ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! បាយរួច គេង​ភ្លាម នឹង​​ធ្វើ​ឲ្យ​ឈឺក្រពះ ឬ​​ក្រពះ​មិន​កិនអាហារ​

4 ឆ្នាំ មុន

អាច​ធ្វើ​ឲ្យ​ឈឺ​មែន​។ នៅ​ពេល​អ្នក​គេង​ភ្លាម​ក្រោយ​ពី​បាយ​រួច អាស៊ីត​ក្រពះ​អាច​នឹង​កើនឡើង និង​បង្ក​ជា​ការ​មិន​មាន​ផាសុកភាព​បាន​។ រឿង​នេះ​ទំនងជា​កើត​ឡើងជា​ញឹកញាប់​បើសិនជា​អ្នកមាន​បញ្ហា​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ ឬ​ជំងឺ Gastroesophageal Reflux Disease (GERD)​។…

អាច​ធ្វើ​ឲ្យ​ឈឺ​មែន​។ នៅ​ពេល​អ្នក​គេង​ភ្លាម​ក្រោយ​ពី​បាយ​រួច អាស៊ីត​ក្រពះ​អាច​នឹង​កើនឡើង និង​បង្ក​ជា​ការ​មិន​មាន​ផាសុកភាព​បាន​។ រឿង​នេះ​ទំនងជា​កើត​ឡើងជា​ញឹកញាប់​បើសិនជា​អ្នកមាន​បញ្ហា​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ ឬ​ជំងឺ Gastroesophageal Reflux Disease (GERD)​។

GERD គឺជា​ជំងឺ​រំលាយ​អាហារ​មួយ​ប្រភេទ​ដែល​កើតឡើង​នៅ​ពេល​អាស៊ីត​ក្រពះ​ឧស្សាហ៍​ច្រាល​ឡើង​ទៅ​លើ​បំពង់ក​។ ពេល​នោះ​បំពង់​លើ​ក្រពះ​អាច​នឹង​ងាយ​រលាក​ដោយសារ​តែ​អាស៊ីត​នេះ​តែ​ម្តង​។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០០៥ ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Gastroenterology អ្នកជំងឺ GERD ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​រង់​ចាំ ៣​ម៉ោង​អ៊ី​សិន​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ទើប​អាច​គេង​បាន​។

តើ​អ្វី​ទៅ​ជា​ក្រពះ​មិន​កិន​អាហារ ឲ្យ​ប្រាកដ? ៖ ក្រពះ​មិន​កិន​អាហារ​គឺជា​អាកា​រៈ​មិន​មាន​ផាសុកភាព​ក្នុង​ពោះ​ផ្នែក​ខាងលើ​។ ជាមួយ​គ្នា​នេះ​ដែរ គេ​អាច​ហៅ​វា​ម្យ៉ាងវិញទៀត​ថា Dyspepsia​។ ថ្វីបើ​អាកា​រៈ​អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត អាកា​រៈ​នៃ​ការ​មិន​រំលាយ​អាហារ​អាច​មាន​ដូច​ជា​៖

១-មាន​អារម្មណ៍​ថា​ណែន​ៗ​ក្រោយ​ពី​ចាប់ផ្តើម​ញ៉ាំ​អាហារ​រួច
២- ណែន​ៗ​ក្នុង​ពោះ​ក្រោយ​បាយ​រួច
៣- ឈឺពោះ
៤- ហើមពោះ
៥- ផោម​ច្រើន
៦- ចង្អោ

ក្រពះ​មិន​កិន​អាហារ​ជា​ញឹកញាប់​បង្ក​ឡើង​ដោយ​៖

១-ញ៉ាំ​អាហារ​លឿន​ពេក ញ៉ាំ​អាហារ​មិន​ម៉ត់​ល្អ
២- ញ៉ាំច្រើន​ជ្រុល​ពេក
៣- ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់
៤- អាហារ​ហិ​រ
៥- ជាតិ​កាហ្វេ​អ៊ី​ន
៦- ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស
៧- ជក់បារី
៨- គ្រឿង​ស្រវឹង
៩- ថប់​អារម្មណ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ