បរិវេណ​ប្រាសាទ​ផង ។

ប្រភព​ដដែល​បញ្ជាក់​ថា អំឡុង​ពេល​អនុវត្ត​កិច្ច​ការងារ​នេះ ក្រុមការងារ​បាន​រៀបចំ​ផ្លូវ​វាង​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ឆ្លងកាត់ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់ផ្សេង​ៗ​កំពុង​ពេល​កាត់​ដើម​ចំបក់ ។

អាជ្ញា​​ធរ​ជាតិ​អប្សរា បាន​សុំ​ការ​យោគយល់​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ ហើយ​ចូលរួម​សហ​ការ ដើម្បី​ឱ្យ​ការ​អនុវត្ត​ការងារ​បាន​រលូន និង​សុវត្ថិភាព​ខ្ពស់​ទាំងអស់​គ្នា ។ នេះ​​ជា​ការ​ប្រចាំ​ថ្ងៃ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌​ក៏​ដូច​ជា​ថែរក្សា​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ