ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន សុ​ី​ចាន់ ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​​គេ​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ ដាក់​ទ្រុង​ដែល​គេ​ហៅ​យ៉ាង​សាមញ្ញ​ថា សង្វៀន One FC កាន់តែ​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កម្ពុជា​ច្រើន​ឡើង​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស ។ នេះ​ជា​វេទិកា​ពិភពលោក​ដែល​កាន់…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ ដាក់​ទ្រុង​ដែល​គេ​ហៅ​យ៉ាង​សាមញ្ញ​ថា សង្វៀន One FC កាន់តែ​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កម្ពុជា​ច្រើន​ឡើង​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស ។ នេះ​ជា​វេទិកា​ពិភពលោក​ដែល​កាន់ តែ​ជួយ​ឱ្យ​កីឡាករ​កម្ពុជា​មានមុខ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ដាក់​ទ្រុង ។ យ៉ាងណាមិញ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ដែល​ធ្លាប់​មានមុខ​ឡើង​ប្រកួត ខុន ស៊ី ចាន់ គឺជា​កីឡាករ​គុន​ចម្រុះ​តែ ម្នាក់​គត់​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​បង្ហាញខ្លួន​មុនគេ​លើ​សង្វៀន​លំដាប់​ពិភពលោក​ONE Championship នៅ​ឆ្នាំ​២០២០​នេះ ។

តាម​ការ​ប្រកាស អ្នកលេង​គុន​ចម្រុះ​កម្ពុជា​ចាស់វស្សា​រូប​នេះ ត្រូវ ប៉ះ ម្ចាស់ផ្ទះ ឥណ្ឌូ​ណេ​ស៊ី Eko Roni Saputra នៅ ថ្ងៃ​ទី ៧ ខែកុម្ភៈ ក្នុង កម្មវិធី ONE: WARRIOR’S CODE ដែល ធ្វើ​ឡើង នៅ ក្រុង ហ្សា ការ តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

កីឡាករ ខុន ស៊ី​ចាន់ មក​ពី​ខេត្ត​ឧត្តរ​មាន ជ័យ ត្រូវ​គេ​ឃើញ​ឡើង​មក​ហាត់​ត្រៀម​នៅ​ភ្នំពេញ តាំង​ដើម​ខែមករា ជាមួយនឹង​ការ​រំពឹង​ខ្ពស់ សម្រាប់​ការ​ផ្ដល់​ឱកាស​មួយ​នេះ ។ លោក Fernando Salvador គ្រូបង្ហាត់​កីឡាករ​ខុន ស៊ី​ចាន់ បាន​ថ្លែង​ថា កីឡាករ ស៊ី​ចាន់ បាន​ត្រៀមខ្លួន​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​។

លោក​ទទួល​ការ​បង្ហាត់​ការ​បង្កើន​កម្លាំង​, ភាព អំណត់​, ភាព​រហ័សរហួន និង​កម្លាំង​ស៊ុ​ហ្វ ជាដើម ច្រើន​ណាស់ មុន​ពេល​ត្រូវ​ជួប​ជាមួយ​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី ។ លោក​ថា ស៊ី​ចាន់ មានការ​ហ្វឹក​ហាត់​ត្រឹមត្រូវ រួម​ទាំង​សម្ភារ​ទំនើប​ពី សំណាក់​ដៃគូ​សហការ​របស់​ក្លិប The Place Gym រៀងរាល់ថ្ងៃ ទៅ​តាម​កាលវិភាគ​ដែល បាន​គ្រោងទុក ។

គ្រូបង្វឹក​សញ្ជាតិ​អា​មេ​រិ​ក​រូប​នេះ​បន្ត​ថា ក្រៅ ពី​យកចិត្តទុកដាក់​ហ្វឹកហាត់ ស៊ី​ចាន់ ត្រូវ​បាន​ដាក់​កំហិត​ឱ្យ​តម​អាហារ និង​ការ​ថែទាំ​សុខភាព​។ ក្លិប​ក៏​មាន​ដៃគូ​ហ្វឹកហាត់​ក្នុង​ប្រទេស និង ក្រៅ​ប្រទេស​មក​ជួយ​ផង​ដែរ ទើប​ស៊ី​ចាន់ កាន់តែ មាន​សមត្ថភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ឆ្នាំ​២០១៩ ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge ឆ្នាំ​២០១៣ លោក ខុន ស៊ី​ចាន់ ធ្លាប់​ចាញ់ កីឡាករ​ឥណ្ឌូ​ណេ​ស៊ី Rudy Agustian ត្រឹម​ទឹក​ទី​១ ក្នុង​កម្មវិធី ONE : CALL TO GREATNESS មុន​ពេល​ចាញ់​ក្រោម​ថ្វីដៃ កីឡាករ​ឥណ្ឌា Roshan Mainam ត្រឹម​ទឹក​ទី ១​ដូច​គ្នា​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ទោះ ជា​យ៉ាងនេះ​ក្តី លោក Fernando សង្កត់ធ្ងន់​ថា ស៊ី​ចាន់ បាន​អភិវឌ្ឍ​ផែនការ​លើ​សង្វៀន​សម្រាប់​ឆ្នាំ​២០២០​ល្អ​ជាង​មុន​ដោយ​លោក​រំពឹង​ថា ខុន ស៊ី​ចាន់ នឹង​ឈ្នះ​ការ​ប្រកួត​លើក​នេះ​ក្នុង​ភាគរយ​ច្រើន​។

លោក កង សុ​វ​ណ្ណា​រ៉ា នាយក​ក្រុមហ៊ុន Mega De Roux ដែល​ជា​អ្នករ៉ាប់រង​កីឡាករ ខុន ស៊ី​ចាន់ សម្រាប់​ការ​ប្រកួត​នេះ និយាយ​ថា លោក​ពេញចិត្ត​សម្រាប់​ការ​ជួយ​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ​មានឱកាស​ទៅ​ប្រកួត​នៅ​ក្រៅ ប្រទេស ។ លោក​ថា ៖ «​ខាង​ខ្ញុំ ជួយ​សម្រួល ដល់​ការ​ស្នាក់​នៅ ការ​ហូប​ចុក និង​ការ​ធ្វើ​ដំណើរ របស់​ស៊ី​ចាន់ ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នេះ ។ នេះ ជា​ការ​រួមចំណែក​សម្រាប់​កីឡាករ​ជាតិ ដើម្បី​លទ្ធផល​ល្អ​លើ​ឆាក​អន្តរជាតិ​» ។ លោក​ថា ហេតុផល​តែ​មួយ​គត់​ក្នុង​ការ​ចូលរួម​គឺ​ចង់​ឃើញ​កីឡាករ​កម្ពុជា​កាន់តែ​មានឱកាស​បង្ហាញខ្លួន​លើ​សង្វៀន​បរទេស ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ