ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្ការ​ការ​ដុះ​សាច់​លយ​លើ​ស្បែក

4 ឆ្នាំ មុន

សាច់​ដុះ​លយ​លើ​ស្បែក​គឺជា​ជាលិកា​ស្បែក​តូច​ៗ​និង​ជា​សាច់​ស្លូត ព្រមទាំង​មិន​បង្ក​ការ​ឈឺចាប់​អ្វី​ឡើយ​។ ជា​ធម្មតា​វា​កើតឡើង​នៅ​កន្លែង​ជា​ច្រើន​នៃ​រាង​កាយ​ជា​ពិសេស​ស្បែក​ដែល​រង​ការ​កកិត​គ្នា​​ច្រើន​ដូច​ជា ក គ្រ​លាន ឃ្លៀ​ក ឬ​ត្របកភ្នែក​។ អ្នក​មិន​អាច​បង្ការ​បញ្ហា​នេះ​បាន​ទាំងស្រុង​ឡើយ ព្រោះ​វា​ងាយ​នឹង​កើតឡើង​នៅ​ពេល​អាយុ​ច្រើន និង​មិនដឹង​មូលហេតុ​ច្បាស់លាស់​។…

សាច់​ដុះ​លយ​លើ​ស្បែក​គឺជា​ជាលិកា​ស្បែក​តូច​ៗ​និង​ជា​សាច់​ស្លូត ព្រមទាំង​មិន​បង្ក​ការ​ឈឺចាប់​អ្វី​ឡើយ​។ ជា​ធម្មតា​វា​កើតឡើង​នៅ​កន្លែង​ជា​ច្រើន​នៃ​រាង​កាយ​ជា​ពិសេស​ស្បែក​ដែល​រង​ការ​កកិត​គ្នា​​ច្រើន​ដូច​ជា ក គ្រ​លាន ឃ្លៀ​ក ឬ​ត្របកភ្នែក​។ អ្នក​មិន​អាច​បង្ការ​បញ្ហា​នេះ​បាន​ទាំងស្រុង​ឡើយ ព្រោះ​វា​ងាយ​នឹង​កើតឡើង​នៅ​ពេល​អាយុ​ច្រើន និង​មិនដឹង​មូលហេតុ​ច្បាស់លាស់​។

យ៉ាងណាមិញ អ្នក​អាច​សិក្សា​ដឹង​អំពី​កត្តា​ប្រឈម​មុខ​មួយ​ចំនួន​ដែល​វា​អាច​ទំនងជា​ការពារ​កុំ​ឲ្យ​ងាយ​នឹង​មានឱកាស​កើត​សាច់​បែប​នេះ​លើ​ស្បែក​បាន​ដូច​ជា​៖

១-កាត់​បន្ថយ​ការ​កកិត​លើ​ស្បែក ៖ ខណៈ​ពេល​ដែល​មូលហេតុ​ច្បាស់លាស់​នៃ​សាច់​ដុះ​លយ​លើ​ស្បែក​មិន​ត្រូវ​បាន​គេ​ដឹង​នៅឡើយ តែ​វា​ងាយ​នឹង​កើតឡើង​លើ​កន្លែង​ដែល​ស្បែក​កកិត​គ្នា​ណាស់​។ ដើម្បី​បន្ថយ​ការ​កកិត ចូរ​ស្លៀកពាក់​ខោអាវ​ដែល​ស្អាត និង​មាន​ខ្យល់​ដកដង្ហើម​ច្រើន​ជា​ពិសេស​តំបន់​ដែល​កកិត​តែ​ម្តង​ដូច​ជា គ្រ​លាន និង​ឃ្លៀ​ក​។ ការ​បង្កើត​នូវ​របាំង​ការពារ​នៅ​ចន្លោះ​ស្បែក​កកិត​គ្នា​ក៏​អាច​ជួយ​បន្ថយ​កា​រក​កិន​បាន​ដែរ​។

២-សម្រក​ទម្ងន់​ខ្លះ​ជា​ពិសេស​កន្លែង​ដែល​មាន​ផ្នត់​ៗ​ស្បែក​តែ​ម្តង ៖ អ្នក​ដែល​ធាត់​ៗ​ទំនងជា​ងាយ​នឹង​មាន​សាច់​ដុះ​លយ​លើ​ស្បែក​ណាស់​។ នេះ​ដោយសារ​តែ​ពួក​គេ​មាន​ផ្នត់​ស្បែក​ច្រើន​ក្នុង​ការ​បង្កើត​ជា​ភាព​កកិត​លើ​ស្បែក​។ បើសិនជា​អ្នក​បារម្ភ​អំពី​សាច់​ដុះ​លយ​លើ​ស្បែក​បែប​នេះ អ្នក​អាច​សាកល្បង​សម្រក​ទម្ងន់ ដូច្នេះ​ស្បែក​ដែល​មាន​ផ្នត់​ក៏​កាត់​បន្ថយ​ដែរ​។ ការ​សម្រក​ទម្ងន់​ដែល​ជោគជ័យ​ច្រើន​តែ​កើតឡើង​លើ​អ្នក​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​បង្កើន​ការ​ហាត់ប្រាណ​។

៣-បង្ការ​ជំងឺ​ទឹកនោមផ្អែម ៖ បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឱកាស​កើត​សាច់​ដុះ​លយ​លើ​ស្បែក​នឹង​មាន​ខ្ពស់ ដោយសារ​តែ​កើន​ចំនួន​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម​។ ដើម្បី​បន្ថយ​ការ​ប្រឈម​មុខ ចូរ​ធ្វើ​យ៉ាងណា​ចៀសវាង​ការ​កើត​ជំងឺ​នេះ​។ វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​គឺ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ទៀងទាត់​។ បើសិនជា​អ្នក​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ថា​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​ហើយ យក​ល្អ​គួរតែ​សហ​ការណ៍​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ល្អ​ក្នុង​ការ​ការពារ​ខ្លួន​។

៤-ស្រាវជ្រាវ​ថា​គ្រួសារ​អ្នកមាន​កើត​សាច់​ដុះ​លយ​លើ​ស្បែក​បែប​នេះ​ឬ​អត់ ៖ មាន​អំណះអំណាង​ខ្លះ​និយាយ​ថា ការ​កើត​សាច់​ដុះ​លយ​លើ​ស្បែក​អាច​ជា​រឿង​ដំណរ​ពូជ​។ បើសិនជា​អ្នក​ចង់​ដឹង​ថា​អ្នក​ទំនងជា​អាច​កើត​បញ្ហា​នេះ​នៅ​ថ្ងៃ​អនាគត់​ឬ​អត់​នោះ ចូរ​សួរ​ឪពុក​ម្តាយ ឬ​សាច់ញាតិ​អ្នក​ថា​តើ​ពួក​គេ​ធ្លាប់​កើត​សាច់​ដុះ​លយ​លើ​ស្បែក​ឬ​អត់​។ បើសិនជា​ពួក​គេ​កើត​មែន នោះ​អ្នក​ទំនងជា​កើត​វា​នៅ​ថ្ងៃ​អនាគត់​ដែរ​។

៥-ពិភាក្សា​បញ្ហា​សាច់​ដុះ​លយ​លើ​ស្បែក​ជាមួយ​អ្នកជំនាញ​រោគ​សើ​ស្បែក ៖ បើសិនជា​អ្នក​បារម្ភ​អំពី​សាច់​ដុះ​លយ​លើ​ស្បែក អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)​គ្រូពេទ្យ​ជំនាញ​នេះ​អាច​ប្រាប់​អ្នក​ទាំងអស់​អំពី​វិធី​ព្យាបាល ក៏​ដូច​ជា​ការ​ការពារ​បន្ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ