មនុស្ស​ម្នាក់​ជា​អ្នកមាន​ពិតប្រាកដ ឬ​ក្លែងក្លាយ


អ្នកមាន​ភាគច្រើន​មាន​និយម​ន័យ​ថា ជា​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​លើស​តម្រូវការ តែ​ចុះ​ពាក្យ​ថា អ្នកមាន​ក្លែងក្លាយ​វិញ ? ប្រសិនបើ​អ្នក​មិន​ដែល​រៀនសូត្រ​ពី​សេដ្ឋកិច្ច ឬ​មានបទពិសោធន៍​គ្រប់គ្រង​លុយ​អ្នក​អាច​គិត​ថា អ្នកមាន​ជា​មនុស្ស​ដែល​ពាក់​អាវធំ​ជិះ​រថយន្ត​ទំនើប​ៗ ឬ​រស់នៅ​ក្នុងផ្ទះ​ប្រណិត​ៗ​ជាដើម ហើយ​វា​ស្រប​ទៅ​នឹង​អ្វី​ដែល​សង្គម​គិត​ថា ជា​រូបរាង​របស់​អ្នកមាន​ទ្រព្យសម្បត្តិ​ដែរ ។

ប៉ុន្តែ​គ្រាន់តែ​មាន​រូបរាង​សំបក​ក្រៅ​ទាំងនេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ឲ្យ​យើង​ដឹង​ថា មនុស្ស​ម្នាក់​ពិតជា​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ទេ ។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ចាញ់បោក​អ្នក​ទាំងនេះ អ្នក​គួរតែ​វិភាគ​មើល​មុខសញ្ញា​ខាងក្រោម​នេះ​៖

១. មាន​ប្រាក់​សន្សំ​តិច ៖
មនុស្ស​ទាំងនេះ​ភាគច្រើន​រវល់​តែ​ចាយវាយ​អស់ពី​ហោប៉ៅ និង​មិន​ព្រួយបារម្ភ​ច្រើន​ពី​ថ្ងៃ​អនាគត​ទេ ។ ដោយហេតុ​ដូចនេះ ពួក​គេ​មិន​មាន​ប្រាក់​សន្សំ​សម្រាប់​ថ្ងៃ​អនាគត​ទាល់តែ​សោះ ឬ​ច្រើន​ឡើយ ។

២. ត្រូវការ​ការ​ទទួលស្គាល់​ពី​អ្នក​ដទៃ​៖
អ្នកមាន​ក្លែងក្លាយ​ត្រូវការ​ឲ្យ​អ្នក​ដទៃ​បញ្ចេញយោបល់ ឬ​ខ្វល់ខ្វាយ​ពី​សម្ភារៈ​ដែល​ពួក​គែមាន​ដូច​ជា​ផ្ទះសម្បែង រថយន្ត ឬ​ការងារ​របស់​ពួក​គេ​ជាដើម ។ ជា​លទ្ធផល​ពួក​គេ​តែងតែ​និយាយ​អួតអាង​ពី​អ្វី​ដែល​ខ្លួន​មាន ដើម្បី​ឲ្យ​អ្នក​ដទៃ​ទទួលស្គាល់​ថា​ពួក​គេ​ជា​អ្នកមាន ។

៣. ចូល​ចិត្ត​ធ្វើ​អ្វី​ឲ្យ​លើស​អ្នក​ដទៃ​៖
មនុស្ស​ទាំងនេះ​ចូល​ចិត្ត​បង្ហាញ​ថា ពួក​គេ​កំពុង​រស់នៅ​ល្អ​ជាង​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​ខ្លួន​ដូច​ជា មានការ​ងារ​ល្អ​ជាង​អ្នក​ដទៃ បើករថយន្ត​ល្អ​ជាង​អ្នក​ដទៃ ឬ​មានផ្ទះ​ធំ​ជាង​អ្នក​ដទៃ​ជាដើម ។ ប៉ុន្តែ​ពួក​គេ​មិន​និយាយ​ប្រាប់​អ្នក​ចំ​ៗ​ទេ ផ្ទុយ​មក​វិញ​ពួក​គេ​ចូល​ចិត្ត​និយាយ​បង្ហើប​ៗ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្តាប់​សួរ​បន្ថែម ។

៤. ស្លៀកពាក់​ប្រេ​ន​ៗ៖
ជាក់ស្តែង មិនមែន​គ្រប់​គ្នា​ដែល​ប្រើ​របស់ ឬ​ស្លៀក​សម្លៀក​បំពាក់​ប្រេ​ន​ៗ​មាន​ន័យ​ថា​ពួក​គេ​ជា​អ្នកមាន​ក្លែងក្លាយ​ទេ ប៉ុន្តែ​រាល់ពេល​ដែល​អ្នក​ឃើញ​រូបភាព​នេះ អ្នក​មិន​គួរ​សន្មត់​ថា​មនុស្ស​ម្នាក់​នោះ​ជា​អ្នកមាន​ទាំងស្រុង​ឡើយ ។ ព្រោះ​វិធី​មួយ​ដែល​អ្នកមាន​ក្លែងក្លាយ​អាច​បង្ហាញ​អ្នក​ដទៃ​ថា ពួក​គេ​មាន​លុយ គឺ​តាម​រយៈ​សម្លៀក​បំពាក់​លើ​ខ្លួន បើ​ទោះជា​ខ្លួន​រាល់ថ្ងៃ​ជួល​ផ្ទះ​អ្នក​ដទៃ​ក៏​ដោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ